ព័ត៌មានជាតិ
កិច្ចសន្ទនានៅ UN ផ្តល់ជាវេទិកា ឲ្យកម្ពុជា បង្ហាញការពិត និងបកស្រាយចំពោះការចោទប្រកាន់
កិច្ចសន្ទនារយៈពេល៣ ថ្ងៃ នៅក្នុងសម័យប្រជុំលើកទី១៣៤ របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ បានផ្តល់ជាវេទិកាមួយដ៏ខាន់ ដើម្បីឲ្យតំណាងរបស់កម្ពុជា បង្ហាញពីការពិត ហើយក៏ផ្តល់ឱកាសឲ្យតំណាងកម្ពុជាបានពន្យល់ និងបកស្រាយចំពោះការចោទប្រកាន់នានា នេះបើតាមការបញ្ជាក់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងឱ្យលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំប្រតិភូ ដើម្បីចូលរួមការពិនិត្យរបាយ ការណ៍ជាតិពាក់ព័ន្ធ នឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ICCPR) ជុំទី៣ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងសម័យប្រជុំលើកទី១៣៤ របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ។
យោងតាមលទ្ធផល ដែលផ្សព្វផ្សាយដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នាព្រឹកថ្ងៃទី១២ ខែមីនា នេះបានឲ្យដឹងថា ការពិនិត្យរបាយការណ៍ជាតិ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលធ្វើឡើងដើម្បីតាមដានការអនុវត្តបទប្បញ្ញត្តិទាំងឡាយដែលមានចែងនៅក្នុង ICCPR ដោយរដ្ឋភាគី។ ការពិនិត្យរបាយការណ៍នេះ មិនមែនជាវេទិកាបណ្តុះបង្អាប់ រិះគន់ ឬវាយប្រហារគ្នា អំពីបញ្ហាសិទ្ធិមនុស្សនោះទេ តែប្រព្រឹត្តទៅក្នុងទម្រង់មួយជាកិច្ចសន្ទនាបែបស្ថាបនា (Constructive Dialogue) រវាងគណៈប្រតិភូនៃរដ្ឋភាគី និងសមាជិក សមាជិកា នៃគណៈកម្មាធិ ការ ក្នុងគោលដៅចែករំលែក ឬផ្លាស់ប្ដូរគ្នាទៅវិញទៅមក នូវការអនុវត្តល្អៗ បទពិសោធន៍ ចំណុចខ្វះខាត កង្វល់ ឬបញ្ហាប្រឈមផ្សេងៗ ព្រមទាំងទិសដៅការងារទៅថ្ងៃអនាគត ដើម្បីធានានូវការអនុវត្ត និងការគោរព តាមបទប្បញ្ញត្តិនៃ ICCPR នៅក្នុងរដ្ឋភាគី។
ជាគោលការណ៍រួម ក្រោយពីបញ្ចប់កិច្ចសន្ទនា គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នឹងចេញជាអនុសាសន៍ផ្សេងៗសម្រាប់ឱ្យរដ្ឋភាគីពិនិត្យ និងពិចារណា ក្នុងការអនុវត្តបន្តទៀត ដើម្បីបំពេញនូវចំណុចខ្វះខាត និងធ្វើឱ្យស្ថាន ភាពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ កាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
នៅក្នុងកិច្ចសន្ទនារយៈពេល៣ ថ្ងៃនេះ សមាជិក សមាជិកា នៃគណៈកម្មាធិការបានសម្តែងនូវការកោតសរសើរចំពោះវឌ្ឍនភាពនានា ដែលកម្ពុជាសម្រេចបាន ក្នុងការអនុវត្តបទប្បញ្ញត្តិ នៃ ICCPR ព្រមទាំងលើកជាសំណួរ ដើម្បីទទួលបានព័ត៌មានការបំភ្លឺ ការបកស្រាយ និងការពន្យល់បន្ថែម ពាក់ព័ន្ធនឹងវិស័យមួយ ចំនួន ដូចជា ក្របខណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទិ្ធមនុស្សជាតិ ការប្រឆាំង អំពើពុករលួយ ច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាអាសន្ន ច្បាប់កូវីដ-១៩ វិធានការច្បាប់ក្នុងស្ថានភាពកូវីដ បញ្ហានិទណ្ឌភាព ការមិនរើសអើង អំពើហិង្សាប្រឆាំងនារីភេទ ការសម្លាប់មនុស្សក្រៅប្រព័ន្ធ តុលាការ អំពើទារុណកម្ម ការដកហូតសេរីភាព ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចការងារ ឮឯករាជ្យភាពតុលាការ សេរីភាពបញ្ចេញ មតិ សមាគម និងការជួបប្រជុំលំហប្រជាធិបតេយ្យ និងសង្គមស៊ីវិល សិទ្ធិបោះឆ្នោត និងសិទ្ធិចូលរួមក្នុងកិច្ចការនយោបាយ ប្រព័ន្ធយុត្តិធម៌អនីតិជន បញ្ហាយុត្តិធម៌សង្គម បញ្ហាដីធ្លី និងសិទ្ធិជនជាតិដើមភាគតិច ជាដើម។
ជាការឆ្លើយតប គណៈប្រតិភូកម្ពុជាបានរួមសហការគ្នាបានយ៉ាងល្អ ដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ក្នុងនាមជាតំណាងរដ្ឋអធិបតេយ្យ ធ្វើការឆ្លើយតប បកស្រាយ និងបំភ្លឺលើបញ្ហាដែលបានលើកឡើងទាំងអស់នោះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ជាតិ និងអន្តរជាតិ ការអនុវត្ត ជាអន្តរជាតិ ទិដ្ឋភាពនយោបាយ និងបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ ព្រមទាំងបានធ្វើការបង្ហាញពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងនានា របស់រាជរដ្ឋាភិបាលផងដែរ ក្នុងកិច្ចការលើក ស្ទួយ និងការពារសិទ្ធិមនុស្ស ជាពិសេសក្នុងស្ថានភាពកូវីដ និងការកសាងថែរក្សាបាននូវសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស និងការអភិវឌ្ឍ។
បើតាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កិច្ចសន្ទនាបែបស្ថាបនានេះ បានផ្តល់ជាវេទិកាមួយសម្រាប់កម្ពុជា ដែលជារដ្ឋភាគី នៃ ICCPR ក្នុងការបង្ហាញនូវសមិទ្ធផលនានា ដែលសម្រេចបាន ពន្យល់ បកស្រាយ ចំពោះការចោទប្រកាន់ផ្សេងៗពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋ និងសិទ្ធិនយោ បាយ ដើម្បីបង្ហាញពីកម្ពុជាពិត ហើយក៏ជាឱកាសក្នុងការទទួលបានអនុសាសន៍ពីអ្នកជំនាញផ្នែកសិទ្ធិមនុស្សផងដែរ។
សូមបញ្ជាក់ថា ការពិនិត្យរបាយការណ៍ជាតិរបស់កម្ពុជា បានប្រព្រឹត្តទៅក្នុងទម្រង់ហាយប្រ៊ីដ (Hybrid) ដោយគណៈប្រតិភូកម្ពុជា ចូលរួមតាមប្រព័ន្ធវីដេអូ ហើយឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែ បានចូលរួមនៅក្នុងសាលប្រជុំដោយផ្ទាល់ជាមួយ សមាជិក សមាជិកា របស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ