Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ា​លីន​ ៖ សម័យប្រជុំ​របស់ UN ដែល​កម្ពុជា​ត្រូវ​ឡើង​ការពារ​របាយ​ការ​ណ៍​ចាប់ផ្តើម​ហើយ

បានផុស

នៅ

លោក ជិន ម៉ា​លីន បាន​ដឹកនាំ​ប្រតិភូ នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ប្រតិភូ​អន្តរក្រសួង​ចូលរួម​ការពារ​របាយ​ការណ៍​ជាតិ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​នយោបាយ ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ ក្នុងសម័យ​ប្រជុំ​លើក​ទី​១៣៤ នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែល​កម្ពុជា​បានដាក់​របាយការណ៍​ជាតិ លើក​ទី​៥ កាលពី​ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ​។

អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក ជិន ម៉ា​លីន បាន​ប្រាប់​កម្ពុ​ជាថ្មី នា​ល្ងាច​ថ្ងៃទី​០៩ ខែមីនា មុននេះ​បន្តិច​ថា សម័យប្រជុំ​លើក​ទី​១៣៤ នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បានចាប់ផ្តើម​ហើយ​។

សូម​បញ្ជាក់​ថា លោក ជិន ម៉ា​លីន តំណាងឱ្យ​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈ​ក​ម្មាធិ​ការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា និង​ប្រតិភូ​អន្តរក្រសួង រួមមាន ក្រសួងមហាផ្ទៃ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួង យុត្តិធម៌ ក្រសួង​កិច្ចការនារី ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រសួង​ព័ត៌មាន ចូលរួម​ការពារ​របា​យ​ការណ៍​ជាតិ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​កតិកាសញ្ញា​អន្តរជាតិ ស្តីពី​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ នយោបាយ (ICCPR) ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២២ ក្នុងសម័យ​ប្រជុំ​លើក​ទី​១៣៤ នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជា​តិ ដែល​កម្ពុជា​បានដាក់​របាយការណ៍​ជាតិ លើក​ទី​៥ កាលពី​ខែម​សា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

ការ​ការពារ​របាយការណ៍​ជាតិ​របស់​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅក្នុង​ទម្រង់ Hybrid ដោយ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​តាម​ប្រព័ន្ធ​វីដេអូ និង​តម្រូវឱ្យ​ឯកអគ្គរាជទូត និង​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ នៅ​ទីក្រុង​ហ្សឺ​ណែវ មាន​វត្តមាន​នៅក្នុង​សាលប្រជុំ​ជាមួយ​សមាជិក​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជា​តិ​។​

ការការពារ​របាយការណ៍​នេះ ជា​យន្តការ​មួយ​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស អង្គកា​សហប្រជាជាតិ ដែល​ត្រូវធ្វើឡើង​នៅ​រៀងរាល់​៤​ឆ្នាំ​ម្តង សម្រាប់​តាមដាន និង​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ទាំងអស់ ដែលជា​សមាជិក​អង្គការសហប្រជាជាតិ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

លោក ហួត ហាក់ លើកឡើង៤ចំណុច ដែលនាំឱ្យសកត្តានុពលទេសចរណ៍កម្ពុជាមានភាពរីកចម្រើន

ព័ត៌មានជាតិ២២ នាទីutes មុន

ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ​​បើកកិច្ចប្រជុំចង្អៀត ពិនិត្យសំណើវិនិយោគ ១៧ គម្រោង មាន​ទុន​វិនិយោគ​ប្រមាណ ១៥០ លានដុល្លារ

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ប្រធានាធិបតី​អ៊ីរ៉ង់ ប្រកាស​ម៉ាត់ៗ​ថា​មិនធ្លាប់​ប៉ុនប៉ង​ធ្វើ​ឃាត​លោក ត្រាំ នោះ​ទេ

សេដ្ឋកិច្ច៣០ នាទីutes មុន

កម្ពុជានាំចេញទៅវៀតណាមសម្រេចបានជាង $៣,៦០ ពាន់លាន កើនជាង ២០% ឆ្នាំ ២០២៤

ជីវិតកម្សាន្ដ៣១ នាទីutes មុន

ម្ចាស់យូធូបកូរ៉េម្នាក់ជាប់ទោស២ឆ្នាំ ពីបទបរិហារកេរ្តិ៍ក្រុម IVE និង BTS ព្រមទាំងតារាល្បីផ្សេងទៀត

ព័ត៌មានជាតិ២១ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ជីវិតកម្សាន្ដ១ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម