ព័ត៌មានជាតិ
លោកស្រី យក់ សម្បត្តិ៖ការធ្វើតេស្តលើកទី៣នេះក្រសួងបានយកសំណាកបានជាង៨០០០សំណាកនៅទីតាំងចំនួន១៨កន្លែង
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍តាមតេឡេក្រាមថាការធ្វើតេស្តលើកទី៣ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅថ្ងៃទី១២ ធ្នូនេះ ក្រសួងបានយកសំណាកនៅទីតាំងទាំ១៨កន្លែងនៅទូទាំងប្រទេសបានចំនួន៨១៣៣សំណាក។
លោកស្រីបានបន្តថាការធ្វើតេស្តលើកទី៣នេះក្រសួងបានចាប់ផ្តើមនៅព្រឹកម៉ោង៧ព្រឹក រហូតដល់ម៉ោង៥និង៣០នាទីល្ងាចនេះនៅតាមទីតាំងចំនួន១៨កន្លែងនៅទូទាំងប្រទេស ក្នុងនោះនៅរាជធានីភ្នំពេញមាន១០ទីតាំងនិងខេត្តចំនួន៨។
លោកស្រីបានបន្តទៀតថា ទីតាំងចំនួន១០កន្លែងនីភ្នំពេញរួមមាន១៖ ផ្ទះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន វេលាម៉ោង៨៖០០ព្រឹក។២៖ ផ្ទះសម្តេចក្រឡាហោម ស ខេង ៣៖ រដ្ឋសភា ៤៖ ក្រសួងមហាផ្ទៃ៥. ផ្ទះឯកឧត្តម ហ៊ុន ម៉ានី ៦៖ ទីតាំងអង្គភាពភីឡតបន្ទាយទួលក្រសាំង ៧៖ពហុកីឡដ្ឋានជាតិអូឡាំពិកសម្រាប់ប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល៨.សណ្ឋាគារសុខា ៩.មន្ទីពេទ្យខ្មែរសូវៀតនិង១០មណ្ឌសុខភាពចាក់អង្រែ។
ចំណែកនៅខេត្តមាន៨កន្លែងរួមមានខេត្តបាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ធំ កណ្តាលនិងឧត្តរមានជ័យ។

លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាអាជីវករដែលដឹងខ្លួនថាមានការជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាដែលមិនបានមកធ្វើតេស្តនៅថ្ងៃទី១២ធ្នូនេះសូមទៅធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ មន្ទីរពេទ្យខ្មែរសូវៀតនិងមណ្ឌលសុខភាពចាក់អង្រែសម្រាប់រាជធានីភ្នំពេញនិងនៅតាមខេត្តមានចំនួន៨ខេត្ត។
លោកស្រីបានបញ្ជាក់ថាការធ្វើតេស្តលើកទី៣ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកានៅថ្ងៃទី១២ធ្នូនេះគឺប្រព្រឹត្តិទៅដោយរលូនមិនមានបញ្ហាអ្វីទេនិងមានរបៀបរៀបរយដោយមិនមានការប្រជ្រៀតគ្នាដូចមុនឡើយដោយសារក្រសួងបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ជាទីបំផុតដូចជាការវាស់កម្តៅ បាញ់អាកុលមុននឹងអនុញ្ញាតឲ្យចូល រក្សាគម្លាត មានការតម្រង់ជួរនិងចែកលេខរៀងដោយមានការចូលរួមជួយសម្របសម្រួលពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោនិងកម្លាំងក្រសួងសួងមហាផ្ទៃពិសេសអ្នកទៅធ្វើតេស្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលបានត្រឹមត្រូវ។
គួរបញ្ចាក់ថាការធ្វើតេស្តលើកទី៣ពាក់ព័ន្ធនឹងអ្នកជាប់ព្រឹត្តិ ការណ៍សហគមន៍២៨វិច្ឆិកានៅថ្ងៃទី១២ធ្នូនេះក្រសួងសុខាភិបាលបានរៀបចំកន្លែងធ្វើតេស្តរកមេរោគកូវីដ១៩។ គិតចាប់ ពីថ្ងៃទី២៨ ខែវិច្ឆិការហូតដល់ ថ្ងៃទី១១ខែធ្នូនេះមានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»ចំនួន៤០នាក់ក្នុងស្រី១៩នាក់មានតេស្តវិជ្ជមានវីរុសកូវីដ១៩។
ដោយឡែកគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៣៥៧នាក់ ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយ ចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៥០នាក់៕
សំអឿន




-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់