ព័ត៌មានជាតិ
រាជធានីភ្នំពេញ មានការអភិវឌ្ឍច្រើន និងមានការទាក់ទាញខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានគេមើលឃើញថា បានលេចឡើងនូវសោភណ្ឌភាពកាន់តែស្រស់បំព្រងក្នុងការទាក់ទាញទាំងភ្ញៀវជាតិនិងអន្តរជាតិ ដែលមកទស្សនា ក៏ដូចជាមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ ។

ភាពទាក់ទាញទាំងនេះ ដោយសារភ្នំពេញមានសួនច្បារជាច្រើនកន្លែងយ៉ាងប្រណិតៗ មានទាំងកន្លែងហាត់ប្រាណឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ។ ចំណែកនៅតាមដងទន្លេសាបឯណោះវិញ នៅពេលនេះផ្លាសាគូរ៉ា បាននិងកំពុងរីកស្គុះស្គាយគួរជាទីគយគន់ មិនចាញ់សាគូរ៉ានៅប្រទេសជប៉ុននោះឡើយ។ ភាពទាក់ទាញមួយទៀតនោះ គឺនៅរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធនានា មានទាំងស្ពានអាកាស ស្ពានអាកាសថ្មើរជើងផ្លូវ ក្រោមដី ការកសាងនូវបណ្ដាញលូថ្មី ជាច្រើនខ្សែ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ ។ ជាងនេះទៅទៀតអ្វី ដែលជាការចាប់អារម្មណ៍មួយទៀតនោះ គឺនៅប៉ុន្មានឆ្នាំចុងក្រោយនេះ រាជធានីភ្នំពេញ បានផុសឡើងនូវអាគារខ្ពស់ៗ ខុនដូប្រណិតៗ បណ្តុំផ្ទះល្វែងជាច្រើនកន្លែង បានផុសឡើងព្រមៗគ្នាទាំងនៅជាយក្រុងនិងនៅកណ្ដាលរាជធានីភ្នំពេញ។



ជាក់ស្ដែងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២២ ម្សិលមិញនេះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់រួចហើយថា៖ គិតត្រឹមដើមឆ្នាំ ២០២២ នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០ កន្លែង និង អគារខ្ពស់ៗចំនួន ១.៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ ជាន់ឡើងទៅ មានចំនួន ២២៥ អគារ ហើយក្នុងឆ្នាំ ២០២១ កន្លងទៅ យើងទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន ចំនួន ១.០៥០ គម្រោង លើផ្ទៃក្រឡាសំណង់ សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លារអាមេរិក បន្ថែមទៀតធ្វើឱ្យរាជធានីភ្នំពេញកាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ៕
អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ