Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកកំរៀង គ្រោងបង្កើតសិប្បកម្មកែច្នៃចេក ​ក្រោយកសិករងាកមក​ដំាដំណាំជាច្រើន

បានផុស

នៅ

ខេត្តបាត់ដំបង៖ បច្ចុប្បន្ននេះដោយសារតែបញ្ហាអាកាសធាតុប្រែប្រួលមិនទៀងទាត់  និងការប្រកួតប្រជែងទីផ្សារ ប្រជាពលរដ្ឋមួយចំនួននៅស្រុកជាប់ព្រំដែនកម្ពុជា-ថៃ ដែលធ្លាប់តែដាំដំណាំធំៗនិងដំណាំឆ្លងកាត់ បានងាកទៅដាំដំណាំចេកវិញ ដោយពួកគេគិតថា ងាយស្រួលដាំ ថែទាំ និងងាយរកទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោក គឿន សត្យា អភិបាលរងស្រុកកំរៀង ខេត្តបាត់ដំបង ដែលធ្លាប់តែដាំដំឡូងមីបានងាកទៅដាំដំណាំចេកណាំវ៉ាប្រមាណ៣០ហិចតា ក្នុងភូមិតាំងយូរ ឃុំអូរដា ស្រុកកំរៀង រយៈពេលពីរឆ្នាំមកហើយនោះ បានឲ្យដឹងថា ដំណាំចេក ងាយស្រួលដាំ ថែទាំ ហើយវាទទួលផលលឿន និងអាចលក់បានទាំងផ្លែ  ត្រយ៉ូងចេក និងដើមចេកសម្រាប់ចំណីសត្វ ផងដែរ។ 

លោកអភិបាលរងស្រុក បានឲ្យដឹងទៀតថា «ដំណាំចេកនេះឲ្យផលលឿនណាស់ ដាំមួយឆ្នាំវាឲ្យផលហើយ វាបន្តបែកគុម្ពច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ យើងប្រមូលរហូតដល់ ៦ឆ្នាំឯណោះ ទើបវាឡើងគុល ពេលនោះយើងគាស់ដាំថ្មីក៏បាន យើងភ្ជួរលប់គល់ បន្តប្រមូលផលបានទៀត គឺស្រួលថែទាំណាស់ ចំណាយតិច បានផលរហូត ហើយទឹកមួយឆ្នាំបូមស្រោចតែ២ដងក្នុងរដូវប្រាំងប៉ុណ្ណោះ» ។

 ដំណាំចេកនេះសម្បូរទីផ្សារណាស់ គឺមានម៉ូយមកយកដល់ចម្ការតែម្តង។ ផ្លែនិងត្រយ៉ូងចេកឈ្មួញដឹកទៅលក់បន្តនៅផ្សារក្នុងស្រុក ,ផ្សារភួពុយ និងដឹកទៅលក់នៅទីក្រុងភ្នំពេញ ដែលក្នុងមួយខែៗ អាចរកចំណូលពីដំណាំ នេះប្រហែល២០លានរៀល ដោយក្នុងមួយស្និតលក់បាន ១២០០រៀល ហើយវានឹងកើនទៀតនៅពេលចេកកាន់តែបែកគុម្ពច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក គឿន​ សត្យា។

 លោកគឿន សត្យាបន្ថែមថា បច្ចុប្បន្ននេះដំណាំចេកនៅមូលដ្ឋានលោកមិនអាចផ្គត់ផ្គង់ទីផ្សារ គ្រប់នោះទេ ដោយសារមានឈ្មួញនិងម្ចាស់សិប្បកម្មទិញច្រើន។

លោកអភិបាលរងស្រុករូបនេះ ក៏បានជំរុញឲ្យប្រជាពលរដ្ឋ នៅមូលដ្ឋាន ងាកមកដាំដំណាំចេកឲ្យបានច្រើន នឹងប្រែក្លាយជាសហគមន៍ដាំចេកមួយ ដោយលោកធានាជួយផ្តល់ពូជក្នុង តម្លៃថោក និងជួយផ្តល់បច្ចេកទេសដាំ  ព្រមទាំងជួយទំនាក់ទំនង រកទីផ្សារជាដើម។ 

 លោក គឿន សត្យា «អ្នករស់នៅក្នុងសហគមន៍ ខ្ញុំលក់តម្លៃថោកបំផុត ដើម្បីលើកទឹកចិត្តគាត់ឲ្យដាំដុះ គឺមួយដើមតែ ៣០០រៀលទេ បើអ្នកក្រៅសហគមន៍ខ្ញុំ លក់១ដើម៦០០រៀល ហើយខ្ញុំផ្តល់បច្ចេកទេស និងបទពិសោធន៍ដែលខ្ញុំមានជូនគាត់ ហើយជួយរកទីផ្សារឲ្យទៀត» ។

 គិតមកដល់ពេលនេះ លោក សត្យា បានឲ្យដឹងថា មានប្រជាពលរដ្ឋក្នុងមូលដ្ឋានដាំចេកបានជិត ២០០ហិកតាហើយ និងកំពុងបំផុសឲ្យបន្តដាំដំណាំចេកនេះថែមទៀត ។

ប្រជាពលរដ្ឋម្នាក់ គឺលោក ឆេង ផារ៉ុង រស់នៅភូមិតាំងយូរ បាននិយាយថា លោកងាកមកដាំចេកនេះ បានពីរឆ្នាំមកហើយលើផ្ទៃដី ៣ហិកតា គឺចំណូលបានគួរសម្យ ក្នុងមួយខែៗមិនក្រោម ២លានរៀល នោះទេ។ ក្រៅពីដាំខ្លួនឯង លោកក៏ដើរដាំចេកស៊ីឈ្នួលដល់អ្នកភូមិ ដែលចង់ដាំដំណាំចេកដែរនោះ។

ជាទិសដៅរបស់លោកអភិបាលរងស្រុកកំរៀង គ្រោងនឹងបង្កើតសិប្បកម្មកែច្នៃចេកមួយនៅក្នុងសហគមន៍ ដើម្បីកែច្នៃដើមចេកធ្វើជាសម្ភារៈប្រើប្រាស់ ផ្សេងៗ ដែលអាចផ្តល់ចំណូលដល់សហគមន៍ និងកាត់បន្ថយចំណាកស្រុក ហើយជួយកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទីក ដែលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរផងដែរ ។

សូមបញ្ជាក់ផងដែរថា នៅមូលដ្ឋានស្រុកកំរៀងនេះ ក្រៅពីដំណាំចេក ប្រជាពលរដ្ឋមានដាំដំណាំ ពោត ដំឡូង ស្វាយ មៀន ជាដើម ៕ អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទីutes មុន

លោក ហេង សួរ ណែនាំសិក្ខាកាមវគ្គសុក្រឹតការ ចងចាំពីតួនាទីភារកិច្ច ដើម្បីការពារប្រយោជន៍កម្មករនិយោជិត និងនិយោជក

ព័ត៌មានជាតិ៥០ នាទីutes មុន

កម្ពុជា បញ្ចុះតម្លៃទិដ្ឋាការអេឡិចត្រូនិក (e-Visa) នៅដើមឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

តុលាការចិន កាត់ទោសប្រហារជីវិត បុរស​ដែល​បើក​រថយន្ត​បុករះមនុស្សស្លាប់៣៥​នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញការត្រួតពិនិត្យបន្ថែមទៀតចំពោះការចេញចូលរបស់ជនបរទេស

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាសម្តែងស្រី នី មុន្នីនាថ បង្ហាញក្តីបារម្ភ​ ខណ:​ការបរិច្ចាគ​ឈាម​​មក​កាន់មូលនិធិឈាមនាង ជួបការខ្វះខាត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ព្រាប សុវត្ថិ នាំយកតួអង្គយក្ខឡើងឆាកតន្ត្រី បំផុសការគាំទ្រល្ខោនបាសាក់ខ្មែរ

ព័ត៌មានជាតិ២២ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម