Connect with us

ព័ត៌មានជាតិ

ខួប២៤​ឆ្នាំ​ របស់ឧបាសិកា ឌី​ប៉ុក ដែល​រៀបចំឡើង​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន​នៅតែ​ចងចាំ​ពី​ញាតិ ញោម ពុទ្ធ​បរិ​ស័​ទ​

បានផុស

នៅ

ការ​ដឹង​គុណ​នៅតែ​បន្ត​ចងចាំ​ដល់​កូនចៅ​ជំនាន់​ក្រោយ​។ ជាពិសេស ត្រកូល​ហ៊ុន ដែល​បានរៀបចំ​ធ្វើ​ពិធី​រំលឹក​គុណមាតា បិតា ដែល​បាន​ចែក​ឋាន​ទៅហើយ របស់​លោក​ទាំងពីរ ទោះជា​មាន ជំងឺ​កូ​វីត​១៩ ចូល​មក​រំខាន​ខ្លះៗ​ក៏ដោយ តែ​កូនចៅ​ទាំងអស់​នៅតែ​គោរព​ដឹងគុណ​ដល់​លោក​ទាំង​ទ្វេ​ដដែល។​ក្នុងនាម​ជា​កូន​ជា​ចៅ ក៏បាន រៀបចំ​ធ្វើ​ពិធីបុណ្យ​នេះ នៅ​ព្រឹក​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចូលរួម​ក្នុង​ពិធីបុណ្យ​ខួប​ទី២៤ នៅ​វេលា​ព្រឹក​នេះ ឯកឧត្តម​ប៊ិន​ស៊ីនាថ ជំនួយការ សម្ដេច​តេ​ជោ​និង​ឯកឧត្តម ឌី​ពៅ ជំនួយការ​សម្ដេច​តេ​ជោ លោក​ទាំងពីរ​ធ្លាប់ជា​និស្សិត​(​ក្មេង​វត្ត​)​ស្នាក់នៅ​ក្នុង​វត្ត​បទុម​វ​តី​និង ធ្លាប់មាន​ប្រវត្តិ​តស៊ូ​ខិតខំ​រៀនសូត្រ​ក្រេបជញ្ជក់​យកចំណេះ​ដឹង​ដោយបាន​មកពី​ការសណ្តោសប្រណី​ពី​ព្រះសង្ឃ​និង អ្នកឧកញ៉ា​មហា​ភក្តី​ប្បរិ​ស ភោ​គា ហ៊ុន​នាង ជួយ​ជ្រោមជ្រែង​ក្នង​ការសិក្សា រហូត​ធ្វើ​ឲ្យ​លោក​ទាំងពីរ ទទួលបាន​តំណែង​និង​តួនាទី ក្នុង ស្ថាប័ន​រដ្ឋាភិបាល​ដល់​សព្វថ្ងៃ​។

ហេតុនេះហើយ ​ទើប​លោក​ទាំងពីរ​មានប្រសាសន៍ថា ​យើងខ្ញុំ​នៅតែ​គោរព​និង​ដឹងគុណ​ជានិច្ច​ចំពោះ លោកតា និង លោកយាយ និង​ប្រមុខ​រាជរដ្ឋាភិបាល​ផង​ដែរ ទើប​ធ្វើ​ឲ្យ​លោក​ទាំងពីរ មាន មុខដំណែង និង តួនាទី ក្នុងរ​ដ្ឋាភិ​បាល​រហូត មកដល់ពេលនេះ​។

ឯក​ឧ​ត្តម​បណ្ឌិត ស៊ា​ង​លាង បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ជា​ខួប​២៤ឆ្នាំ​របស់​អ្នក​ម្តាយ​ឌី​ប៉ុក និង លោកឪពុក អ្នកឧញ៉ា​មហា​ភក្តី​សប្បរិសភោគា ហ៊ុន​នាង ដែល​រៀបចំឡើង​ដោយ​កូនពៅ លោកជំទាវ អគ្គ​មហា​ឧបាសិកា ហ៊ុន ប៊ុនធឿន និង ក្រុមគ្រួសារ ព្រម ទាំង​មានការ​ចូលរួម​ពី​ក្រុម ការងារ និង ញាតិ​ញោម​ពុទ្ធ​បរិ​ស័​ទ​ដែល ឯកឧត្តម និង លោកជំទាវ​បាន​នាំយក​សម្ភារៈ​និង​ថវិកា​ទៅ​ប្រគេន​ដល់ ព្រះសង្ឃ​ទុក​សម្រាប់​ប្រើប្រាស់ ក្នុង​វត្តម​ង្គ​ដ្ឌ​បុរី ប្រើប្រាស់ ផងដែ​។

ឯកឧត្តម ស៊ា​ង ប៊ុន​លាង មានប្រសាសន៍​ទៀត​ថា ក្នុងនាម​កូនចៅ​ទាំងអស់ សូម​ឧទ្ទិស កុសល ផល​បុណ្យ​ដល់ លោកឪពុក អ្នក​ម្ដាយ ដែល​បាន​ចែក​ឋាន​ទៅ​ហើយ សូម​លោក ទាំងពីរ ងាកក្រោយ ជួយ​ដល់​កូនចៅ ទាំងអស់​ព្រមទាំង ប្រជាពលរដ្ឋ ឲ្យ​ជៀសផុត ពី​ជំងឺ ដ​ង្កា​ត់​ផ្សេងៗ ពិសេស ជំងឺ កូវីដ​១៩ នេះ​ផង​ដែរ​។

សូម​កុំមក​បៀតបៀន​។​ ជាពិសេស សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​លោកជំទាវ គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំង​កូនចៅ សូម​ទទួល​បាន ជោគជ័យ និង​សុខ​ភាពល្អ ដើម្បី​ដឹកនាំ​ប្រទេស ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។

ដោយឡែក សម្ដេច មេគណ​រាជធានី​ភ្នំពេញ ព្រះនាម ឃឹម សន មាន​សង្ឃដីកា​ថា ក្នុងនាម​អាត្មាភាព សូម​ចូលរួម​ឧទ្ទិស​មគ្គផល ដល់ បា​សិ​កា ឌី​ប៉ុក​សូម​ត្រេកអរ អនុមោទនា​បន្ថែមទៀត​ដើម្បី​ឲ្យ​កូនចៅ ដែលមាន​ឯកឧត្តម​បណ្ឌិត ស៊ា​ង ប៊ុន​លាង និង លោកជំទាវ​អគ្គ​មហា​ឧបាសិកា ហ៊ុន ប៊ុនធឿន និង​សហការី​ទាំងអស់​មិន​ភ្លេច​ទេ ក្នុងការ​ធ្វើបុណ្យ ឧទ្ទិស កុសល គោរព បូជា នៅ​វត្ត​ម​ង្គ​ដ្ឌ​បុរី នេះ​។​ ហើយ​វត្ត​នេះ នឹង​ក្លាយទៅជា រមណីយដ្ឋាន មួយ ដ៏​ប្រណិត​ល្អ​ថែម​ទៀតផង​។ ដូច្នេះ​ក្តី សង្ឃឹម និង ការ ញញឹម របស់​ឧបាសិកា​ទាំងពីរ ដែល​បាន​ចែក​ឋាន​ទៅហើយ សូម​អ​មោទនា​ទទួលយក​ផង​ចុះ​។​លោក​និង​សប្បាយចិត្ត​ពេលដែល​ឃើញ​ពុទ្ធ​បរិ​ស័​ទ​ចូល​មក​ធ្វើបុណ្យ៕

ដោយ ៖ រុងរឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម