ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ អ្វីដែលពលរដ្ឋចង់បានគឺយុត្តិធម៌ ដូច្នេះមន្ត្រីត្រូវខិតខំផ្តល់យុត្តិធម៌ជូនពួកគាត់
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អ្វីដែលប្រជាពលរដ្ឋចង់បាន គឺយុត្តិធម៌ ដូច្នេះមន្ត្រីរាជការត្រូវខិតខំ ផ្តល់យុត្តិធម៌ជូនពួកគាត់។ ការលើកឡើង របស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ។
ក្នុងពិធីនេះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពសន្និបាត ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ របស់រដ្ឋបាលខេត្ត ដោយធ្វើការ បែងចែកក្រុមពិភាក្សាផ្ដល់ធាតុចូលលើរបាយការណ៍ និងទិសដៅការងារលើប្រធានបទសំខាន់ៗ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធ ភាពការងារ របស់រដ្ឋបាលខេត្តឆ្នាំខាងមុខ។ ការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ការអនុវត្តថវិការបស់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ការផ្ដល់សេវាសាធារណៈ យន្តការគាំទ្ររដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់ ការងារប្រយុទ្ធទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពីការពិភាក្សាយ៉ាងផុលផុស លើប្រធានបទទាំង ៥ខាងលើ សន្និបាតបានរកឃើញ នូវបញ្ហាប្រឈមមានចំនួន ៧១ វិធានការដោះស្រាយចំនួន ៧៣ នឹងសំណូមពរចំនួន ៦០។ សន្និបាតនឹងប្រមូល យកបញ្ហាប្រឈម វិធានការដោះស្រាយ និងសំណូមពរទៅចងក្រងជាផែនការសកម្មភាព និងទិសដៅការងារ ដើម្បីអនុវត្តជាក់ស្ដែងឆ្នាំ ២០២២ ជាមួយការប្ដេជ្ញាចិត្តរួមគ្នាខិតខំពុះពារយ៉ាងប្ដូរផ្ដាច់ ដើម្បីរក្សាការពារសន្តិភាព ឯករាជ្យបូរណភាពទឹកដី អធិបតេយ្យភាព រក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឲ្យបានល្អ ព្រមទាំងប្ដេជ្ញាលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ និងផែនការត្រៀមឆ្ពោះទៅរកការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ខាងមុខ។
មានប្រសាសន៍ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តព្រះសីហនុ ដែលបានខិតខំសម្រេចបាន នូវការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: ការងារបម្រើសេវាសាធារណៈ និងដោះស្រាយវិវាទនានា។
សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តថា ដោយសារការខិតខំរបស់រដ្ឋបាលខេត្ត និងក្រុមការងារជំនះបាននូវឧបសគ្គ នឹងទទួលបានជោគជ័យជាបន្តបន្ទាប់ ទោះបីមកដល់ពេលនេះ មានបទល្មើសឧក្រិដ្ឋកម្មមាន ភាគស្មុគស្មាញដូចជា៖ ការចាប់ជំរិត ប្លន់សម្លាប់ គ្រឿងញៀន និងចរាចរណ៍ជាដើម ដោយបញ្ហាបទល្មើសឧក្រិដ្ឋកម្មទាំងនេះ បានជិះឥទ្ធិពលមិនល្អដល់ខេត្តព្រះសីហនុ តាមរយៈបណ្ដាញផ្សព្វផ្សាយសង្គម បង្កឲ្យមានសតិអារម្មណ៍មិនល្អដល់អ្នកទេសចរ និងវិនិយោគ មកកាន់ខេត្តព្រះសីហនុ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាល បានបញ្ចេញកញ្ចប់ថវិកា ១០០លានដុល្លារ បូកនឹងប្រភពថវិកាផ្សេងទៀតសរុបជាង ៣០០លានដុល្លាអាមេរិក ធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងព្រះសីហនុ ធ្វើឲ្យខេត្តព្រះសីហនុប្រែមុខមាត់ថ្មី និងក៏ជាផលប្រយោជន៍សេដ្ឋកិច្ច របស់ប្រទេសជាតិផងដែរ ដើម្បីស្រូបយកផលប្រយោជន៍ សម្រាប់ប្រជាជនកម្ពុជា។
ក្នុងនោះដែរ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍ និងវិធានការដ៏មុតស្រួច ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ពិសេសការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីបង្កើនភាពស៊ាំក្នុងខ្លួន ទប់ស្កាត់ការឆ្លងជំងឺកូវីដ -១៩។ ចំពោះគ្រឿងញៀន ខេត្តព្រះសីហនុ ក៏ជាច្រកនាំចេញ និងការ ចែកចាយប្រើប្រាស់។ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ បង្ក្រាប ឲ្យបានទាន់ពេលវេលា។
សម្តេចក្រឡាហោមហោម បានបន្តទៀតថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល បានរៀបចំយុទ្ធសាស្ត្រកំណែ ទម្រង់ដូចជា៖ ការព្រាងច្បាប់គ្រប់គ្រងរដ្ឋបាល ឃុំ-សង្កាត់ ច្បាប់គ្រប់គ្រងរាជធានី ខេត្ត-ក្រុង។ ចំពោះរបៀបរបបការងារ ត្រូវអនុវត្តតាមលិខិត បទដ្ឋានគតិយុត្តឲ្យបានខ្ជាប់ខ្ជួន ក្នុងការប្រជុំតាមរបបកំណត់។ ក្រុង-ស្រុកចូលរួមប្រជុំឲ្យបានទៀងទាត់ មន្ត្រីត្រូវចុះទៅដល់មូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ ហើយទទួលយកសំណើសំណូមពររបស់ពួកគាត់ចាំបាច់ យកមកដោះស្រាយប្រកបដោយយុត្តិធម៌។
ក្នុងនោះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា «អ្វីដែលពួកគាត់ចង់បានគឺយុត្តិធម៌ ដូច្នេះយើងត្រូវខិតខំផ្តល់យុត្តិធម៌ជូនពួកគាត់ គ្មានអ្វីកាត់ថ្លៃបាននោះទេ ដើម្បីពួកគាត់មានឱកាសអភិវឌ្ឍជីវភាពរស់នៅ កាន់តែល្អប្រសើរក្នុងគ្រួសារ»។
ជាចុងក្រោយសម្តេចក្រឡាហោម ស ខេង សង្ឃឹម និងជឿជាក់ថា ក្រោមការខិតខំប្រឹងប្រែងរបស់រដ្ឋ បាលខេត្ត ការខិតខំរបស់ក្រុមការងារ និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការគាំទ្រពីក្រសួង ស្ថាប័នថ្នាក់ជាតិ ក៏ដូចជាការគាំទ្រការចូលរួមពីប្រជាពលរដ្ឋខេត្ត រួមគ្នាដោះស្រាយបាននូវបញ្ហាប្រឈមនានា ដែលកំពុងមាននាពេលបច្ចុប្បន្ន ហើយបន្តអភិវឌ្ឍន៍ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ៕
អត្ថបទ៖ ស៊ុយ ចាន់ធា







-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ