Connect with us

ព័ត៌មានជាតិ

អ្នកចិញ្ចឹមត្រចៀកកាំប្រមូលផ្តុំបង្កើតសមាគមជំរុញការផលិតជួយសេដ្ឋកិច្ចជាតិ

បានផុស

នៅ

អ្នកចិញ្ចឹមសត្វត្រចៀកកាំជិត ១០០០នាក់ បានប្រមូលផ្តុំបង្កើតសមាគមឈ្មោះថា សមាគមត្រចៀកកាំខ្មែរ បានចុះបញ្ជីរួចរាល់នៅក្រសួងមហាផ្ទៃ​ កាលពីដើមខែ មីនា ឆ្នាំ ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរ បានប្រាប់កម្ពុជាថ្មីថា ការបង្កើតសមាគមនេះ គោលបំណងដើម្បីជំរុញផលិតកម្មការចិញ្ចឹមសត្វត្រចៀកកាំឲ្យកាន់តែមានវឌ្ឍនភាពល្អ មានន័យថា បង្កើតទាំងការផលិត ទាំងការកែច្នៃ និងការរៀបចំបច្ចេកទេសមួយចំនួន ដើម្បីមានលក្ខណៈស្តង់ដារ សម្រាប់នាំចេញ។

«តាមការស្រាវជ្រាវថ្មីៗនេះ រកឃើញថា សម្បុកត្រចៀកកាំរបស់កម្ពុជា មានគុណភាពល្អជាងគេ ព្រោះយើងពុំមានបំពុលបរិកាស នាំឲ្យអាប់អួរ ដល់សត្វត្រចៀកកាំនោះទេ»។ នេះជាការបញ្ជាក់របស់លោក កុកធាន។

ប៉ុន្តែអ្វីដែលជាបញ្ហា ការចិញ្ចឹមរបស់ពលរដ្ឋខ្មែរ នៅមានកម្រិតទាប បើគិតជាភាគរយ ១០០% យើងទើបតែមានចំណេះដឹងត្រឹម ២០%ប៉ុណ្ណោះ នៅខ្វះខាតច្រើន ដូចជាការ រៀបចំបច្ចេកទេស រូបរាង ឲ្យត្រូវតាមស្តង់ដារ និងការថែទាំជាដើម។

​​ទាក់ទងនឹងចំណេះដឹងនេះ លោក ស៊ុយ កុកធាន បញ្ជាក់ថា លោកបានសិក្សាបច្ចេកទេសពីប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ដែលជាប្រទេសចាស់ទុំ ធ្វើការលើវិស័យនេះរាប់រយឆ្នាំមកហើយ ដោយឡែកកម្ពុជា ទើបតែចាប់ផ្តើមរយៈពេល ៥ ឬ៦ឆ្នាំ ចុងក្រោយនេះប៉ុណ្ណោះ ដែលត្រូវការរៀនសូត្រពីគេច្រើនទៀត។

ចំណេះដឹងដែលលោក កុកធាន ទទួលបាននេះ លោកអះអាងថា នឹងយកមកចែករំលែកដល់ប្រជពលរដ្ឋ ពិសេសអ្នកចិញ្ចឹមនៅក្នុងស្រុក ដែលកំពុងខ្វះបច្ចេកទេសក្នុងការរៀបចំ និងថែទាំ។

ប្រធានសមាគមត្រចៀកកាំខ្មែរ បានលើកឡើងថា កាលពី ២ឆ្នាំមុន មានការស្រាវជ្រាវមិនផ្លូវការមួយបានបង្ហាញថា កម្ពុជា អាចចូលរួមចំណែកនាំចេញផលិតផលសម្បុកត្រចៀកកាំទៅក្រៅប្រទេសក្នុងបរិមាណ ៤០ ទៅ៥០តោន ប៉ុន្តែជាក់ស្តែង យើងផលិតបានមិនលើសពី ១០០តោននោះទេ ក្នុង១ឆ្នាំ។

ក្នុងវិស័យនេះ កម្ពុជា បានចូលរួមចំណែកតិចតួចបំផុត សម្រាប់តម្រូវការពិភពលោក។ ជាក់ស្តែង គ្រាន់តែប្រទេសចិនមួយ មានតម្រូវការជាង ៣០០០តោន ក្នុង១ឆ្នាំ ប៉ុន្តែពិភពលោក ផ្គត់ផ្គង់បានត្រឹមតែ ១០០០តោនប៉ុណ្ណោះ គឺនៅមានតម្រូវការខ្ពស់ថែមទៀត។

ពាក់ព័ន្ធនឹងតម្លៃ លោក ស៊ុយ កុកធាន បានឲ្យដឹងថា សម្រាប់សម្បុកដែលមិនទាន់កែច្នៃតម្លៃចន្លោះពី ៦៥០ដុល្លារទៅ ៧០០ដុល្លារ ក្នុង១គីឡូក្រាម។ ចំណែកសម្បុកដែលកែច្នៃរួចហើយ តម្លៃចន្លោះពី ១៥០០ដុល្លារ ទៅ ១៨០០ដុល្លារ តម្លៃនៅក្នុងស្រុក។ ប៉ុន្តែបើលក់ចេញទៅក្រៅប្រទេសអាចតម្លៃ ២០០០ដុល្លារ ទៅជាង ២០០០ដុល្លារ ក្នុង១គីឡូក្រាម។

សព្វថ្ងៃយើងផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់ និងនៅសល់ខ្លះសម្រាប់នាំចេញ ប៉ុន្តែការនាំចេញបច្ចុប្បន្នមានការលំបាក ​ដូចជាបញ្ហាពន្ធ ពិបាកក្នុងការដឹកជញ្ជូន មានតម្លៃថ្លៃជាដើម។ លោក កុកធាន បន្ថែម។

បើតាមលោក កុកធាន មុនវិបត្តិកូវីដ មានក្រុមហ៊ុនចិន បានវិនិយោគលើការចិញ្ចឹមសត្វចៀកកាំខ្មែរ ហើយក្រុមជីប៊ី ក៏បានធ្វើរួចហើយ ដែលមានចំនួនរាប់រយផ្ទះ ​និងមានក្រុមហ៊ុនម៉ាឡេស៊ីមួយ គ្រោងស្នើរាជរដ្ឋាភិបាល ធ្វើផ្ទះត្រចៀកកាំចំនួន ៤០០ផ្ទះ នៅកម្ពុជាផងដែរ។

ប្រធានសមាគមត្រចៀកកាំខ្មែរ ដាក់ការរំពឹងថា កម្ពុជា នឹងអាចផលិតសម្បុកត្រចៀកកាំបានប្រមាណ ៥០០តោនក្នុង ១ឆ្នាំ ដែលបានរួមចំណែកបង្កើតថវិកាបានចំនួនជិត ១ពាន់លានដុល្លារ សម្រាប់ជួយសេដ្ឋកិច្ចកម្ពុជា។​ ការផលិតនឹងកើនឡើងជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា ចិន បានចូលជាធរមាន ជាឱកាសសម្រាប់នាំចេញកសិផលខ្មែរ ក្នុងនោះក៏មានសម្បុកត្រចៀកកាំផងដែរ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម