Connect with us

ព័ត៌មានជាតិ

ក្រុម​ប្រឹក្សា​រាជធានី​ ជំរុញឱ្យ​សមាជិក​សហការ​ជាមួយ​អាជ្ញាធរ​ ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជា​ពលរដ្ឋ​ឱ្យ​បាន​គ្រប់គ្នា

បានផុស

នៅ

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោក ម៉ប់ សារិន បានស្នើដល់សមាជិកក្រុមប្រឹក្សាដែលចុះទៅមូលដ្ឋានខណ្ឌ សង្កាត់ត្រូវសហការជាមួយ អាជ្ញាធរពាក់ពន្ធ័ឲ្យបានល្អ និងត្រូវចេះសួរនាំសំដៅធ្វើយ៉ាងណាជំរុញការចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋអោយបានគ្រប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសំណូមពរបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣៤ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១០ ខែមីនា នៅសាលារាជធានីភ្នំពេញ។

លោក ម៉ប់ សារិន បានមានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាដែលចុះទៅមូលដ្ឋានខណ្ឌ សង្កាត់ត្រូវសហការជាមួយ អាជ្ញាធរពាក់ពន្ធ័ឲ្យបានល្អនិងត្រូវចេះសួរនាំ និងស្វែងយល់ពីបញ្ហាណាមួយដែលយើងត្រូវកំណត់ថាបងប្អូនប្រជាពលរដ្ឋយើងត្រូវតែបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឬអ្នកខ្លះចាក់មិនបានគ្រប់ដូស តើមកពីមូលហេតុអ្វី ហើយ
តើហេតុអ្វីបានជាមានបងប្អូនខ្លះគាត់មិនព្រមមកទទួលការចាក់វ៉ាក់សាំង តើសេវាបំរើនោះយ៉ាងម៉េចដែរដើម្បីយើងទទួលបានពត៏មានជាក់ស្តែងសំរាប់ធ្វើ ការឆ្លើយតបនិងដោះស្រាយអោយទាន់ពេលវេលា។

លោកបន្តទៀតថា ដើម្បីឱ្យទទួលបានព័ត៌មានពិតជាក់ស្តែង យើងត្រូវចុះទៅឱ្យដល់ផ្ទះប្រជាពលរដ្ឋតែម្តង។
ក្នុងកិច្ចប្រជុំនោះ គណៈអភិបាលរាជធានីភ្នំពេញ បានទទួលយករាល់សំណើ និងសំណូមពររបស់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញទៅធ្វើការដោះស្រាយ និងកែលំអរក្នុងការអនុវត្តការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ បញ្ហាវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញរបស់ យើងគឺយើងមានវ៉ាក់សាំងគ្រប់គ្រាន់សំរាប់ចាក់ជូនបងប្អូន សូមបងប្អូនទៅទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពិសេសប្រភេទបំប្លែងថ្មីអូមីក្រុង។

លោកបន្តថា៖ មកដល់ពេលនេះ មិនទាន់មានពត៏មានជាក់លាក់ណាមួយដែលថា អ្នកឆ្លងកូវីដ-១៩ប្រភេទDeltaរួចហើយ មិនអាចឆ្លងប្រភេទអូមីក្រុង ហើយក៏មិនមាន ពត៏មានណាបញ្ជាក់ថា អ្នកបានឆ្លងអូមីក្រុងហើយមិនឆ្លង Deltaទៀតនោះដែរ  សំខាន់គឺយើងត្រូវការពារខ្លួនតាមវិធានការ៣កុំ ៣ការពារឱ្យបានម៉ត់ចត់។

ពាក់ពន្ធ័នឹងបញ្ហាសំរាមក្នុងរាជធានីភ្នំពេញ លោក កើត ឆែ គូសបញ្ជាក់ថា៖ បញ្ហាសំរាមជាបញ្ហាប្រឈមមួយ តែពេលនេះ យើងបានដោះស្រាយ បានល្អប្រសើរច្រើន ដោយយើងមានក្រុមហ៊ុនប្រមូលសំរាមដល់ទៅ៣ក្រុមហ៊ុន គឺអ្វីៗយើងបាន ធ្វើទៅតាមផែនការដោយសន្សឹមៗទាំងការរៀបចំទីតាំងចាក់សំរាម ការអប់រំណែ នាំពីការញែកសំរាមរវាងសំរាមសើម និងសំរាមស្ងួត និងវិធានការផាកពិន័យចំពោះអ្នកដែលមិនអនុវត្តតាមការណែនាំផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៨ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍២០ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២០ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២១ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១២ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម