ព័ត៌មានជាតិ
លោក ឃួង ស្រេង ៖ ត្រឹមដើមឆ្នាំ ២០២២នេះ នៅភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង ៣០០កន្លែង
គិតត្រឹមដើមឆ្នាំ ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១.៦០៣អគារ។ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥ អគារ ហើយក្នុងឆ្នាំ ២០២១ កន្លងទៅនេះ រាជធានីភ្នំពេញ ទទួលបានគម្រោងសាងសង់ថ្មីៗ ពីវិស័យឯកជនចំនួន ១.០៥០គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក បន្ថែមទៀត។ នេះបើតាមការពីលោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២នេះ នៅក្នុងពិធីបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការលំនៅឋាន-ដីឡូត៍ របស់គម្រោង តាមោកស៊ីធីលែន។
លោក ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា របស់គម្រោងតាមោកស៊ីធីលែន លើការបណ្តាក់ទុនវិនិយោគ ក្នុងវិស័យអចលនទ្រព្យ នៅរាជធានីភ្នំពេញនាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការខិតខំទាក់ទាញការវិនិយោគ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺការខិតខំបង្កើនជំនឿជឿជាក់ ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បីបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឲ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក និងអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យកាន់តែរីកចំរើនបន្ថែមទៀត។
លោកបន្តថា ទោះបីក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១កន្លងទៅនេះ វិបត្តិជំងឺកូវីដ-១៩ បានបង្កការគំរាមកំហែងដល់សេដ្ឋកិច្ចសកល ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរយ៉ាងណាក្តី។ ប៉ុន្ដែក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ប៉ិនប្រសប់ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវចំណាត់ការដ៏ម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ខ្ពស់លើបញ្ហាទាំងនេះ និងបានដាក់ចេញនូវវិធានការគាំពារ សំដៅកាត់បន្ថយផលប៉ះពាល់វិស័យសេដ្ឋកិច្ច-សង្គមកិច្ច រក្សាលំនឹងផលិតកម្ម-អាជីវកម្ម និងបង្កើនភាពធន់ដល់វិស័យឯកជន ហើយរាជរដ្ឋាភិបាល តែងតែចាត់ទុកថា វិស័យឯកជន គឺ ជាកម្លាំងចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ។
តាមរយៈការសម្រេចបាន នូវអត្រាការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រទេសកម្ពុជា បានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសក្នុងតំបន់ និងលើពិភពលោក ដែលសម្រេចបានការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជនក្នុងកម្រិតខ្ពស់ជាងគេ និងកំពុងបង្កើតបានភាពសាំសហគមន៍ពិតប្រាកដ សម្រាប់ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ដើម្បីការពារអាយុជីវិតប្រជាជនខឿនសុខុមាលភាពសាធារណៈ និងការបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គមពេញ លេញឡើងវិញលើគ្រប់វិស័យ។
ទន្ទឹមគ្នានឹងវឌ្ឍនភាព ក៏ដូចជានិន្នាការជាវិជ្ជមានទាំងនេះ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានប៉ាន់ស្មាន ថា នឹងបន្តងើបឡើងវិញ នាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគ គិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេសអគារពាណិជ្ជកម្ម សណ្ឋាគារៈសំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម និងខុនដូទំនើបៗ។
លោកបានបន្តទៀតថា គម្រោងលំនៅឋាន-ដីឡូតិ៍តាមោកស៊ីធីលែន នឹងរួមចំណែកធ្វើឲ្យភាគខាងលិចឆៀងខាងជើងរាជធានីភ្នំពេញ កាន់តែមានសក្តានុពលប្រកួតប្រជែងក្នុងវិស័យអចលនទ្រព្យ លើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ និងចូលរួមបំពេញ តម្រូវការទីផ្សារលំនៅឋានជូនប្រជាពលរដ្ឋ កាន់តែមានជម្រើសសម្បូរបែប ស្របពេលដែលតម្រោងអភិវឌ្ឍន៍ ទាំងផ្នែករដ្ឋ និងទាំងផ្នែកឯកជនជាច្រើន កំពុងតម្រង់ឆ្ពោះមករកតំបន់នេះ។
គម្រោងលំនៅឋាន-ដីឡូតិ៍តាមោកស៊ីធីលែន ដែលបាន បើកដំណើរការ នាពេលនេះ គឺជាមនុញ្ញផលនៃសន្តិភាព” តាម រយៈការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ” របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ដូច្នេះយើងទាំងអស់គ្នា ត្រូវរូបរួមគ្នា ដើម្បីការពារសន្តិភាព ព្រោះថា “សន្តិភាព” មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយដរាបណាយើងមានសន្តិភាព នោះទើបជាតិមាតុភូមិយើងមានការអភិវឌ្ឍរីកចំរើន ទៅមុខបន្ថែមទៀត។
លោក ក៏បានអំពាវនាវឲ្យបុគ្គលិក កម្មករ-និយោជិត ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវបន្តអនុវត្តនូវវិធានសុខាភិបាល និងត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ “៣ ការពារ និង ៣កុំ” របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងត្រូវរួសរាន់អញ្ជើញទៅចាក់វាំក់សាំង ឬនាំយកបុត្រធីតាទៅទទួលវាំកំសាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់គ្នា ព្រោះថាការ ចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ គឺជាយុទ្ធសាស្ត្រតន្លឹះដ៏សំខាន់ និងជាខ្សែក្រវាត់ការពារទី ១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ អូមីក្រុង និងប្រភេទផ្សេងៗទៀត យ៉ាងមានប្រសិទ្ធភាព៕
អត្ថបទ៖ ស្រីរ័ត្ន



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?