ព័ត៌មានជាតិ
រកឃើញទារិកាអាយុជាង ១ឆ្នាំ ឆ្លងជំងឺផ្តាសាយបក្សីប្រភេទ A/H9
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសរកឃើញជំងឺផ្តាសាយបក្សីប្រភេទ A/H9 (Influenza A/H9) ឆ្លងលើទារិកាអាយុ ១ឆ្នាំ ១ខែ ដោយមានរោគសញ្ញា គ្រុនក្តៅ ក្អក និង ពិបាកដកដង្ហើម ហើយបានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។ ទារិកានេះ រស់នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានសរសេរថា «យើងរកឃើញករណីជំងឺផ្តាសាយបក្សី ប្រភេទA/H9 (Influenza A/H9) លើមនុស្ស ដោយរកឃើញតាមរយ:ប្រព័ន្ទតាមដានជំងឺរលាកសួត របស់ក្រសួងសុខាភិបាល»។
CDC បានរកឃើញថា នៅក្នុងភូមិមានមាន់ងាប់ជាបន្តបន្ទាប់ ចាប់តាំងពីខែកុម្ភ: ២០២២ មក។ តាមលទ្ធផលដោយមន្ទីរពិសោធន៍ថ្នាក់ជាតិ នៅថ្ងៃទី១០ ខែ មិនា ឆ្នាំ ២០២២ បញ្ជាក់ថាវិជ្ជមាន Influenza A/H9។
ភ្លាមៗ ក្រសួងបានបញ្ជូនមន្រ្តីនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង សហការណ៍ជាមួយមន្ត្រីក្រុមឆ្លើយតបបន្ទាន់ថ្នាក់ខេត្ត ចុះអង្កេតស្រាវជាវ បង្ការ និងទប់ស្កាតការរាត្បាត និងអប់រំសុខភាពដល់ប្រជាជននៅមូលដ្ឋាន។
បើមានករណីសង្ស័យថា មានជំងឺផ្តាសាយបក្សី លោកអ្នកអាច ទាក់ទងព័ត៌មានបន្ថែមតាមរយៈលេខ ១១៥៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង