ព័ត៌មានជាតិ
កម្ពុជា នឹងប្រើទូកពិសេសប្រមូលសំរាមក្នុងទន្លេបាន ២០តោនក្នុង១ថ្ងៃ និងចាប់ទិន្នន័យទីតាំងដោយដ្រូន
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២នេះ បានទទួលជួប លោក Clemens Nepomuk Feigl ប្រធាន និងជាសហស្ថាបនិកក្រុមហ៊ុន Everwave GmbH, នាយកប្រតិបត្តិអង្គការ River Ocean Cleanup និងក្រុមការងារ ដើម្បីពិភាក្សាការងារលើយុទ្ធនាការសម្អាតទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

យុទ្ធនាការសម្អាតទន្លេមេគង្គនេះ នឹងប្រើប្រាស់ទូកប្រមូលសំរាមបំពាក់បច្ចេកវិទ្យាថ្មីរបស់អាល្លឺម៉ង់ មានឈ្មោះថា «Moringa by Landmarken» ដែលមានសមត្ថភាពអាចប្រមូលទិន្នន័យទីតាំងដែលមានសំរាមបានរហ័ស តាមរយៈដ្រូន និងកាម៉េរ៉ា និងមានសមត្ថភាពប្រមូលសំរាមក្នុងទឹកបានប្រមាណ ២០តោនក្នុងមួយថ្ងៃ។
លោក Clemens Nepomuk Feigl បានលើកឡើងថា យុទ្ធនាការនេះនឹងប្រើប្រាស់ទូក CollectiX ប្រមូលសំរាមចេញពីក្នុងទឹក និងមានការប្រមូលសំរាមនៅតាមបណ្តោយច្រាំងទន្លេចាប់ពី ខែមីនា ដល់ខែមិថុនា ឆ្នាំ២០២២។ សំរាមដែលប្រមូលបាននឹងត្រូវយកទៅបែងចែកនៅទីតាំងបែងចែកសំរាមនៅក្នុងរាជធានីភ្នំពេញ ដែលបានរៀបចំដោយ everwave និងអង្គការ River Ocean Cleanup រួចសំរាមដែលពុំអាចកែច្នៃបាននឹងត្រូវបញ្ជូនទៅក្រុមហ៊ុន ជីប ម៉ុង Ecocycle យកទៅបម្លែងទៅជាថាមពលក្នុងរោងចក្រស៊ីម៉ង់ដ៍។
លោក Clemens Nepomuk Feigl បានបញ្ជាក់ថា យុទ្ធនាការនេះមានសកម្មភាពគោលចំនួន៦ ដែលមានដូចខាងក្រោម៖
ទី១៖ ការសម្អាតទន្លេ ប្រើប្រាស់ទូកប្រមូលសំរាម CollectiX ដើម្បីប្រមូលសំរាមប្លាស្ទីក និងសំរាមដែលអណ្តែតទឹកដទៃទៀតចេញពីទន្លេ។
ទី២៖ ការសម្អាតតាមច្រាំងទន្លេ សកម្មភាពសម្អាតដោយមនុស្សតាមច្រាំងប្រមាណ ២០០ម៉ែត្រពីទន្លេ ដើម្បីទប់ស្កាត់កុំឱ្យសំរាមធ្លាក់ចូលទៅក្នុងទន្លេ។
ទី៣៖ ការកែច្នៃសំរាម សំរាមដែលប្រមូលបាននឹងត្រូវបានយកទៅកែច្នៃដោយក្រុមហ៊ុន ជីប ម៉ុង Ecocycle និងអ្នកកែច្នៃសំរាមដទៃទៀត សម្រាប់ជាដំណោះស្រាយ យូរអង្វែង។
ទី៤៖ ការអប់រំ យុទ្ធនាការនេះនឹងអប់រំអំពីការរស់នៅប្រកបដោយចីរភាព ជូនដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយមាត់ទន្លេ និងសិស្សានុសិស្ស។
ទី៥៖ ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ យុទ្ធនាការនេះនឹងជម្រុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ក្នុងការរស់នៅប្រកបដោយចីរភាព។ យុទ្ធនាការនេះនឹងសិក្សា ទៅលើហេដ្ឋារចនាសម្ព័ន្ធសំរាមដែលមានសព្វថ្ងៃ និងផ្តល់ជាអនុសាសន៍ក្នុងការបង្កើនប្រសិទ្ធភាពនៃហេដ្ឋារចនាសម្ព័ន្ធសំរាម។
ទី៦៖ ការរឹតបន្តឹងការអនុវត្តច្បាប់ទាក់ទងនឹងសំរាម គម្រោងនេះនឹងរៀបចំជាសិក្ខាសាលាជាមួយអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកំណត់នូវបញ្ហាប្រឈម ដែលរាំងស្ទះការអនុវត្តច្បាប់ កត្តាជម្រុញឱ្យអាជ្ញាធររឹតបន្តឹងច្បាប់ និងគាំទ្រនូវកាអភិវឌ្ឍគម្រោងរឹតបន្តឹងច្បាប់។
លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហគ្រាសសង្គម Everwave និងអង្គការ River Ocean Cleanup ដែលបានរៀបចំយុទ្ធនាការ សម្អាតទន្លេនេះឡើង ដែលជាបេសកកម្មជាប្រវតិ្តសាស្រ្តដំបូងដ៏សំខាន់មួយសម្រាប់កម្ពុជា ចូលរួមចំណែកក្នុងការធ្វើឲ្យទន្លេស្អាត ទីក្រុងស្អាត ពិសេសចូលរួមក្នុងយុទ្ធនាការ ប្រឡងប្រណាំង ទីក្រុងស្អាតនៅកម្ពុជា។

លោករដ្ឋមន្រ្តី ថោង ខុន ក៏បានអំពាវនាវឱ្យក្រុមការងារបន្តបេសកកម្មសម្អាតទន្លេនេះរយៈពេលវែង និងមិនត្រឹមតែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺត្រូវបន្តទៅខេត្ត ឬតំបន់ដែលមានទេសចរណ៍ប្រមូលផ្តុំ ដូចជាតំបន់ចុងឃ្នាស ខេត្តសៀមរាប និងខេត្តជាប់ទន្លេ និងសមុទ្រផ្សេងៗទៀត ដើម្បីចូលរួមជំរុញភាពស្អាត និងបៃតងនៅ តាមដងទន្លេ និងសមុទ្រន ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យជិះទូក ឬធ្វើសកម្មភាពទេសចរណ៍តាមទន្លេ និង សមុទ្រឲ្យកាន់តែច្រើនថែមទៀតផងដែរ៕
អត្ថបទ៖ ទួន សុផល



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម២៣ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ