ព័ត៌មានជាតិ
សហគមន៍កសិកម្មនៅខេត្តកណ្តាលចំនួន៨១១រួមគ្នាបង្កើតសហភាពសហគមន៍កសិកម្មដើម្បីពង្រីកទីផ្សារឱ្យកាន់តែធំ
សហគមន៍កសិកម្មនៅខេត្តកណ្តាលចំនួន៨១១បានរួមគ្នាបង្កើតសហភាពសហគមន៍កសិកម្មដើម្បីប្រមូលផ្តុំកសិផល
និងផ្សារបោះដុំកាន់តែធំសំដៅលើកស្ទួយជីវភាពកសិករឱ្យកាន់តែប្រសើរឡើង។
ថ្លែងក្នុងពិធីបើកមហាសន្និបាតកំណើតដំបូងរបស់សហភាពសហគមន៍កសិកម្មកាលពីថ្ងៃទី១១ ខែមីនា លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ការបង្កើតសហភាពសហគមន៍កសិកម្មក្នុងខេត្តកណ្តាលនេះ មានសារៈសំខាន់ និងចាំបាច់ណាស់ក្នុងការជំរុញផលិតកម្ម និងទីផ្សាផលិតផលកសិកម្ម ជាពិសេសដំណាំបន្លែចំរុះ ក្នុងខេត្តកណ្តាល ស្របតាមផែនការអភិវឌ្ឍន៍វិស័យកសិកម្មរបស់ខេត្តកណ្ដាល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោកអភិបាលខេត្តបានបន្តថា លើសពីនេះទៀតការបង្កើតសហភាពសហគមន៍កសិកម្មនេះជាយន្តការដែលដើរស្របនិងឆ្លើយតបជាមួយនឹងផែនការយុទ្ធសាស្ត្រជាតិយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៥និងចូលរួមកាត់បន្ថយភាពក្រីកជាមួយរាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលរងខេត្តបានថ្លែងអំណរគុណចំពោះ ថ្នាក់ដឹកនាំកម្មវិធី “វ៉តហ្វខាំ” នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ប្រចាំកម្ពុជា និងសហគមន៍អឺរ៉ុបដែលបានជួយគាំទ្រ និងចូលរួមអភិឌ្ឍន៍វិស័យកសិកម្មតាមរយៈការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង ធនធានទឹកការអនុវត្តកសិកម្មអេកូឡូស៊ី ការជំរុញផលិតកម្មស្បៀង និងទីផ្សារ ក្នុងខេត្តកណ្តាលជាពិសេសការគាំទ្រដល់ភាពរឹងមាំរបស់ស្ថាប័នដឹកនាំថ្នាក់មូលដ្ឋាន
តាមរយៈការពង្រឹងសមត្ថភាពសហគមន៍ កសិកម្ម សហភាពសហគមន៍កសិកម្មក្រុមប្រើប្រាស់ទឹក និងទីផ្សារកសិកម្ម ក៏ដូចជាចូលរួមពង្រឹងលើគោលនយោបាយកសិកម្ម និងទីផ្សាររបស់រាជរដ្ឋាភិបាល។
លោក ប៊ុនទួន ស៊ីម៉ូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្តាលបានលើកឡើងថា ការស្ម័គ្ររួបរួមគ្នាចងក្រងបង្កើតជាសហភាពសហគមន៍កសិកម្មសបញ្ជាក់ឱ្យឃើញពីទស្សនវិស័យវែងឆ្ងាយ ក្នុងបរិបសាកលភាវូបនីយកម្មឈរលើគោលការណ៍ច្បាប់ បទដ្ឋានគតិយុត្ត ស្មារតី និងឆន្ទៈច្បាស់លាស់។
លោកបានបន្តថាការបង្កើតជាសហភាពនេះនឹងផ្ដល់ភាពងាយស្រួលក្នុងការចុះកិច្ចសន្យាលើផលិតផលកសិផលអ្វីមួយរួមគ្នាជាពិសេសប្រមូលផ្ដុំកសិផល ដើម្បីឈានដល់ការចែកចាយ ឬបោះដុំដ៏ធំមួយក្នុងខេត្តកណ្តាល។
លោកប្រធានមន្ទីរបានសំណូមពរដល់សហគមន៍កសិកម្មទាំង៨១១ដែលស្ម័គ្រចិត្តរួមគ្នាបង្កើតសហភាពនាពេលនេះ ត្រូវពង្រឹងសហគមន៍របស់ខ្លួនជាពិសេសត្រូវរៀបចំមហាសន្និបាតប្រចាំឆ្នាំដើម្បីបង្ហាញឱ្យឃើញពីតម្លាភាពសម្រាប់សមាជិក និងផ្តល់ឱកាសឱ្យសមាជិកជួយផ្តល់យោបល់៕
អត្ថបទ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់