ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច ជំរុញឲ្យក្រុមការងារគ្រប់មូលដ្ឋាន ចុះផ្សព្វផ្សាយជូនពលរដ្ឋក្រីក្រ នាំកូនចៅទៅចាក់វ៉ាក់សាំង
ថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យក្រុមការងារជំនាញ គ្រប់ថ្នាក់មូលដ្ឋានបន្តចុះផ្សព្វផ្សាយ ដើម្បីនាំកូនចៅប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ជាពិសេសកុមារមានអាយុ ៣ទៅ ៥ ឆ្នាំតែម្ដង។ នេះជាការលើកឡើង របស់លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២២ ខណៈពេលនាយកដ្ឋានសុខុមាលភាពសង្គម សហ ការជាមួយអនុគណ:កម្មាធិការជំនួយសង្គម រៀបចំកិច្ចប្រជុំត្រៀមអនុវត្តការស្រង់ ទិន្នន័យគ្រួសារក្រីក្របានចាក់វ៉ាក់សាំង។
ពិធីនេះមានការចូលរួម ពីថ្នាក់អនុរដ្ឋលេខាធិការ ប្រធាន-អនុប្រធាន ប្រធានការិយាល័យ មន្រ្តីបច្ចេកទេស នៃនាយកដ្ឋានសុខុមាលភាពសង្គម លោក-លោកស្រីប្រធានមន្ទីរ ប្រធានប្រតិបត្តិ និងមន្រ្តីបច្ចេកទេស មន្ទីរទាំង ២៥ រាជធានី-ខេត្តទាំង ២៥ និងមន្រ្តីអង្គការយូនីសេហ្វ្វសរុបប្រមាណ ៩០រូប តាមប្រព័ន្ធអនឡាញពីចំងាយ (Zoom)។
លោក សំហេង បុរស រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា ដើម្បីកាន់តែជ្រាបច្បាស់បន្ថែមទៀតនោះ ក្រុមការងារជំនាញពាក់ព័ន្ធទាំងអស់ គ្រប់ថ្នាក់មូលដ្ឋានបន្តចុះផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋក្រីក្រនាំកូនចៅ ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ជាពិសេសកុមារមានអាយុ ៣ ទៅ ៥ឆ្នាំ តែម្ដង។
ជាមួយនេះដែរ ក្រុមការងារត្រូវជម្រាបជូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមវិធានសុខាភិបាល ខណៈពេល កូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង កំពុងតែរាតត្បាតយ៉ាងខ្លាំង គួរឲ្យព្រួយបារម្មណ៍ នៅរាជធានី និងខេត្តមួយចំនួន។ ហេតុដូច្នោះ ត្រូវនាំគ្នាទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង តាមការកំណត់របស់ក្រសួងសុខាភិបាល និងគណៈគ្រប់គ្រងគ្រឹះស្ថានមធ្យមសិក្សា បឋមសិក្សា មត្តេយ្យសិក្សា ជាពិសេសកូនចៅប្រជាពលរដ្ឋក្រីក្រ ត្រូវបន្តផ្តោតការយកចិត្តទុកដាក់ អនុវត្តយ៉ាងហ្មត់ចត់៕
អត្ថបទ៖ វិមាន




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ