Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​សម្រេច​ដកហូត​ដីពីជន​អនាធិបតេយ្យ​លួច​ទន្ទ្រាន​កាន់​កាប់​ប្រគល់​ឱ្យ​ក្រសួង​កសិកម្មវិញ

បានផុស

នៅ

លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងនៅរសៀលថ្ងៃទី ៩ មីនាឆ្នាំ ២០២២ នេះ បានដឹកនាំកិច្ចប្រជុំស្តីពីការដកហូតយកដីបម្រុងរបស់ក្រសួងកសិកម្មពីជនអនាធិបតេយ្យមួយចំនួនតូចដែលបានលួចទន្ទ្រានកាន់កាប់ ស្ថិតនៅក្នុងភូមិបានប៊ុង ឃុំភ្លុកស្រុកសេសាន ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ឲ្យដឹងថា ដីបម្រុងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថិតក្នុងភូមិបានប៊ុង ឃុំភ្លុក ត្រូវជនអនាធិបតេយ្យលួចទន្ទ្រានកាន់កាប់នាពេលនេះ ជាដីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទមានប្លង់កាន់កាប់ស្របច្បាប់ត្រឹមត្រូវ ដែលដីបម្រុងនេះក្រសួងកសិកម្មមានគម្រោងរៀបចំជាមជ្ឈមណ្ឌលស្រាវជ្រាវពិសោធន៍ពូជដំណាំកសិកម្ម។

លោកអភិបាលខេត្តមានប្រសាសន៍បន្តថា៖ ដីបម្រុងរបស់ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទមានទំហំ ១៩១៤,២៣៦៧ហិកតា។ លោកថា កន្លងមកអាជ្ញាធរខេត្ត និងក្រសួងក៏ធ្លាប់បានសហការគ្នាចុះទៅជួបស្វែងដំណោះស្រាយនិងហាមឃាត់កុំឲ្យជនអនាធិបតេយ្យទន្ទា្រនកាន់កាប់ដោយខុសច្បាប់បន្តទៀត។ បន្តែជនអនាធិបតេយ្យទាំងនេះនៅតែបន្តទន្ទា្រនកាន់កាប់បន្តទៀត ដោយមិនព្រមស្តាប់។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានឲ្យដឹងថាក្រុមជនអនាធិបតេយ្យដែលចូលមកទន្ទ្រានកាន់កាប់ដីកម្រុងរបស់ក្រុសួងកសិកម្មមានចំនួនសរុប៥០គ្រួសារ ហើយប្រជាពលរដ្ឋទាំងនេះ មិនមែនជាអ្នករស់នៅក្នុងមូលដ្ឋាននោះឡើយ។

លោកអភិបាលស្រុកបន្តថា:ក្រុមអនាធិបតេយ្យទាំងនេះ ជាក្រុមចំណូលស្រុកដែលពីមុនបានមកធ្វើកម្មករចំការកៅស៊ូរបស់ក្រុមហ៊ុនក្បែតំបន់នេះ ហើយបានចូលមកកាប់ទន្ទ្រានដោយខុសច្បាប់ នៅលើដីបម្រុងរបស់ក្រសួងកសិកម្ម ដែលមានប្លង់កាន់កាប់ត្រឹមត្រូវស្របច្បាប់។

ក្នុងកិច្ចប្រជុំនេះលោកអភិបាលខេត្តស្ទឹងត្រែងបានសម្រេចបង្កើតក្រុមការងារដែលសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ រួមទាំងកម្លាំងប្រដាប់អាវុធ អាជ្ញាធរពាក់ព័ន្ធ ចុះទៅអនុវត្តច្បាប់ដកហូតយកដីពីជនអនាធិបតេយ្យទាំងនោះមកវិញ ហើយប្រគល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទសម្រាប់ប្រើប្រាស់៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម