បាញ់​គោ​ប្រជាពលរដ្ឋ ហើយ​យក​មក​ពន្លះ​សាច់​លក់​ថា​ជា​សត្វ​ព្រៃ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បាញ់​គោ​ប្រជាពលរដ្ឋ ហើយ​យក​មក​ពន្លះ​សាច់​លក់​ថា​ជា​សត្វ​ព្រៃ

Published

on

ឃាត់ខ្លួន​ជនសង្ស័យ​៤នាក់ ពាក់ព័ន្ធ​និង​ករណី​រក្សាទុក និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់​ សម្រាប់​ធ្វើ​សកម្មភាព​បាញ់​គោ​ប្រជាពលរដ្ឋ​យក​មក​ពន្លះ​សាច់​លក់ នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ។​​

យោង​តាម​ផេក​ស្នង​ការ​នគរ​បាល​ខេត្ត​ក្រចេះ បាន​ឲ្យដឹង​ថា កាល​ពី​ថ្ងៃ​២៣ ខែ​តុលា ឆ្នំា២០២០ កម្លាំង​នគរបាល​ល្បាត​របស់​ប៉ុស្តិ៍​រដ្ឋបាល ​បាន​ប្រទះឃើញ​សកម្មភាព​ពួក​គេ​ទាំងនេះ ​បាញ់​សត្វ​គោ​របស់​អ្នកភូមិ ​យក​មក​ពន្លះ​ដាក់​បាវ​លក់​ដោយ​បន្លំ​ថា​ ជា​សាច់​សត្វ​ទន្សោង​។ ជន​សង្ស័យ​ទាំង​៤មាន​ឈ្មោះ ទី​១. ផេង ភ្លា អាយុ​៤៣​ឆ្នាំ​(​ជា​ម្ចាស់​អាវុធ​ធុន​អាការ​៤៧ មួយ​ដើម​មាន​គ្រាប់​ចំនួន​១២​គ្រាប់​) ទី​២. នួន សំណាង ភេទប្រុស ទី​៣. ស្រើញ ហាង ភេទ​ប្រុស ទី៤. សុខខេង អូ ដោយជន​សង្ស័យទាំង​៤នាក់​នេះ រស់​នៅ​ក្នុង​ឃុំ​រលួស និង​ឃុំ​ស្រែ​ជិះ ស្រុក​សំបូរ ខេត្តក្រចេះ។​ កន្លងមក​ជន​សង្ស័យ​ទាំងនេះ ​តែងតែ​ធ្វើ​សកម្មភាព​លួច​បាញ់​គោ​របស់​អ្នកស្រុក យក​មក​លក់​ដោយ​បន្លំ​ថា ជា​សាច់​សត្វព្រៃ៕

អត្ថបទ៖ ជលសាល

សូមចុចអាន៖ ​​សមត្ថកិច្ច​ទៅ​ដល់​​រត់​ចែក​ជើង​ព្រាត បន្សល់​ម៉ូតូ​ និង​មាន់​ទុក​ជា​ភស្តុតាង

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម