ព័ត៌មានជាតិ
លោក លី ធុជ៖ បោះឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព និងការអភិវឌ្ឍ
លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិតបានថ្លែងថា ការបោះឆ្នោតមួយសន្លឹកជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព និងការអភិវឌ្ឍ ប៉ុន្តែដើម្បីបានសន្លឹកឆ្នោតមួយនេះ សមាជិកគណបក្សទាំងអស់ ត្រូវបន្តកែលម្អទម្លាប់ធ្វើការ លើកកម្ពស់សេវាមូលដ្ឋាន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រង។

ការលើកបែបនេះរបស់ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ក្នុងនាមលោកស្រី ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារគណបក្សសង្កាត់ព្រៃអង្គុញ គណបក្សសង្កាត់ សាខាបក្សភូមិ អនុសាខាបក្សភូមិ និងក្រុមបក្សសរុបចំនួន ៣៥៧ នាក់។

លោក លី ធុជ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំសង្កាត់គ្រប់ជាន់ថ្នាក់ ដែលបានគាំទ្រ លើកទឹកចិត្ត និងពលីខ្ពស់ បង្កើតអោយមានសមិទ្ធផលយ៉ាងធំធេងជូនដល់ប្រជាពលរដ្ឋមូលដ្ឋាន និងសម្រាប់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ ព្រមទាំងបានណែនាំឲ្យសមាជិកគណបក្ស ត្រូវបន្តកែលម្អទម្លាប់ធ្វើការ លើកកម្ពស់សេវាមូលដ្ឋាន និងលើកកម្ពស់សមត្ថភាពគ្រប់គ្រង ដើម្បីចូលរួមបម្រើប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
លោកបន្តទៀតថា សមិទ្ធផលទាំងនេះ បានកើតចេញពីការឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋជូនគណបក្សប្រជាជនកម្ពុជា ដែលសន្លឹកឆ្នោតនេះ បានក្លាយជាសន្លឹកឆ្នោតសន្តិភាព និងការអភិវឌ្ឍ។

លោក លី ធុជ បានបញ្ជាក់បន្ថែមថា បេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជន ដល់ពេលត្រូវចូលប្រលងហើយ ហើយលទ្ធផលជាប់ ឬធ្លាក់ គឺអាស្រ័យទៅលើទង្វើររបស់ខ្លួននៅមូលដ្ឋាន និងត្រូវការសម្លេងគាំទ្រពីប្រជាពលរដ្ឋ ដែលជាអ្នកឲ្យពិន្ទុ និងជាម្ចាស់ឆ្នោត។
ចាប់ពីពេលនេះតទៅ បេក្ខជនទាំងអស់ ត្រូវបន្តកាន់ទង់គណបក្សប្រជាជន ដើម្បីចូលរួមការប្រកួតប្រជែងជាមួយគណបក្សដទៃ និងឆ្ពោះទៅមុខអោយដល់គោលដៅ។
លោក លី ធុជ បន្តលើកឡើងទៀតថា ការងារបោះឆ្នោត មានឥទ្ធិពល និងមានសារសំខាន់ណាស់ សម្រាប់ការកំណត់ជោគវាសនារបស់បេក្ខជន ប្រសិនបើយើងទាំងអស់គ្នា មានគំនិត និងឧត្តមគិត នោះវាដូចជាកាំបិតដ៏មុតស្រួច ដែលអាចកាត់ផ្ដាច់អ្វីគ្រប់យ៉ាង និងឈានទៅទទួលជោគជ័យគ្រប់ភារកិច្ចហើយឧត្តមគតិ និងការមានជំនឿទុកចិត្តលើអនាគតគណបក្ស និងប្រទេសជាតិយើង ជាកាល់ស្យូម និងឆ្អឹងខ្នងនៃគណបក្សប្រជាជន៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៤ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ