Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន គ្លូប៊លហែល អាស៊ីប៉ាស៊ីហ្វីក បើកសម្ពោធ និងផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន ខេម ជេដ អេស៊ា ក្នុងការផ្តល់សេវាកម្មសុខភាព និងវេជ្ជសាស្ត្រទេសចរណ៍អន្តរជាតិនាំមុខគេនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន គ្លូ​ប៊​ល​ហែល អាស៊ី​ប៉ា​ស៊ី​ហ្វី​ក​( GlobalHealth Asia Pacific ៖GHAPAC) របស់​ប្រទេស​សិង្ហ​បុរី កាលពី​រសៀល ថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ បាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន ខេម ជេដ អេស៊ាខូអិលធីឌី ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មសុខភាព និងវេជ្ជសាស្ត្រទេសចរណ៍អន្តរជាតិ នាំមុខគេ​នៅ​កម្ពុជា នៅ​សណ្ឋាគារ Hyatt Regency Phnom Penh​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមហ៊ុន GlobalHealth Asia Pacific គឺជា​ក្រុមហ៊ុន​ទស្សនាវដ្ដី​សុខភាព​អន្តរជាតិ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ និង​បាន​បោះពុម្ព​តាំងពី​ឆ្នាំ ២០១១​ មក​ម្ល៉េះ​។ គ្លូ​ប៊​ល​ហែល​គឺជា​ទស្សនាវដ្ដី​តែមួយគត់​ ដែលមាន​នៅលើ​ក្រុមហ៊ុន​អាកាសចរណ៍​ធំៗ​ទាំងអស់​ជុំវិញ​ពិភពលោក​មានដូចជា​៖ ​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី​(Singapore airline), Royal Brunei Airlines, American Airlines, Air Canada, Lufthansa, Virgin Atlantic, Etihad Airways និង Swiss Air ក្នុង​ទម្រង់ DIGTAL (www.globalhealthasiapacific.com)​។​

​នៅ​ឆ្នាំ ២០១៦ GHAPAC បានទទួល​ពានរង្វាន់​មន្ទីរពេទ្យ​ដំបូង​របស់ខ្លួន​ជាមួយនឹង​ព្រឹត្តិការណ៍ maiden ក្នុងប្រទេស​ថៃ ហើយ​ជា​បន្តបន្ទាប់​បានឈ្នះ​ពានរង្វាន់​ប្រចាំឆ្នាំ​នៅ​កោះ​បាលី ក្នុង ឆ្នាំ ២០១៧,​នៅ ហូជីមិញ​ឆ្នាំ ២០១៨, នៅ​កូ​ឡា​ឡាំ​ពួរ ក្នុង​ឆ្នាំ ២០១៩,​សិង្ហ​បុរី​ក្នុង​ឆ្នាំ ២០២០ និង​នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ជាមួយ សិង្ហ​បុរី ជាថ្មី​ម្ត​ងទៀត ក្នុង​ឆ្នាំ​២០២១​។ បន្ទាប់ពី​ទទួលបាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ជាច្រើន GHAPAC បានឈ្នះ​ពានរង្វាន់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​/​គ្លីនិក​របស់ខ្លួន​ក្នុង​ឆ្នាំ ២០២១​ហើយ នឹង​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ឆ្នាំ​២០២២ នៅ​ទីក្រុង​បាងកក នៅ​ថ្ងៃទី ៦ និង​ទី ៧ ខែសីហា ខាងមុខនេះ​បន្តទៀត​។

​ទន្ទឹមគ្នា​នេះដែរ ​ប្រទេស​កម្ពុជា ​គឺជា​កន្លែង​សម្រាប់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ និង​មន្ទីរពេទ្យ​សំខាន់ៗ​មួយចំនួន​ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ យើង​សង្កេតឃើញថា​នៅក្នុង​មជ្ឈមណ្ឌល​នី​មួយៗ​មាន​ភាព​រីកចម្រើន​គួរឱ្យកត់សម្គាល់​។ ​ដូចនេះ​ដើម្បី​ទទួលស្គាល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ​ក្នុងការ​ផ្តល់នូវ​ការថែទាំ​អ្នកជំងឺ​ឆ្នើម និង​ដើម្បី​ឆ្លើយតប​នឹង​ការយកចិត្តទុកដាក់រ​បស់​ពួកគេ GlobalHealth កំពុង​ចាប់​ដៃគូ​ជាមួយ Cam-Jade Asia ដើម្បី​រៀបចំ​ពានរង្វាន់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​/​គ្លីនិក និង​មជ្ឈមណ្ឌល​ថែរក្សា​សម្ផស្ស​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី ២៧​ ខែឧសភា ឆ្នាំ២០២២ នៅ​សណ្ឋាគារ Hyatt Regency ភ្នំពេញ ដែល​ក្នុងនោះ​តម្រូវឱ្យ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​នី​មួយៗ មានការ​ដាក់ពាក្យ​ជាមុន មក​គណៈកម្មការ​រប​ស់ GlobalHealth​។ បន្ទាប់ពី​ការសម្រេច​ជាប់​ចំណាត់ថ្នាក់ ពួកគេ​នឹងមាន​សិទ្ធិ​ចូលរួម​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់ ដោយ​ក្នុងនោះ​ផងដែរ GHAPAC នឹង​ផ្តល់រ​ង្វាន់​ទទួលស្គាល់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ និង​គ្លីនិក​ល្អ​បំផុត​ក្នុង​ឯកទេស​ជាច្រើន​រាប់​ចាប់ពី​ផ្នែក​មហារីក បេះដូង ទន្តសាស្ត្រ និង​ជាង ៣០​ប្រភេទ​ឯកទេស​ផ្សេងទៀត​។ ​វា​នឹង​ក្លាយជា​ការទទួលស្គាល់​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​គ្លីនិក​បានដាក់​បញ្ចូល​និង​សម្រេចបាន​នូវ​ឧត្តមភាព​នៅក្នុង​ឯកទេស​របស់​ពួកគេ តាម​ស្តង់ដា​អន្តរជាតិ​។

លោក​វេជ្ជបណ្ឌិត Ravi Shrestha ដែលជា​សហ​ស្ថាបនិក​នៃ​GHQIA​ផ្នែក​ទទួលស្គាល់​គុណភាព​នៃ​សុខភាព​សកល​បាន​ថ្លែងថា​៖​ ព្រឹត្តិការណ៍​នេះនឹង​ត្រូវបាន​ផ្សព្វផ្សាយ​ជា​អន្តរជាតិ​ក៏ដូចជា​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​កម្ពុជា​ មិន​ត្រឹមតែ​ជា​គោលដៅ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​បង្ហាញ​ពី​ការរីកចម្រើន​របស់ខ្លួន​ក្នុង​ផ្នែក​វេជ្ជសាស្ត្រ ទាំង​គុណភាព និងសេវាកម្ម​ទទួលស្គាល់​ជា​អន្តរជាតិ GHQIA ស្ថាប័ន​សុខភាព​ពិភពលោក អាស៊ី​ប៉ាស៊ីហ្វិក​។

​លោក Narender Panjwani ជា​ស្ថាបនិក​នៃ Global Health Asia Pacific នៃ​ប្រទេស​សិង្ហ​បុរី GHQIA សូម​អញ្ជើញលោក​អ្នកជា​ស្ថាបនិក​គ្លីនិក និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ទាំងអស់​ចូលរួម​ដាក់ពាក្យ​ប្រកួត​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​មជ្ឈមណ្ឌល​សុខភាព​ប្រចាំ​ប្រទេស​កម្ពុជា​ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ​ទាំងអស់គ្នា ព្រោះ​វា​ជាការ​បោះពុម្ព​លើកទីមួយ នៃ​ពានរង្វាន់ APAC ក្នុងប្រទេស​កម្ពុជា​។ យើង​ទន្ទឹងរង់ចាំ​ការចូលរួម និង​ការគាំទ្រ​របស់​អ្នក​។

​លោកជំទាវ ពិន នេត្រា អគ្គនាយិកា ក្រុមហ៊ុន ខេ​ម​ជេ​ដ អេ​ស៊ា បាន​គូសបញ្ជាក់​បន្ថែមថា​៖ ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន ហើយ​តែងតែមាន​សារៈសំខាន់​និង​ជា​គោលដៅ​សម្រាប់​ទេសចរណ៍​វេជ្ជសាស្ត្រ​ទាំង​នៅក្នុង​ប្រទេស​សិង្ហ​បុរី ម៉ាឡេស៊ី និង ប្រទេស​ថៃ ជាដើម​។ ឥឡូវនេះ​ដល់ពេល​ហើយ ដែល​យើង​ត្រូវ​លើកកម្ពស់​និង​ផ្សាភ្ជាប់​សេវា​ថែទាំ​សុខភាព​នៅ​កម្ពុជា​ទៅនឹង​សេវា​ថែទាំ​សុខភាព​នៅ​ប្រទេស​សិង្ហ​បុរី ខណៈដែល​ភាតរភាព​វេជ្ជសាស្ត្រ​នៅ​ទីនោះ​ជា​កន្លែង​មាន​ទំនុកចិត្ត​ក្នុង​ផ្នត់គំនិត​របស់​ប្រជាជន​កម្ពុជា Preband Surgery in Medical Tourist ថា​វា​ជា​កន្លែង​មានការ​ព្យាបាល​ដ៏​ល្អប្រសើរ​ក្នុង​តំបន់​។ កត្តា​ទាំងនេះ​ នឹង​នាំឱ្យវិស័យ​សុខាភិបាល​កម្ពុជា ឈានទៅមុខ​ថែម​មួយកម្រិត និងត្រូវបានគេទទួលស្គាល់​ហួស​ពី​ព្រំដែន​កម្ពុជា​យើង​បន្ថែមទៀត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៥ នាទីutes មុន

បំណែកវត្ថុបុរាណជាច្រើន ត្រូវបានអ្នកជំនាញអភិរក្សជួសជុលឱ្យរឹងមាំឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម