ព័ត៌មានជាតិ
បង្ក្រាបពលរដ្ឋជិត ៣០០នាក់ ចូលកាប់ទន្ទ្រានដីរដ្ឋក្នុងតំបន់ឧទ្យានជាតិ ជួរភ្នំក្រវ៉ាញខាងត្បូង
កម្លាំងសមត្ថកិច្ច ស្រុកកំពង់សីលាខេត្តព្រះសីហនុ រួមមាន៖ នគរបាល កងរាជអាវុធហត្ថ និងបរិស្ថាន កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ ដឹកនាំបានចុះបង្ក្រាប ករណីក្រុមអនាធិបតេយ្យមានគ្នាប្រមាណ ២៩៥នាក់។ ក្នុងនោះស្ត្រី ១១៣ នាក់ បានចូលកាប់ទន្ទ្រានដីរដ្ឋ ក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង នៅចំណុចគីឡូលេខ ១៥ ដល់គីឡូលេខ ១៧ ស្ថិតក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង័្សយ ជាមេខ្យល់បានចំនួន ១០នាក់ ហើយកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។ យោងតាម សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរបរិស្ថានខេត្តព្រះសីហនុ ចុះថ្ងៃទី ១៣ ខែមីនា បានឲ្យដឹងថា ដោយមានការសម្របសម្រួល ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ក្រុមការងារ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សិលា បានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងសមត្ថកិច្ច បរិស្ថាន ចុះទៅបង្ក្រាបចលនាប្រមូលផ្តុំបំផុសបំផុល ក្រុមអនាធិបតេយ្យប្រមាណជា ២៩៥នាក់ ស្រី១១៣នាក់ ចូលទន្ទ្រានកាន់កាប់ដីរដ្ឋ ស្ថិតនៅចំណុចគីឡូ ១៥ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងដែនឧទ្យាន ជាតិជួរភ្នំក្រវាញខាងត្បូង។
ក្នុងនោះ បានធ្វើការណែនាំប្រជាពលរដ្ឋទាំងនោះថា ដីដែលបងប្អូនកំពុងតែធ្វើ សកម្មភាពកាប់ឆ្ការនេះ គឺជាដីរបស់រដ្ឋ សូមបងប្អូនបញ្ឈប់សកម្មភាពរុករានកាន់កាប់ ដោយខុសច្បាប់ជាបន្ទាន់។
ក្រោយពីបានណែនាំពួកគាត់ពុំបានស្តាប់ឡើយ ក្នុងនោះក្រុមការងារបានធ្វើការបង្ក្រាប និងឃាត់ខ្លួនជន សង្ស័យជាមុខសញ្ញាមេខ្លោងចំនួន ១០នាក់ និងបានដកហូតវត្ថុតាងរួមមាន៖ ចបកាប់ ចំនួន ១ដើម ចបជីក ចំនួន ០៥ដើម ញញួរចំនួន ០៣ដើម ពូថៅ ១៨ដើម ដែកគាស់ ចំនួន ០២ ដែកគោល ចំនួន ០៥គីឡូ កាំបិតផ្គាក់ ចំនួន ២៣ដើម កាំបិតកួច ចំនួន ០៣ តង់ ចំនួន ០៤ រថយន្ត ចំនួន ០៤គ្រឿង និងម៉ូតូ ចំនួន ០២គ្រឿង និងបានកំពុងបំពេញនីតិវិធីកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ។
បើតាមមន្ទីរបរិស្ថានខេត្តព្រះសីហនុ ឧទ្យានជាតិជូរភ្នំក្រវាញខាងត្បូង ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ៨៩ អនក្រ.បកចុះថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៦ ដែលជាប់ព្រំប្រទល់រវាងភូមិសាស្រ្តខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ដើម្បីធានាកិច្ច គាំពាលបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។
កន្លងមកសកម្មភាពបទល្មើស រុករាន កាប់ឆ្លារព្រៃ ដាំដំណាំ សង់ខ្ទម និងបោះបង្គោលរបងហ៊ុព័ទ្ធ កាន់កាប់ ជាកម្មសិទ្ធិដោយខុសច្បាប់ ស្ថិតក្នុងតំបន់ ឧទ្យានជាតិជូរភ្នំក្រវាញខាងត្បូង ត្រូវបានសមត្ថកិច្ចយើង ចុះអនុវត្តវិធានការទប់ស្កាត់ ជាបន្តបន្ទាប់។
សូមបញ្ជាក់ថា យោងលើច្បាប់ ស្តីពី តំបន់ការពារធម្មជាតិ ត្រង់មេត្រា ៥៦ និងមាត្រា ៦២ បានចែងថា ជនសង្ស័យណាដែលធ្វើសកម្មភាពកាប់គាស់ រុករានដីព្រៃឆ្លាន ដុត និងឈូសឆាយដីព្រៃ ឆ្ការ ដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវមានទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី ៤ ដោយដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ និងពិន័យជាប្រាក់ពី ១៥លាន រៀល ទៅ ១៥០ណរៀល។ ចំពោះបុគ្គលប្រព្រឹត្ត ជានីនីគ្គល និងត្រូវពិន័យជាប្រាក់ពី ១៥០លានរៀល ទៅ ២៥០លាន រៀល ។ វត្ថុតាងត្រូវរឹបអូសជាសម្បត្តិរដ្ឋ ហើយក្នុងករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដង៕
អត្ថបទ៖ សំអឿន







-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត