ព័ត៌មានជាតិ
អាជ្ញាធរខេត្តតាកែវ ព្រមានចាត់វិធានការតាមច្បាប់ បើមានករណីរុករានឈូសឆាយដីព្រៃឈើរបស់រដ្ឋ
លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ បានចាត់ទុកការឈួសឆាយដីរដ្ឋ យកមកកាន់កាប់ជាអំពើល្មើសច្បាប់ និងបានព្រមានចាត់វិធានការតាមផ្លូវច្បាប់ បើនៅតែបំពាន។
ការលើកឡើងខាងលើនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ ស្ដីពី លទ្ធផលចុះពិនិត្យ និងបោះបង្គោលព្រំដីផ្ទៀងផ្ទាត់ទីតាំង កាប់រុករានឈូសឆាយជាក់ស្ដែង ស្ថិតក្នុងដីស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើត្រពាំងធំ នៅភូមិក្ដីរុន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នៅសាលប្រជុំសាលាខេត្តតាកែវ។
នៅក្នុងពិធីនោះ លោក ខាន់ សុខា អភិបាលរងខេត្តតាកែវ ក៏បានជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធ ត្រូវចុះធ្វើការដោះស្រាយ និងណែនាំដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពរុករានឈួសឆាយដីព្រៃឈើរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិតទៅ ទៀត។ បើមិនដូច្នោះទេ អាជ្ញាធរនឹងអនុវត្តតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំ ស្ដីពី លទ្ធផលចុះពិនិត្យ និងបោះបង្គោលព្រំផ្ទៀងផ្ទាត់ទីតាំងកាប់រុករានឈូសឆាយដីរដ្ឋនេះ មានការចូលរួមពីលោក ស៊ឹម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ លោកប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ រួមទាំងលោកអភិបាលរងស្រុកទ្រាំង និងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋានជាច្រើនរូប ផងដែរ៕
អត្ថបទ៖ វីរៈ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់