ព័ត៌មានជាតិ
សិស្សនិទ្ទេស A ៨នាក់ ទទួលបានរង្វាន់ម៉ូតូម្នាក់មួយគ្រឿងពីនាយឧត្តមសេនីយ៍ ប៉ែន វិបុលក្នុងស្រុកពារាំង
ព្រៃវែង៖ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដា្ឋនបុគ្គលិក ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដា្ឋនឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវង បានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្រគល់រង្វាន់ម៉ូតូចំនួន ៨ គ្រឿង ដល់សិស្សជ័យលាភីនិទ្ទេស A នៅវិទ្យាល័យព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២។

នៅក្នុងឱកាសនោះ លោក ឆាយ ប៉េងឆាន នាយកវិទ្យាល័យព្រៃព្នៅ បានលើកឡើងថា ចាប់ពីមានកំណែទម្រង់ដ៏ស៊ីជម្រៅរបស់ក្រសួងអប់រំយុវជន និងកីឡាមក ការប្រឡងរបស់សិស្សនៅវិទ្យាល័យព្រៃព្នៅ ទទួលបានលទ្ធផលល្អ។ ជាក់ស្ដែងចាប់ពីឆ្នាំ ២០១៨ មក ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានលទ្ធផលល្អច្រើនដោយក្នុងនោះនៅឆ្នាំ២០១៨ មានសិស្សទទួលបាននិទ្ទេសចំនួន A ២នាក់។ ឆ្នាំ ២០១៩ សិស្សទទួលបាននិទ្ទេស A 5នាក់។ -ឆ្នាំ២០២១ ទទួលបាននិទ្ទេស A ចំនួន៨នាក់ ក្នុងនោះ ស្រីចំនួន ៦នាក់។

នាយឧត្តមសេនីយ៍ ប៉ែនវិបុល សម្តែងមោទនភាព ចំពោះការខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្ររហូតដល់ទទួលបាននិទ្ទេសល្អ របស់សិស្សានុសិស្ស ដោយមានការជ្រុមជ្រែងពីសំណាក់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្រៀនដល់សិស្សានុសិស្សគ្រប់ជំនាន់ រហូតទទួលនូវនិទ្ទេសល្អៗគ្រប់គ្នានាពេលនេះ។
នាយឧត្តមសេនីយ៍ ក៏បានបន្តទៀតថា ចំណេះដឹងគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ និង ជាផ្នែកមួយដែលជួយឲ្យយើង ប្រែក្លាយជាមនុស្សអវិជ្ជា ជាមនុស្សមានចំណេះដឹងអភិវឌ្ឍខ្លួន និងក្រុមគ្រួសារព្រមទាំងសង្គមជាតិ នឹងក្លាយខ្លួនទៅជាគំរូល្អដល់ប្អូនៗជំនាន់ក្រោយឲ្យគាត់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនដូចជារៀមច្បងនាពេលនេះ។

នាយឧត្តមសេនីយ៍ ក៏បានផ្តល់ជូនននូវថវិកា ដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ដែលបានអញ្ជើញចូលរួមនៅនាឱកាសនោះក្នុងម្នាក់ៗចំនួន ១០ ម៉ឺនរៀល ដោយឡែក ស្ត្រី ឯកឧត្តមផ្ដល់ជូនសម្រាប់លើកកម្ពស់សិទ្ធិនារី ៨ មីនា ក្នុងម្នាក់ ចំនួន ១៥ ម៉ឺនរៀលផងដែរ៕សៅគ្រី



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ