ព័ត៌មានជាតិ
ត្បិតរងផលប៉ះពាល់ដោយទឹកជំនន់ តែបរិមាណស្រូវវស្សា បានផលច្រើន
លោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បរិមាណស្រូវវស្សា ឆ្នាំ២០២០ ទោះបីជាទទួលរងប៉ះពាល់ដោយទឹកជំនន់ ប៉ុន្តែតាមការប៉ាន់ស្មាន អាចទទួលបានផលច្រើនជាងឆ្នាំមុន គឺប្រមាណ៨៥៩៦ ៨៧៧ តោន ច្រើនជាងឆ្នាំ២០១៩ ដែលទទួលបានចំនួន៨ ២៦៩ ៤៨០តោន។

លោករដ្ឋមន្ត្រីបានលើកឡើងថា បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា បានជួបប្រទះគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅដើមខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ដែលបានបង្កឲ្យមានផលប៉ះពាល់ និងខូចខាតដល់ផលិតកម្មដំណាំស្រូវ ដំណាំកសិ-ឧស្សាហកម្ម និងសត្វពាហនៈ: នៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះខេត្ត ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ គឺខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងកំពង់ធំ។

ប្រឈមមុខ នឹងគ្រោះមហន្តរាយនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាឲ្យគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងជាពិសេសគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងកងកំលាំងប្រដាប់អាវុធរួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវចុះធ្វើអន្តរាគមន៍ជាបន្ទាន់ក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជន ដោយផ្ដល់ស្បៀងសង្គ្រោះបន្ទាន់ និងរៀបចំគម្រោងស្ដារផលិតកម្មដំណាំស្រូវជូនប្រជាពលរដ្ឋឡើង វិញតាមគ្រប់រូបភាព គ្រប់មធ្យោបាយ និងឲ្យទាន់ពេលវេលា។
តាមរបាយការណ៍បញ្ជាក់ថា ដំណាំ ស្រូវរដូវវស្សា ដែលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ទឹកភ្លៀងចុងរដូវវស្សាឆ្នាំ២០២០ មានចំនួន ១៩ រាជធានី ខេត្ត ដែលមានផ្ទៃដីដំណាំស្រូវប៉ះពាល់ចំនួន ៣០៤ ៨២១ ហិកតា ស្មើនឹង១០,៩២ ភាគរយ នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សា ដែលសម្រេចបាន២ ៧៩០ ៨២៩ ហិកតា។

ចំណែកផ្ទៃដីដំណាំស្រូវ ដែលសង្គ្រោះបានមានចំនួន១៧៩ ០៥១ ហិកតា ស្មើនឹង៦,៤១ភាគរយ នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សា។ រីឯផ្ទៃដីដំណាំស្រូវដែលត្រូវបានខូចខាតទាំងស្រុងមានចំនួន ១២៥៧៧០ ហិកតា ស្មើនឹង ៤,៥ភាគរយ នៃផ្ទៃដីដាំដុះដំណាំស្រូវរដូវវស្សា ដែលសម្រេចបាន។ ផ្ទៃដីដំណាំស្រូវ ដែលមាន លទ្ធភាពស្តារបានមានចំនួន៦៤ ១៧៩ ហិកតា។ ក្នុងនោះ មានខេត្តចំនួន៤ ដែលបានប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ។
តាមរបាយការណ៍ដដែលបញ្ជាក់ថា លទ្ធផល នៃការស្តារដំណាំស្រូវ គិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ គឺមានចំនួន ៥៧ ៥៥៧ ហិកតា ស្មើនឹង៨៩,៦៨ ភាគរយ នៃផែនការស្តារឡើងវិញ ចំនួន ៦៤ ១៧៩ ហិកតា ដែលក្នុងនោះ ខេត្តពោធិ៍សាត់ សម្រេចបាន១៧ ៧៧១ ហិកតា ស្មើនឹង ៩៩,៨១ភាគរយ នៃផែន ការស្តារឡើងវិញចំនួន១៧ ៨០៤ ហិកតា។ ខេត្តបាត់ដំបងសម្រេចបាន ១០ ៥០០ ហិកតា ស្មើនឹង១០០ភារយ នៃផែនការស្តារឡើងវិញចំនួន១០ ៥០០ ហិកតា។ ខេត្តបន្ទាយមានជ័យសម្រេចបាន១៤ ២០៦ ហិកតា ស្មើនឹង ៧១,១៤ ហិកតា នៃផែនការស្តារឡើងវិញចំនួន១៩ ៩៧០ ហិកតា។

ខេត្តកំពង់ធំ សម្រេចបាន ៨ ១២២ ហិកតា ស្មើនឹង ៩៨,៤៤ភាគរយ នៃផែនការស្តារឡើងវិញចំនួន៨ ២៥១ ហិកតា។ ដោយឡែក ខេត្តចំនួន១៥ទៀត ដែលទទួលរងការខូចខាតតិចតួច បានខិតខំស្តារសម្រេចបានពី៩៨ ទៅជាង ១០០ភាគរយ នៃផែនការរួចហើយដែរ លើកលែងតែខេត្តកណ្តាលសម្រេចបានត្រឹមតែ ៧០,១១ភាគរយ នៃផែនការស្តារឡើងវិញប៉ុណ្ណោះ។
របាយការណ៍បានការព្យាករណ៍ផលស្រូវរដូវវស្សាសម្រាប់ ឆ្នាំ២០២០ ផងដែរ ដែលក្នុងនោះ ទិន្នផលស្រូវវស្សាជាមធ្យមក្នុងឆ្នាំ២០២០ មានចំនួន៣ ១២២គីឡូក្រាមក្នុង១ហិកតា ច្រើនជាង ឆ្នាំ២០១៩ ដែលទទួលបានចំនួន ៣ ០៩៥ គីឡូក្រាមក្នុង១ ហិកតា។ ដូច្នេះធ្វើឲ្យបរិមាណផលស្រូវរដូវវស្សាអាចទទួលបានចំនួនប្រមាណ៨៥៩៦ ៨៧៧ តោន ច្រើនជាងឆ្នាំ២០១៩ ដែលទទួលបាន ចំនួន៨ ២៦៩ ៤៨០តោន៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ