ព័ត៌មានជាតិ
ខេត្តព្រះសីហនុ បង្កើតគណៈកម្មការគ្រប់គ្រងតាមដាន និងត្រួតពិនិត្យការសាងសង់អគាររដ្ឋបាលថ្មី
រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចគណៈកម្មការ ដើម្បីគ្រប់គ្រងតាមដាន និងត្រួតពិនិត្យការសាងសង់អគាររដ្ឋបាលថ្មីសំដៅធ្វើយ៉ាងណាឱ្យដំណើរការសាងសង់ប្រកបដោយតម្លាភាព និងបញ្ចប់ការតាមការគ្រោងទុក។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការសាងសង់អគាររដ្ឋបាលថ្មីសាលាខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី៩ មីនា លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា ដើម្បីឱ្យដំណើរការសាងសង់អគារសាលាខេត្តថ្មី ប្រកបដោយតម្លាភាព និងបញ្ចប់តាមការគ្រោងទុក យើងបានបង្កើតគណៈកម្មការដើម្បីគ្រប់គ្រង តាមដាន និងត្រួតពិនិត្យការសាងសង់។

លោកអភិបាលខេត្តបានបន្តថា មកដល់ពេលនេះយើងបានជួលក្រុមហ៊ុនចំនួន ៤ មានដូចជា៖ ក្រុមហ៊ុនខួងគ្រឹះ ក្រុមហ៊ុនគ្រឿងបង្គំ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ និងក្រុមហ៊ុនបេតុង ជាមួយគ្នានេះយើងក៏ត្រូវការក្រុមហ៊ុនជាច្រើនទៀត ក្នុងការគ្រប់គ្រងសម្ភារៈក្នុងដំណើរការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីផងដែរ។
លោកអភិបាលខេត្តបានបន្តថា កាសាងសង់សំណង់អគាររដ្ឋបាលសាលាខេត្តថ្មីនេះ ក៏ជាការរៀនសូត្រនូវបទពិសោធន៍ថ្មីៗបន្ថែមទៀត សម្រាប់បង្កើនសមត្ថភាពមន្ត្រីរបស់យើង ក្នុងការគ្រប់គ្រងសំណង់នានា ក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែមានគុណភាពសម្រាប់ការគ្រប់គ្រង។ ដូច្នេះក្រុមការងារនីមួយៗត្រូវចូលរួមទទួលខុសត្រូវគ្រប់គ្រងឱ្យមានតម្លាភាព ដើម្បីឱ្យដំណើរការសាងសង់អគាររដ្ឋបាលសាលាខេត្តថ្មីរបស់យើងប្រព្រឹត្តទៅរលូន និងបញ្ចប់រួចរាល់តាមការគ្រោងទុក។


អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មីពិធីក្រុងពាលី បញ្ចុះបឋមសិលា សាងសង់កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២២។ អគារដ្ឋបាលថ្មីនេះមានផ្ទៃក្រឡាសរុប ៤៤,០៩៣ ម៉ែត្រការ៉េ កម្ពស់ ៤ ជាន់ គ្រោងសាងសង់ដោយប្រើរយៈពេល ១៨ ខែ តាមរចនាបថសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវិល័យ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ