ព័ត៌មានជាតិ
វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន រៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី Six Sigma
លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី វគ្គបណ្ដុះបណ្ដាល Six Sigma ដោយមានការចូលរួមពីសិក្ខាកាម ដែលជាថ្នាក់ដឹកនាំសរុបចំនួន ១៧០នាក់។ ក្នុងនោះរួមមាន៖ លោក-លោកស្រីរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក, អគ្គនាយករង, ប្រធាននាយកដ្ឋាន និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ២៥រាជធានី-ខេត្ត។
វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពលើការងារ ដឹកនាំគ្រប់គ្រងស្ថាប័ន/អង្គភាព បង្កើនសមត្ថភាពលើការងារដឹកនាំ និងគ្រប់គ្រងស្ថាប័ន បង្កើនប្រាក់ចំណូល និងប្រាក់ចំណេញ តាមរយ:កាត់បន្ថយពេលវេលា និងការចំណាយខ្ជីខ្ជាយ, និងបង្កើនជំនាញដោះស្រាយបញ្ហា នៅតាមអង្គភាពនីមួយៗឲ្យកាន់តែប្រសើរឡើង ដោយមានការចូលរួមជាគ្រូបង្គោលឧទ្ទេសនាមផ្ទាល ពីលោករដ្ឋលេខាធិការ រស់ វណ្ណា។
ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ លោកនាយកវិទ្យាស្ថាន ហឿន សំនៀង បានគូសបញ្ជាក់ពីលទ្ធផល រំពឹងទុក ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ពោលគឺ ៖ សិក្ខាកាមនឹងយល់ដឹងពីរបៀប នៃការបំពេញការងារ តាមរបៀបទស្សនវិជ្ជា Six Sigma មានការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបទក្នុងការបំពេញការងារ ឲ្យបានល្អប្រសើរ រកឲ្យឃើញឬសគល់នៃបញ្ហា ចំណុចខ្វះខាត និងនីតិវិធីការងារ ដែលមិនសូវមាន គុណភាព និងចំណាយពេលវេលា និងធនធានច្រើនដែលមិនចាំបាច់ ហើយមិនបំពេញចិត្តសេចក្តីត្រូវការ របស់អតិឋិជនដែលមកទទួលសេវា បង្កើតនីតិវិធីរបៀបរបបការងារ និងមានលទ្ធភាពកែលម្អ ចំណុចខ្វះខាត អនុវត្ដការងារឲ្យកាន់តែប្រសើរ និងកាត់បន្ថយវដ្តនៃនីតិវិធីការងារជាដើម។
ថ្លែងក្នុងកម្មវិធីបើកសិក្ខាសាលានាឱកាសនោះ លោករដ្ឋលេខាធិការ រស់ វណ្ណា បានគូសបញ្ជាក់ពី សារសំខាន់នៃការគាំទ្រ និងការប្តេជ្ញាចិត្តខ្ពស់ពីថ្នាក់ដឹកនាំ ជាពិសេសការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់នៅក្នុងអង្គភាព/ស្ថាប័ន រាប់តាំងពីមន្ត្រីថ្នាក់ក្រោមបំផុត រហូតទៅដល់ថ្នាក់ដឹកនាំអង្គភាព/ ស្ថាប័ននោះ ដើម្បីអនុវត្តទ្រឹស្តីទស្សនវិជ្ជា Six Sigma បានជោគជ័យ ក៏ដូចជាដើម្បីបញ្រ្ជៀបទ្រឹស្តីនេះឲ្យក្លាយជាវប្បធម៌របស់អង្គភាព/ស្ថាប័ននោះ។
ជាមួយគ្នានោះផងដែរ លោករដ្ឋលេខាធិការ បានសំណូមពរឲ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ពីកម្មវិធីនេះយកទៅ អនុវត្តនៅក្នុងអង្គភាពរបស់ខ្លួន ឲ្យមានប្រសិទ្ធភាពខ្ពស់ និងបានបញ្ជាក់បន្ថែមថា លោកនឹងខិតខំប្រឹង ប្រែងធ្វើបទបង្ហាញ ពន្យល់ឲ្យបានក្បោះក្បាយអំពីទ្រឹស្តីសំខាន់ៗ ជូនដល់សិក្ខាកាមទាំងអស់ ដើម្បីឲ្យវគ្គបណ្តុះបណ្តាលនេះ អាចសម្រេចបានជោគជ័យតាមការគ្រោងទុក។
សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ បែងចែកជា ៣វគ្គ សម្រាប់ក្រុមគោលដៅផ្សេងៗគ្នា ក្នុងនោះ ៖ វគ្គទី១ រៀបចំសម្រាប់ថ្នាក់ដឹកនាំចាប់ពីប្រធានមន្ទីរ ប្រធាននាយកដ្ឋានដល់រដ្ឋលេខាធិការ វគ្គទី២ រៀបចំសម្រាប់អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥ រាជធានី-ខេត្ត និងវគ្គទី ៣រៀបចំសម្រាប់ថ្នាក់អនុប្រធាននាយកដ្ឋាន៕





-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ