Connect with us

ព័ត៌មានជាតិ

ម្ចាស់អាជីវកម្មតូច ធំ គួរត្រៀមខ្លួនបែបណា មុនវ៉ាក់សាំងកូវីដមកដល់?

បានផុស

នៅ

ខណៈវ៉ាក់សាំងកូវីដ-១៩ មិនទាន់មកដល់ប្រទេសកម្ពុជានៅឡើយ ហើយការឆ្លងរាតត្បាត និងការទប់ស្កាត់ការពារ នៅតែបន្តមាន រីឯអាជីវកម្មតូច ធំមួយចំនួន កំពុងប្រឈម នឹងការខាតបង់ និងមានខ្លះបានបិទទ្វារបណ្ដោះអាសន្នទៅហើយ។

បើដូច្នេះ តើម្ចាស់អាជីវកម្មនានា គួរត្រៀមខ្លួនបែបណា មុនវ៉ាក់សាំងកូវីដមកដល់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតបលើកករណីនេះ ឧកញ៉ា បណ្ឌិត គឹម ហ៊ាង ប្រធានក្រុមហ៊ុន Khmer Real Estate និងជាអ្នកជំនាញលើវិស័យអចលនទ្រព្យ បានផ្ដល់អនុសាសន៍មួយចំនួន គួរពិចារណា។

លោកមានប្រសាសន៍ថា មែនទែនទៅ មិនថាស្ថាប័ន សហគ្រាស ឬអាជីវកម្មតូច ធំនានា ប្រឈមនឹងការខាតបង់ប្រមាណជាង ១០ ​ខែមកហើយ ដោយសារចំណូលតិចជាងចំណាយ។ ដូច្នេះក្រុមហ៊ុនទាំងឡាយណា ដែលថវិកាបម្រុងតិចជាង ១ ឆ្នាំ អាចក្ស័យធន។

ដោយឡែកបើសិនក្រុមហ៊ុនណា ដែលមានថវិកាបម្រុងច្រើន គេអាចឈរជើងបាន ហើយអាចឆ្លាតជាងមុន។ ដូច្នេះក្រុមហ៊ុនធំៗ ទោះបីប្រទះនឹងការខាតបង់ក្ដី ប៉ុន្តែមិនជាបញ្ហាខ្លាំងឡើយ ព្រោះមានហិរញ្ញវត្ថុបម្រុងអាចទប់ទល់បាន លុះចប់កូវីដ គេនឹងដំណើរការជាប្រក្រតីវិញ។

ចំពោះការយល់ឃើញរបស់លោក អ្នកជំនាញលើវិស័យអចលនទ្រព្យរូបនេះថា ក្នុងដំណាក់កាលនេះនិយោជក មានតែ សុខចិត្តបៀមស្មៅសិន ដែលមានន័យថា ព្រមខាតបង់ ដោយកាត់បន្ថយការចំណាយ ព្យាយាមបង្កើនចំណូលតាមដែលអាចធ្វើទៅបាន ធ្វើម៉េចរក្សាអាជីវកម្មឲ្យមានលំនឹងជាមុនសិន ហើយបន្តសកម្មភាពជាធម្មតា កុំបញ្ឈប់ ឬអាចបន្ថយសង្វាក់កម្មឬអ្វីផ្សេង។

ឧទាហរណ៍ ការសាងសង់ខុនដូ កាលពីមិនទាន់មានមេរោគរាតត្បាត យើងត្រូវការកម្មករមួយថ្ងៃ ២០០ នាក់។ សម័យកាលកូវីដ ចំណូលពុំមានទេ តែក៏មិនអាចបញ្ឈប់ការសាងសង់ដែរ​ បើហ៊ានឈប់នឹងមានបញ្ហាធំមិនខាន តែយើងអាចកាត់បន្ថយកម្មករមកត្រឹម ១០០ នាក់ ឬ ៥០-៦០ នាក់ វាជារឿងល្អជាជាង បញ្ឈប់ទាំងស្រុង គឺធ្វើយ៉ាងណារក្សាសង្វាក់ការងារជាធម្មតា គ្រាន់តែមិនធ្វើច្រើនដូចមុន ព្រោះដំណាក់កាលនេះ បើធ្វើច្រើន ក៏មិនដឹងលក់ឲ្យនរណាដែរ។  ឧកញ៉ាបន្ថែមថា ពេលណាមានវ៉ាក់សាំង ឬកូវីដបាត់ទៅវិញ ត្រូវប្រឹងប្រែងឲ្យខ្លាំងក៏មិនទាន់យឺតពេលដែរ។ ដោយហេតុថា បើសិនបញ្ឈប់ពេលនេះ ហើយពេលចប់កូវីដ ទើបចាប់ផ្ដើមម្ដងទៀត ជារឿងកាន់តែលំបាក ព្រោះបង្កើតចង្វាក់ផលិតកម្មថ្មី ត្រូវការចំណាយច្រើន រីចំណូលពិបាករក។

តាមរយៈអនុសាសន៍ប៉ុន្មាននេះ បានសេចក្ដីថា ចំណុចសំខាន់ៗដែលសហគ្រិនទាំងឡាយកំពុងប្រឈមជាមួយ​វិបត្តិកូវីដ-១៩ គឺ​កុំបញ្ឈប់សង្វាក់ផលិតកម្ម ហើយនៅតែព្យាយាមប្រឹងប្រែងរកចំណូលតាមដែលអាចធ្វើបាន ទម្រាំវ៉ាក់សាំងមកដល់កម្ពុជា៕

អត្ថបទ៖ សន្យា

ចុចអាន៖ ទស្សនៈសហគ្រិនកម្ពុជាជុំវិញការបញ្ជាទិញវ៉ាក់សាំងកូវីដ១៩

ចុចអាន៖ បែកធ្លាយ​បញ្ជីឈ្មោះ​ឧកញ៉ា ៤ ឆ្នាំចុងក្រោយ​កើន ២៥៩ នាក់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម