ព័ត៌មានជាតិ
សាំងលក់នៅកម្ពុជា នាំចូលពីប្រទេសណា?
ប្រេងសាំងដែលកំពុងចរាចរណ៍លក់នៅលើទីផ្សារកម្ពុជា នាំចូលមកពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។

ក្រុមហ៊ុនកម្ពុជា ដែលនាំចូលប្រេងសាំង មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។ នេះបើតាមការបញ្ជាក់របស់លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

សូមបញ្ជាក់ថា ប្រេងសាំងធម្មតា លក់ក្នុងតម្លៃ ១លីត្រ ៤៨០០រៀល និងប្រេងម៉ាស៊ូត តម្លៃ ៤៥០០រៀល។ តម្លៃនេះអនុវត្តចាប់ពីថ្ងៃទី ០១ ខែមីនា ដល់ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។ តម្លៃប្រេងសាំងនេះ ក្រសួងនឹងប្រកាសជាថ្មីម្តងទៀត នៅថ្ងៃទី ១៥ ខែមីនា ស្អែកនេះ។
ពីមួយថ្ងៃទៅមួយថ្ងៃ តម្លៃប្រេងសាំងកើនឡើងជាបន្តបន្ទាប់ ដូចទឹកបាក់ទំនប់។ ជាក់ស្តែង តម្លៃប្រេងសាំងនៅកម្ពុជា នឹងហក់ឡើងថ្លៃមួយកម្រិតទៀត ខ្ទង់ជាង ៥ពាន់រៀល នៅសប្តាហ៍នេះ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា។
ជាការឆ្លើយតបនឹងការកើនឡើងតម្លៃប្រេង លោក សុវិជាតិ គូសបញ្ជាក់ថា « ក្រសួងពាណិជ្ជកម្មនឹងកោះប្រជុំរវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហានេះ»។
បើតាមលោក ប៉ែន សុវិជាតិ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ប្រេងឆៅលើពិភពលោកឡើងថ្លៃពី ៩០ដុល្លារ ក្នុង១បារ៉ែល ដល់ជាង ១៣០ដុល្លារ ក្នុង១បារ៉ែល។
មន្រ្តីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា នៅកាលៈទេសៈនេះ រាជរដ្ឋាភិបាល ប្រឹងប្រែងធានាឲ្យបាន ទី១ ប្រេងសម្រាប់ប្រើប្រាស់សម្រួលជីវភាពពលរដ្ឋ ទី២ ជីវភាពសេដ្ឋកិច្ច និងទី៣ ធានាថ្លៃសមរម្យស្របដែលអាចឲ្យប្រជាពលរដ្ឋទិញយកមកប្រើប្រាស់បាន។
លោកថា រាជរដ្ឋាភិបាល កំពុងស្វែងរកវិធានការដែលប្រសើរបំផុត ដែលអាចទទួលយកបានទាំងសងខាង ទាំងវិស័យឯកជន និងស្ថាប័នរដ្ឋដែលជាតំណាងអ្នកប្រើប្រាស់ទូទៅ៕
អត្ថបទ៖ ទួន សុផល

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង