សន្តិសុខសង្គម
ពលករខ្មែរ មកពីថៃ ៨នាក់ រកឃើញវិជ្ជមានកូវីដ-១៩
ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃចំនួន ៨នាក់ ក្នុងចំណោមពលករចំនួន ១៣៤នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ហើយបានបញ្ជួនទៅព្យាបាលរួចរាល់ហើយ។

យោងតាមផេកហ្វេប៊ុកផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបានលជាតិ ចុះផ្សាយនៅថ្ងៃនេះបានឱ្យដឹងថា កម្លាំងប៉ុស្តិ៍អូរអន្លក់ សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យបានទៅទទួលពលករចំនួន ១៣៤នាក់ (ស្រី៥១នាក់) ក្មេង២៣នាក់(ស្រី១២នាក់) វិលត្រឡប់មកស្រុកវិញ ដែលភាគីថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង ។

បន្ទាប់ពី កម្លាំងប៉ុស្តិ៍អូរអន្លក់ និងក្រុមគ្រូពេទ្យ សាកសួរកត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩ រួចក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សរកជំងឺកូវីដ១៩ ហើយជាលទ្ធផលមានពលករចំនួន៨នាក់ស្រី៤នាក់ កុមា១នាក់មានវិជ្ជមានកូវីដ-១៩ ។
ដោយឡែកពលករចំនួន ៤៤នាក់ ស្រី១៧នាក់ ក្មេង៦នាក់ ស្រី១នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាត់ដំបង។រីឯពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន៨២នាក់ ស្រី៣០នាក់ ក្មេង១៦នាក់ ស្រី១១នាក់ក្នុងនោះបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំ ចំនួន៧នាក់ ស្រី៤នាក់ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យវិលត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ៕ សំអឿន



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ