ព័ត៌មានជាតិ
ក្រុមហ៊ុនវាយផ្ទះថ្មទ្រុឌទ្រោម ១៣ ល្វែងនៅផ្សារក្រោម ធ្វើឱ្យថ្នល់កៅស៊ូប្រេះរហែកអាចនឹងរលុះបាក់ស្រុត
ផ្លូវកៅស៊ូប្រវែងជាង ២០ ម៉ែត្រ កំពុងប្រេះរហែក ដែលអាចនឹងបាក់ស្រុត នៅមុខគំនរសំណង់អគារផ្ទះ ១៣ ល្វែង ស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ករណីនេះបង្កឡើងដោយក្រុមហ៊ុនមួយជាអ្នកម៉ៅការវាយផ្ទះទ្រុឌទ្រោម១៣ ល្វែងនេះចោល។

អាជ្ញាធរខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ករណីនេះ ក្រុមហ៊ុនទទួលម៉ៅការជាអ្នកទទួលខុសត្រូវជួសជុលផ្លូវកៅស៊ូឡើងវិញ។
អភិបាលក្រុងកំពង់ឆ្នាំង លោក យិន សាវ៉េន នៅព្រឹកថ្ងៃទី១៤ ខែមីនានេះបាននិយាយឲ្យដឹងថា «ករណីធ្វើឲ្យផ្លូវកៅស៊ូក្នុងក្រុងកំពង់ឆ្នាំងចំណុចផ្ទះ ១៣ ល្វែងខាងលើនេះប្រេះខូច ខាតគឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនដែលជាអ្នកស៊ីឈ្នួលវាយផ្ទះល្វែង១៣ល្វែងនេះចោល។ ព្រោះថាមុនម៉ៅការវាយផ្ទះទ្រុឌទ្រោមទាំង ១៣ ល្វែងនេះចោល គឺខាងក្រុមហ៊ុនបានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរក្រុង និងខេត្តថា បើការងារខាងលើនេះធ្វើឱ្យស្រុតផ្ទះប្រជាពលរដ្ឋនៅជិតខាង ឬបាក់ស្រុតផ្លូវកៅស៊ូរបស់ខេត្ត នោះក្រុមហ៊ុនជាអ្នករ៉ាប់រងទទួលខុសត្រូវ»។

ករណីប្រេះហែកផ្លូវកៅស៊ូនៅចំណុចខាងលើនេះកាល អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចុះត្រួតពិនិត្យរួចហើយត្រៀមសុំគោលការណ៍សម្រេចពីអភិបាលខេត្ត។
តាមការពិនិត្យជាក់ស្ដែងនៅក្នុងការដ្ឋានខាងលើនេះគឺក្រុមហ៊ុនទទួលម៉ៅការវាយកំទេចផ្ទះថ្មទ្រុឌទ្រោមនេះចោល បានជីកគាស់កកាយគ្រឹះផ្ទះចាស់នេះមានជម្រៅប្រមាណពី ៣ទៅ ៤ ម៉ែត្រ។

ដោយឡែកកាលពីអាទិត្យមុនមានភ្លៀងមួយមេធំបានធ្លាក់ចុះមកយ៉ាងខ្លាំងបង្កឱ្យផ្លូវកៅស៊ូនៅចំណុចនេះប្រេះរហែកដែលអាចនឹងរលួសបាក់ស្រុត។
ជាមួយគ្នានេះដែរពេលកើតឡើងនូវហេតុការណ៍នេះអាជ្ញាធរ និងសមត្ថកិច្ចក៏បានដាក់បង្គោលចងខ្សែការពារមិនឲ្យរថយន្តដឹកធ្ងន់បើកឆ្លងកាត់តំបន់ហានិភ័យនេះទេ ព្រោះខ្លាចផ្លូវកៅស៊ូរលុះបាក់៕

អត្ថបទ៖ ឈៀងថារិទ្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក