Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ស្នើឲ្យឥណ្ឌាពិចារណាជំរុញបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា

បានផុស

នៅ

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២​ នេះ បានស្នើឲ្យប្រទេសឥណ្ឌាពិនិត្យពិចារណាឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដើម្បីបង្កើន ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែធំ ខណៈទំហំពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរនៅមានកម្រិតតិចតួចនៅឡើយ ។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើបែបនេះទៅកាន់លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​នៅក្នុងជំនួបពិភាក្សាការងារនាប្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានមានប្រសាសន៍លើកឡើងថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានកម្រិតតិចតួចនៅឡើយ គួរតែពិចារណាឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនៃប្រទេសទំាងពីរ ។

លោកក៏បានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាដល់រដ្ឋាភិបាលឥណ្ឌា ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងការជួសជុលប្រាសាទតាព្រហ្មតំាងពីឆ្នាំ២០០៤ ម៉ាស៊ីនបូមទឹក ការដោះមីន ព្រមទាំងអាហារូបករណ៍​ដល់និស្សិតនិងមន្រ្តីរាជការកម្ពុជាព្រមទាំងកម្ចីឥតសំណងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីឯកអគ្គរដ្ឋទូត ដេវីយ៉ានី ខូប្រាហ្កាដ មានប្រសាសន៍ឆ្លើយតបទៅនឹងសំណើរបស់លោកឧបនាយករដ្ឋមន្ត្រី ដោយបានគាំទ្រឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)រវាងកម្ពុជា-ឥណ្ឌា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានភាពជិតស្និទ្ធនិងស៊ីជម្រៅថែមទៀត។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ឱ្យ​ដឹងថា ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ឥណ្ឌា​ក្នុង​ឆ្នាំ​២០២០ មានតម្លៃ​សរុប ១៩០,១៣ ​លាន​ដុល្លារ​ ធ្លាក់ ២៥,៨១ ​ភាគរយ ពី ២៥៦,២៦ ​លាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០១៩​។ ក្នុងនោះ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ឥណ្ឌា​មាន​តម្លៃ៦១,៣៦ ​លាន​ដុល្លារ ធ្លាក់ចុះ ៥,១២ ​ភាគរយ​ពី​ចំនួន ៦៤,៦៧ ​លាន​ដុល្លារនិង​ការនាំ​ទំនិញ​ពី​ឥណ្ឌា​មក​កម្ពុជា​មានតម្លៃ ១២៨,៧៧ ​លាន​ដុល្លារ ធ្លាក់ចុះ ៣២,៩៧ ​ភាគរយ​ពី​ចំនួន ១៩១,៥៩ ​លាន​ដុល្លារ​។

សូមបញ្ជាក់ជូនថា បច្ចុប្បន្ន​កម្ពុជា​ក៏​បាននិង​កំពុង​ធ្វើការ​សិក្សា​វាយតម្លៃ​លទ្ធភាព​ជាក់ស្តែង​ក្នុង​ការរៀបចំ​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ (FTA) ​ជាមួយ​ឥណ្ឌា​ផងដែរ​។ កិច្ចការ​នេះ​បាន​រៀបចំ​ធ្វើឡើង​ដោយមាន​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ឯករាជ្យ​«ERIA»​។ ជា​ក្តី​រំពឹងទុកទំនាក់ទំនង​ដែល​កាន់តែ​ជិតស្និទ្ធ​នឹងនាំមក ​នូវ​ប្រយោជន៍​ទាំង​វិស័យ​ពាណិជ្ជកម្ម​ទំនិញ សេវាកម្មនិង​វិនិយោគរួមទាំង​ការផ្លាស់ប្តូរ​ផ្នែក​បច្ចេកវិទ្យា​សម្រាប់​ប្រទេស​កម្ពុជា​​ ។

គួរបញ្ជាក់ថាបន្ទាប់ពី​ទទួលបាន FTA ជាមួយ​ចិន​កាលពី​ឆ្នាំ​ ២០២០ ក្នុង​ឆ្នាំ ​២០២១ ​កម្ពុជា​​សម្រេចបាន FTA ជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ។ ក្រៅពីនោះ​កម្ពុជា​ក៏​បាននិង​កំពុង​ធ្វើការ​សិក្សា​ពី​លទ្ធភាព​ក្នុង​ការបង្កើត​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​មួយចំនួន​ទៀត​ដូចជា ឥណ្ឌា អង់គ្លេស អាមេរិក ជប៉ុន និង ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី (EAEU) ​ជាដើម​ ៕

អត្ថបទ៖ ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញ​ដឹក​នាំកិច្ចប្រជុំត្រួតពិនិត្យការងារ នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម សម្រាប់ខែមករា និងលើកទិសដៅការងារខែកុម្ភៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋក្នុងស្រុក​ចំនួនពីរ នៃ​ខេត្តរតនគិរី ទទួល​បាន​ស្ពាន​ដែក​បាឡេ​មួយ​ដ៏​ថ្មី​ស្រឡាង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកវិភាគ និង​អ្នក​នយោបាយ ចំអក​ឱ្យទណ្ឌិត សម រង្ស៊ីថា មិនទាន់ស្គាល់​ខ្នុរ​ច្បាស់ផង បែរ​ជា​តាំង​ខ្លួន​ជា​អ្នក​ជំនាញខាងកសិកម្ម

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ១១ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ២២ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ជីវិតកម្សាន្ដ១២ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម