ព័ត៌មានជាតិ
ក្មេងទំនើងបង្ហោះម៉ូតូត្រូវបានឃាត់ខ្លួនក្នុងក្រុងស្វាយរៀង
ក្មេងទំនើងម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង ខេត្តស្វាយរៀង ធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ពាក់ព័ន្ឋករណីបង្ហោះម៉ូតូលើផ្លូវជាតិលេខ០១ នាពេលថ្មីៗកន្លងមកនេះ។

អធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា ក្រោយពីទទួលបានការរាយការណ៍របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងករណីក្មេងទំនើងបង្ហោះម៉ូតូតាមផ្លូវជាតិលេខ០១ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ អធិការដ្ឋាន បានចាត់កម្លាំងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញានេះ ជាលទ្ធផលឃើញថា ឈ្មោះ សោម ដារ៉ូ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរសិស្ស មានអាស័យដ្ឋាននៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានឲ្យម៉ូតូម៉ាកហុងដាឌ្រីម ឆ្នាំ២០១៩ ដែលមានផ្លាកលេខ ស្វាយរៀង 1N-3973 ទៅមិត្តភក្តិខ្ចីដោយមិត្តភក្ដិរបស់គេប្រាប់ថា ខ្ចីទៅទិញស្រា តែការពិតពួកគេយកទៅជិះបង្ហោះនៅតាមដងផ្លូវសោះ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកមុខសញ្ញាក្មេងទំនើង ដែលបានបង្ហោះម៉ូតូលើផ្លូវជាតិលេខ០១ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕


-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង