ព័ត៌មានជាតិ
សម្ដេច ស ខេង៖ អាជ្ញាធរត្រូវបំផុសពលរដ្ឋឱ្យហ៊ាននិយាយការពិត និងមិនត្រូវសំឡុតពលរដ្ឋឡើយ
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំធ្វើវេទិកាសាធារណៈឱ្យបានគ្រប់ភូមិ ហើយបំផុសប្រជាពលរដ្ឋឱ្យហ៊ាននិយាយការពិត ជាពិសេសនោះ មិនត្រូវសំឡុតប្រជាពលរដ្ឋឡើយ។

សម្តេចក្រឡាហោម ស ខេង បានធ្វើការណែនាំបែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២ ០២២ របស់រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ នេះ នៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង។
សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា «ក្នុងអង្គវេទិកាសាធារណៈនោះដែរ ត្រូវបំផុសឱ្យប្រជាពលរដ្ឋហ៊ាននិយាយនូវអ្វីជាការពិត មិនត្រូវបង្កឱ្យគាត់មានការភ័យខ្លាចនោះឡើយ ហើយការងារធ្វើវេទិកាសាធារណៈនេះ ត្រូវធ្វើឱ្យបានរួចរាល់យ៉ាងយូរនៅសប្តាហ៍ទី ៣ នៃខែមេសា ឆ្នាំ២០២២ ខាងមុខនេះ»។ សម្ដេចក្រឡាហោម បានបន្តថា «ខ្ញុំគិតថា យើងរៀបចំជាយុទ្ធនាការមួយ ដើម្បីធ្វើវេទិកាសាធារណៈ ឱ្យបានគ្រប់ភូមិ ហើយជួបជុំគ្នានេះ ដើម្បីស្ដាប់សំណើ សំណូមពរ ឬកង្វល់របស់ប្រជាពលរដ្ឋ អ្វីដែលដោះស្រាយនៅកន្លែងបាន គឺដោះស្រាយជូន ហើយត្រូវមានរបាយការណ៍ ដោះស្រាយបានអ្វី នៅសេសសល់អ្វី។ ក្នុងពេលធ្វើវេទិកានេះ សូមថា ធ្វើម៉េចកុំឱ្យប្រជាពលរដ្ឋខ្លាច ញញើត ត្រូវបំផុសឱ្យគាត់ហ៊ាននិយាយ ហ៊ានថា ជាមួយយើង ត្រូវប្រកាន់អាកប្បកិរិយាបម្រើគាត់ ព្រោះគាត់ជាចៅហ្វាយនាយសម្រាប់យើង។ ពេលចុះទៅមិនមែន ក្នុងនាមយើងជាអ្នកធំឡើយ កុំមើលប្រជាជនជាអ្នកតូចតាច កុំមើលស្រាលគាត់ កុំគំរាមកំហែងគាត់ កុំសំឡុតគាត់»។


លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កុំធ្វើវេទិកាសាធារណៈ នៅតែតាមឃុំ ឬតាមស្រុក គោលដៅធំផុត គឺធ្វើនៅភូមិតែម្ដង ព្រោះនៅជិតផ្ទះប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ក្នុងការចូលរួមក្នុងវេទិកាសាធារណៈ។
សម្ដេចក្រឡាហោម បានបន្ដទៀតថា ការរៀបចំវេទិកាសាធារណៈនេះ ជាការភ្ជាប់ភាពជាក់ស្ដែង នៃការបំពេញការងាររបស់មន្ត្រី និងជីវភាពរស់នៅរបស់ពលរដ្ឋហើយការរៀបចំវេទិកាសាធារណៈ ក៏បង្ហាញអំពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋផងដែរ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត