ព័ត៌មានជាតិ
ពលរដ្ឋរស់នៅក្នុងខេត្តចំនួន ៦ ជុំវិញបឹងទន្លេសាប ស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញជាង ៦ម៉ឺនហិកតា
ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តចំនួន ៦ ជុំវិញបឹងទន្លេសាប បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ ជាង ៦ម៉ឺនហិកតា ក្រោយពីមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាប ការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក ក្នុងតំបន់ទន្លេសាប កាលពីពេលកន្លងមក។
លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារអន្តរក្រសួងតាមប្រព័ន្ធនិម្មិត ដើម្បីត្រួតពិនិត្យលទ្ធផលនៃការអនុវត្ត វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប និងលើកទិសដៅការងារបន្ត។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា កិច្ចប្រជុំបានលើកឡើង អំពីលទ្ធផលនៃការអនុវត្តបទបញ្ជា ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងការបង្ក្រាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹកនៃតំបន់ទន្លេសាប រហូតមកដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២។ ខេត្តនៅជុំវិញបឹងទន្លេសាបទាំង ៦នោះ រួមមាន៖ ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តសៀមរាប, និងខេត្តកំពង់ធំ។
ជារួមលទ្ធផលសម្រេចបាន សម្រាប់ខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប រួមមាន៖
-ប្រជាពលរដ្ឋស្ម័គ្រចិត្ត ប្រគល់ដីជូនរដ្ឋវិញចំនួន ១៥ ០០២គ្រួសារ ស្មើ ៦៣ ១៩០,៨០ហិកតា និងធ្វើការវាស់ជាក់ស្ដែងចំនួន ៨ ៨៦០គ្រួសារ ស្មើ ១០ ៨៣៧ក្បាលដី និងមានទំហំ ៨៧ ០៤២, ៤៥ហិកតា។
-កប់គ្រាប់ត្នោបានចំនួន ៣៤៣ ៤០០គ្រាប់, ដើមត្នោត ១៣៧ដើម, ដើមច្រកែង ២០០ដើម, ដើមរាំង ១៩ ០១៣ដើម, ដើមឬស្សី ១៣ ៧០៩ដើម, ដើមផ្ទោល ២០០ដើម, ដើមរំដេញ ៦ ៩៣៤ដើម, ដើមសណ្ដាន់ ៣ ៤៨៥ដើម, ដើមត្រស់ ៧៦៤ដើម, ដើមអញ្ចាញ ១៥៦ដើម, ដើមផ្គាំ ៦៥០ដើម, ដើមថ្លើមអណ្ដើក ៣៥៦, ដើមបបួយ ១៥០ដើម, ដើមខ្នាយមាន់ ៣៥០ដើម, ដើមកន្សែង ២០០ដើម, និងដើមផ្សេងៗ ៩ ៥០០ដើម។
-បង្ហោះដ្រូនថតរូបភាពបានចំនួន ១១៨ ៧៥៣ហិកតា ស្មើ ១៨, ៣៥ភាគរយ និងថតវីដេអូបានចំនួន ៩៦ ៩៥០ហិកតា ស្មើ ១៤, ៩៨ភាគរយ។
-បោះបង្គោលកំណត់ព្រំតំបន់ ៣ថ្មី និងកែសម្រួលបង្គោលចាស់សរុបបានចំនួន ៦៦១បង្គោល ស្មើ ៨២, ៤២ភាគរយ នៅខ្វះចំនួន ១៤១បង្គោលត្រូវបោះបន្ត។ ក្នុងនោះ ខេត្តបាត់ដំបងចំនួន ៣បង្គោល និងខេត្តសៀមរាបចំនួន ១៣៨បង្គោល។
-លើកប៉ាណូផែនទីកំណត់ដែនព្រៃលិចទឹក ក្នុងតំបន់ ៣ បានចំនួន ៦៣ផ្ទាំង គ្រប់តាមផែនការ។
-ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣៤នាក់។ ក្នុងនោះ ៥នាក់ បានដោះលែងវិញ នៅសល់ ២៩នាក់៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់