ព័ត៌មានជាតិ
ប្រធានមន្ទីរ៖ ខេត្តប៉ៃលិនអាចផលិតមៀនបាន ៣ម៉ឺនតោន ក្នុងមួយឆ្នាំ សម្រាប់នាំចេញ
តាមការប៉ាន់ស្មានរបស់ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានឲ្យដឹងថា លទ្ធផលនៃការត្រួតពិនិត្យមៀន នាំចេញទៅចិន អាចប្រើរយៈពេលពី ៦ខែ ទៅ៧ខែទៀត។ ទោះយ៉ាងណា កសិករ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផលិតមៀនប៉ៃលិន ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន។

ថ្លែងប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៩ ខែ មីនានេះ លោក សាយ សុផាត បានលើកឡើងថា ខេត្តប៉ៃលិន អាចមានសមត្ថភាពផលិតផ្លែមៀន បានប្រមាណពី ២ម៉ឺន ទៅ ៣ម៉ឺនតោន ក្នុងមួយឆ្នាំ ពោលគឺក្នុងមួយថ្ងៃអាចប្រមូលផលបានពី ៤០តោន ទៅ ៥០តោន។ ក្នុងនោះ មានខេត្តផ្សេងៗមួយចំនួនទៀត ដែលមានដាំមៀនប៉ៃលិននេះដែរ មានដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រតនគិរី មណ្ឌលគិរីជាដើម។
បច្ចុប្បន្នសមាគមមៀនប៉ៃលិន បានដើរតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលបច្ចេកទេស អំពីរៀបដាំដុះ ការធ្វើឲ្យចេញផ្លែផ្កា ដល់កសិករ។ លោក សុផាត មើលឃើញថា កសិករនៅខេត្តប៉ៃលិន ប្រមាណ ៦០ភាគរយ បានយល់ដឹងច្រើន ពីចំណេះដឹង និងបច្ចេកទេសនៃការដាំដុះ។

ស្របពេលដែលភាគីចិន កំពុងធ្វើការត្រួតពិនិត្យ អាជ្ញារក៏ពន្លឿន ចុះបញ្ជី GAP ដល់ចម្ការកសិករផងដែរ។ មានន័យថា បញ្ជីការ GAP មានការទទួលស្គាល់គុណភាព ងាយស្រួលឲ្យកសិផលរបស់យើងអាចចរាចរក្រៅប្រទេសបាន។« រហូតមកដល់ពេលនេះ យើងបានចុះបញ្ជីការ GAP បានច្រើនគ្រួសារហើយ»។ នេះជាការបន្ថែមរបស់ប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន។

បើតាមប្រធានមន្ទីរកសិកម្មខេត្តប៉ៃលិន បានឲ្យដឹងថា ផ្ទៃដីដាំដុះដំណាំមៀនក្នុងខេត្តប៉ៃលិនមានជិត ៤ ពាន់ហិកតា ខណៈខេត្តបាត់ដំបងមានជិត ៧ ពាន់ហិកតា។ តាមការប៉ាន់ស្មាន តួលេខសរុប ផ្ទៃដីដាំមៀនប៉ៃលិន ទាំងអស់មានប្រមាណជាង ២ម៉ឺនហិកតា។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម កំពុងរង់ចាំចម្លើយពីរដ្ឋបាលគយចិន ដើម្បីឈានទៅចុះហត្ថលេខាលើពិធីសារបើកផ្លូវសម្រាប់ការនាំចេញផ្លែមៀនកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ក្រោយរដ្ឋបាលគយចិន បានធ្វើការវិភាគទៅលើហានិភ័យ និងត្រួតពិនិត្យផ្លែមៀនកម្ពុជា តាមរយៈវីដេអូ ខណៈតំណាងស្ថានទូតចិន និងមន្ត្រីក្រសួងកសិកម្មកម្ពុជា បានចុះទៅពិនិត្យចម្ការផ្លែមៀនចំនួន ៣ កន្លែង ក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង និងរោងចក្រវេចខ្ចប់ចំនួន ២ កន្លែងក្នុងខេត្តប៉ៃលិន និងខេត្តកំពង់ស្ពឺកាលពីដើមខែមករានេះ៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ