ព័ត៌មានជាតិ
ស្ពានព្រះមុនីវង្សចាស់ថ្មី សុទ្ធតែខ្សាច់ ដោយសារតែរថយន្តមិនគ្របកៅស៊ូ
អ្នកធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ថ្មី បានសង្កេតឃើញអាជ្ញាធរខណ្ឌច្បារអំពៅរាជធានីភ្នំពេញ ដាក់កម្លាំងលាងសំអាតផ្លូវសឹងរាល់ថ្ងៃនៅតែមិនស្អាត ព្រោះរថយន្តដឹកដីមិនគ្របកៅស៊ូបង្កឲ្យជ្រុះពេញតែម្តង។

តាមប្រសាសន៍លោក ប៊ិន រ៉ុង ជាអ្នកធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្សថ្មីចាស់នេះ បានឲ្យដឹងថា សឹងជារៀងរាល់ថ្ងៃលោកបានសង្កេតឃើញកម្លាំងអាជ្ញាធរខណ្ឌច្បារអំពៅ បានចុះសំអាតនិងលាងស្ពានទាំង២នេះ ក៏ព្រោះតែកម្ទេចខ្សាច់ជ្រុះពេញលើទ្រូងស្ពានតែម្តង។ ប្រភពដដែលបន្តថា មូលហេតុដែលរថយន្តដឹកខ្សាច់កំពប់ជ្រុះពេញលើផ្លូវបែបនេះ ក៏ដោយសារតែក្រុមឈ្មួញដឹកជញ្ជូនខ្សាច់សើមរៀងរាល់យប់ដូចហែកឋិនទានទៅវត្តដូច្នេះឯង។


យោងតាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណការនៃសាលាខណ្ឌច្បារអំពៅ បានឲ្យដឹងថា នេះជាភារកិច្ចរបស់អាជ្ញាធរ ដែលត្រូវទទួលជាចាំបាច់បំផុត ហើយបើសិនជាមិនធ្វើការបោសនឹងលាងសំអាតវិញ គឺច្បាស់ជាក្លាយទៅជាផ្លូវលំមិនខាន។

លោកប្រធានការិយាល័យបន្តថា ក្នុងនោះលោកបានធ្វើការដល់ម្ចាស់អាជីវកម្មបើកដេប៉ូខ្សាច់ ត្រូវមានការដាក់កៅស៊ូទម្រនិងគ្របឲ្យជិតបើពុំនោះទេ ខ្សាច់សើមពិតជាហូរជ្រុះពេញលើស្ពាននិងផ្លូវជាតិជាក់ជាមិនខាន។ ដោយឡែកលោក យ៉ិន វុធ ចៅសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា រាល់ថ្ងៃនេះ គឺភារកិច្ចរបស់អាជ្ញាធរសង្កាត់របស់លោក ត្រូវតែលាងនិងបោសសំអាត បើពុំដូច្នោះទេ ច្បាស់ជាកំទេចដីហុយពេញលើភ្នែកអ្នកធ្វើដំណើរជាក់ជាក់ជាមិនខាន៕
អត្ថបទ៖ នរា
សូមចុចអាន៖ ចរាចរណ៍លើផ្លូវធំៗ បានវិលមកកកស្ទះវិញ ក្រោយករណីឆ្លងកូវីដ១៩ ថមថយចុះ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី