ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលស្នើអភិបាលរាជធានីខេត្តបង្កើនផ្សព្វផ្សាយវិធានការការពារជំងឺកូវីដ-១៩ឱ្យបានផុលផុសបន្ថែម
រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើឱ្យអភិបាលរាចធានីខេត្តទាំងអស់បង្កើនផ្សព្វផ្សាយពីយុទ្ធនាការជាតិក្រោមប្រធានបទ «កូវីដ-១៩បំប្លែងថ្មីអូមីក្រុងឆ្លងខ្លាំងជាងមុនអាចបណ្តាលឱ្យមានហានិភ័យដល់អ្នកនិងគ្រួសារ» ឱ្យបានផុលផុសបន្ថែមទៀត ដើម្បីកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង» នៅក្នុងសហគមន៍។

នៅក្នុងលិខិតផ្ញើជូនអភិបាលរាជធានីខេត្តចុះកាលពីល្ងាចថ្ងៃទី១៤ ខែមីនា លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះវីរុសកូវីដ-១៩ បំប្លែងថ្មីនៅតែបន្តឆ្លងរីករាលដាលក្នុងសហគមន៍ដោយកម្ពុជានៅតែរកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃហើយក្នុងនោះក៏មានករណីឈឺធ្ងន់ សម្រាកពេទ្យ
និងករណីស្លាប់មួយចំនួនដែរក្នុងចំណោម ក្រុមអ្នកងាយរងគ្រោះ និងមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩។
លោករដ្ឋមន្ត្រីបានបន្តថា ដូច្នេះយុទ្ធនាការអប់រំផ្សព្វផ្សាយជាបន្តនាពេលនេះនៅតែមានសារសំខាន់បំផុតដើម្បីឈានទៅសម្រេចបានការផ្លាស់ប្តូរឥរិយាបថប្រកបដោយនិរន្តរភាពរបស់ប្រជាជនក្នុងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មីជាមួយនឹងវត្តមានវីរុសកូវីដ-១៩។

លោករដ្ឋមន្ត្រីបានបន្តទៀតថា អនុគណៈកម្មការអប់រំបណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ (អ.ប.ទ) នៃគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏បានរៀបចំបន្តធ្វើយុទ្ធនាការជាតិក្រោមប្រធានបទ «កូវីដ-១៩បំប្លែងថ្មីអូមីក្រុងឆ្លងខ្លាំងជាងមុនអាចបណ្តាលឱ្យមានហានិភ័យដល់អ្នកនិងគ្រួសារ» ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល គ្រួសារ សហគមន៍ និងស្ថាប័នពាក់ព័ន្ធជាពិសេស អាជ្ញាធរមូលដ្ឋាន រួមគ្នាទទួលខុសត្រូវក្នុង ស្មារតីសាមគ្គីភាពដើម្បីកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ឱ្យមាននិរន្តរភាពនៃការរស់នៅជាមួយនឹងវីរុសកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីផងដែរ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា លើសពីនេះយុទ្ធនាការនាពេលនេះធ្វើឡើងក្នុងគោលបំណងដើម្បីពញ្ញាក់ស្មារតីប្រុងប្រយ័ត្នរបស់បុគ្គលគ្រប់រូប គ្រួសារ និងសហគមន៍ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ឡើងវិញក្នុងការបន្តប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ព្រមទាំងទទួលយកការវ៉ាក់សាំងឱ្យបានឆាប់បំផុត ទាំងដូសមូលដ្ឋាន និងដួសជំរុញដើម្បីទប់ស្កាត់នូវហានិភ័យធ្ងន់ធ្ងរដល់សុខភាព ដល់ដំណើរការ សង្គមនិងសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រីក៏បានស្នើអភិបាល រាជធានី-ខេត្តទាំងអស់ចាត់ចែងរៀបចំ និងចូលរួមជំរុញយុទ្ធនានេះចាប់ពីពេលនេះតទៅដោយរៀបចំសកម្មភាពអប់រំផ្សព្វផ្សាយជាប្រចាំតាមការណែនាំរបស់ អ.ប.ទ ដូចជាការបិទតាំងបដា រូបភាពផ្ទាំងធំ តាមទីតាំងសំខាន់ៗក្នុងខេត្ត ស្រុក ឃុំ ភូមិ ការផ្សព្វផ្សាយសារយុទ្ធនាការតាមបណ្ដាញសង្គម និងបណ្តាញផ្សព្វផ្សាយក្នុងខេត្ត ការផ្សព្វផ្សាយ តាមឧបករណ៍បំពងសំឡេង និងការចុះអប់រំផ្សព្វផ្សាយដោយប្រើសារ ព្រមទាំងចុះត្រួតពិនិត្យផ្ទាល់ និងលើកទឹកចិត្តប្រជាជនឱ្យបន្តអនុវត្តវិធានសុខាភិបាល «៣ការពារ និង៣កុំ» នៅតាមទីតាំង ដែលមានហានិភ័យ ដូចជាទីផ្សារ ទីតាំងដែលមានមនុស្សច្រើនប្រជុំជន ភោជនីយដ្ឋាន រោងច សាលារៀនជាដើម និងជំរុញគាំទ្រឱ្យប្រជាពលរដ្ឋមកទទួលយកការចាក់វាក់សាំងកូវីដ-១៩ ដល់ប្រជាជនគោលដៅឱ្យបានលឿនផងដែរ។

គួរបញ្ជាក់ថាក្រសួងសុខាភិបាលបានរកឃើញមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងជាលើកដំបូងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ហើយរហូតមកដល់ថ្ងៃទី១៤ខែមីនាឆ្នាំ២០២២នេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទអូមីក្រុងចំនួន១៣៧៧២ករណីក្នុងនោះមាន១២៨១៧ករណីឆ្លងចូលក្នុងសហគមន៍និងក្រៅពីនេះជាករណីនាំចូលមកពីបរទេស៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១៣ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ