Connect with us

ព័ត៌មានជាតិ

លោក​ទេសរដ្ឋមន្រ្តី​ លី ធុជ​ ទទួល​ជួប​ពិភាក្សាជាមួយ​ដៃគូ​សហប្រតិបត្តិការ​វិស័យ​មីន​នៅ​កម្ពុជា

បានផុស

នៅ

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ១១ ខែមីនា បានទទួលជួប​ពិភាក្សាការងារជាមួយគណៈប្រតិភូ Golden West Humanitarian Foundation ដឹកនាំដោយលោក Shathel Fahs ទីប្រឹក្សាបច្ចេកទេស ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការចូលរួមរបស់ Golden West Humanitarian Foundation ក្នុងការផ្តល់ភាពជាដៃគូជាមួយនឹងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចាប់តាំងពីឆ្នាំ១៩៩៨ ក្នុងនោះបានចូលរួមដល់ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលបច្ចេកទេសបន្សាបគ្រឿងផ្ទុះ ហើយលោកព្រមទាំងបានស្នើសុំឲ្យ Golden West Humanitarian Foundation បង្កើននូវកិច្ចសហប្រតិបត្តិការបន្ថែមដោយផ្តោតសំខាន់លើវិស័យសកម្មភាពមីនទាំងមូល ដូចជា ការនាំមកនូវបច្ចេកវិទ្យាទំនើប ការចូលរួមបណ្តុះបណ្តាលតាមសហគមន៍ងាយរងគ្រោះ អាជ្ញាធរមូលដ្ឋាន និងកម្លាំងមានសមត្ថកិច្ចតាមមូលដ្ឋាន តាមរយៈការបញ្រ្ជាបចូលក្នុងកម្មវិធីអប់រំផ្សព្វផ្សាយយល់ដឹងអំពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះតាមសហគមន៍ ជាដើម។

លោកទេសរដ្ឋមន្រ្តី បានបន្តលើកឡើងទៀតថា Golden West Humanitarian Foundation និង Platinum East គ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នា ស្តីពីការបន្តពង្រឹងភាពភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមីន ក្នុងនាមអាជ្ញាធរមីនជាស្ថាប័នសាធារណៈរបស់រដ្ឋ និងជាសេនាធិការឲ្យរាជរដ្ឋាភិបាល ហើយបានបង្ហាញពីបំណងជួយដល់កម្ពុជាឲ្យក្លាយជាមជ្ឈមណ្ឌលនាំមុខគេក្នុងការកសាងសមត្ថភាព និងការបណ្តុះបណ្តាលបច្ចេកទេសសម្រាប់វិស័យសកម្មភាពមីននៅថ្នាក់តំបន់ និងពិភពលោក ផងដែរ។

ជាមួយគ្នានេះ អាជ្ញាធរមីន បានស្វាគមន៍ចំពោះការចូលរួមក្នុងការចុះអនុស្សារណៈនៃការយោគយល់រួមគ្នា រវាង អាជ្ញាធរមីន និង Golden West Humanitarian Foundation ជាមួយស្ថាប័នដទៃទៀតទាំងក្នុង និងក្រៅប្រទេស ក្នុងគោលដៅជួយដល់កម្ពុជា។

ជាចុងបញ្ចប់ លោកទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យ Golden West Humanitarian Foundation ជួយបណ្តុះបណ្តាលដល់ក្រុមជំនាញ(QM Team) របស់អាជ្ញាធរមីន សម្រាប់កិច្ចប្រតិបត្តិការត្រួតពិនិត្យគុណភាពនៅទីវាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

ពិធីករប្រដាល់ប្រើសម្ដីលែបខាយលើនារី, រដ្ឋមន្ត្រីមហាផ្ទៃ ថាជាទង្វើជ្រុលហួស ប៉ះពាល់តម្លៃស្ត្រី

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៩ នាទីutes មុន

លោក ជួន ណារិន្ទ៖ កត្តាធំចំនួន៣ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ក្នុងភូមិ​សាស្ត្រ​រាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១០ នាទីutes មុន

ពេជ្រ ចរណៃ ស្នើក្រសួងវប្បធម៌ លើកទឹកចិត្តអ្នកចូលរួមផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរ ជាលិខិតអរគុណ ឬប័ណ្ណសរសើរ

ជីវិតកម្សាន្ដ២៥ នាទីutes មុន

បាត់​ខ្លួនតារាសម្ដែង Long Li Sha ក្រោយធ្វើដំណើរទៅថតកុន នៅភាគពាយ័ព្យប្រទេសចិន

ជួប វុត្ថា
ជីវិតកម្សាន្ដ២៨ នាទីutes មុន

MC Vutha ចេញមុខសុំទោសកញ្ញា មុនីរស្មី ជាលើកទី២ ក្រោយលេងសើចពាក្យសម្តីមិនសមរម្យ

Sokha Hotels

ព័ត៌មានពេញនិយម