ព័ត៌មានជាតិ
សម្ដេច ស ខេង ប្រាប់អាជ្ញាធរខេត្តបាត់ដំបងត្រូវទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ ក្នុងបឹងទន្លេសាប
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានជំរុញឱ្យរដ្ឋបាលខេត្តបាត់ដំបងយកចិត្តទុកដាក់ទប់ស្កាត់ការកាប់បំផ្លិចបំផ្លាញធនធានធម្មជាតិ ទាំងនៅលើគោក និងក្នុងទឹក ពិសេសធនធានធម្មជាតិនៅបឹងទន្លេសាប។

ការជំរុញនេះបានធ្វើឡើងក្នុងនាឱកាសដែលសម្តេចក្រឡាហោមសខេងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលខេត្តបាត់ដំបងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់មន្ដ្រីជំនាញ ឬមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវចុះផ្សព្វផ្សាយទៅប្រជាពលរដ្ឋឱ្យយល់ដឹងអំពីព្រំប្រទល់នៃព្រៃលិចទឹក ក្នុងបឹងទន្លេសាប ហើយត្រូវបោះបង្គោលឱ្យបានត្រឹមត្រូវផងដែរ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា «អាជ្ញាធរបឹងទន្លេសាបត្រូវដើរបង្រៀនដល់ប្រជាពលរដ្ឋ នៅជុំវិញបឹងទន្លេសាប ឱ្យពួកគាត់ជួយការពារ ហើយសូមយកចិត្តទុកដាក់ ដើម្បីជួយគ្រប់គ្រងព្រៃធម្មជាតិ សូមឱ្យរដ្ឋបាលខេត្ត និងអភិបាលស្រុកសំឡូត ទប់ស្កាត់ បើមិនអ៊ីចឹងទេ អស់ហើយព្រៃធម្មជាតិរបស់យើង»។
លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំបន្ថែមទៀតដល់អភិបាលស្រុកដែលជាប់បឹងទន្លេសាប ត្រូវគ្រប់គ្រង និងការពារធនធានធម្មជាតិនៅបឹងទន្លេសាប ជាពិសេសនោះ អភិបាលស្រុកទាំងអស់នៅជុំវិញបឹងទន្លេសាប កុំពាក់ព័ន្ធទៅនឹងព្រៃលិចទឹកឱ្យសោះ៕ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់