Connect with us

ព័ត៌មានជាតិ

ខេត្តកណ្តាល ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋ បានលើសផែនការ

បានផុស

នៅ

រដ្ឋបាលខេត្តកណ្តាលបានអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រេចបានលើសផែនការ និងកំពុងបន្តចាក់ដូសជំរុញជាបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារ ២០២២ របស់រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៤ ខែមីនានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តមានកិច្ចសហការពី មន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក បានខិតខំប្រឹងប្រែងសហការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងខេត្តកណ្តាល ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកអភិបាលខេត្តបានបន្តថា ជាក់ស្តែងគិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាល សម្រេចបានលទ្ធផលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គួរជាទីមោទនៈ ក្នុងនោះ កុមារអាយុ ១២ ឆ្នាំ ដល់ក្រោម ១៨ ឆ្នាំ ចាក់បាន ១០៨,៨៧ % ធៀបនឹងគោលដៅ ១៤៣ ៨៥៩ នាក់, កុមារអាយុ ០៦ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ចាក់បាន ១២២,៩៦% ធៀបនឹងគោលដៅ ១៣៤ ៧៦៨ នាក់, ពលរដ្ឋអាយុ ១៨ ឆ្នាំឡើង ចាក់បាន ១០២,៧៤% ធៀបនឹងគោលដៅ ៨៦៥ ៩១៥ នាក់, កុមារអាយុ ០៥ ឆ្នាំ ចាក់បាន ១៤៣,១៧% ធៀបនឹងគោលដៅ ២២ ០០០ នាក់ អាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ ចាក់បាន ៥៩,២៩% ធៀបគោលដៅ ៤៤ ០៩៦ នាក់។

លោក គង់ សោភណ្ឌ បានបន្តទៀតថា ចំពោះការចាក់ដូសជំរុញ ឬដូសទី៣ ចាប់ពីអាយុ ០៦ ឆ្នាំឡើង ចាក់បាន ៦២,៦៨% ធៀបគោលដៅ ៨៦៥ ៩១៥ នាក់ និងចាក់ដូសទី៤ អាយុចាប់ពី១៨ឆ្នាំឡើង សរុបចំនួន ២៨ ៩៧៩ នាក់។

លោកអភិបាលខេត្តបានណែនាំដល់សមាជិក សមាជិការក្នុងអង្គសន្និបាតទាំងមូល ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធាន “៣ការពារ ៣កុំ” ពិសេសការពាក់ម៉ាសឱ្យបានជាប់ជាប្រចាំ រក្សាគម្លាត ការសម្អាតដៃដោយសាប៊ូ-អាកុល ឱ្យបានញឹកញាប់។ ករណីមានបញ្ហាសុខភាព ឬមានរោគសញ្ញាសង្ស័យណាមួយពាក់ព័ន្ធជំងឺកូវីដ-១៩ សូមប្រញាប់ទាក់ទងជាបន្ទាន់ទៅក្រុមគ្រូពេទ្យ ដើម្បីត្រួតពិនិត្យសុខភាព ស្វែងរកជំងឺកូវីដ-១៩។

លោកអភិបាលខេត្តបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានបានបង្កើតកម្មវិធីជំនួយសង្គម ដើម្បីជួយដោះស្រាយជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ មានដូចជា ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ការផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩ ការបើកផ្ដល់សាច់ប្រាក់កម្មវិធី ជំនួយសង្គមក្រោយពេលបិទខ្ទប់សម្រាប់គ្រួសារ ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព គ្រួសារឆ្លងជំងឺកូវីដ-១៩ និងគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម