ព័ត៌មានជាតិ
កងរាជអាវុធហត្ថមិនត្រូវ ភ្លេចខ្លួនដោយខ្វះការប្រុងប្រយ័ត្នដាច់ខាតចំពោះជំងឺរាតត្បាតកូវីដ១៩
មេបញ្ជាការរងកងរាជអាវុធលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មុននេះបន្តិចបានចេញបទបញ្ជាដ៏តឹងរឹងបំផុតជាថ្មីម្ដងទៀត ដោយគ្មានការយោគយល់អ្វីទាំងអស់ ដោយតម្រូវឲ្យអនុវត្តន៍ជាកំហិត គឺហាមដាច់ខាតមិនឲ្យមន្ត្រីអាវុធហត្ថណាម្នាក់ ភ្លេចខ្លួនខ្វះការប្រុងប្រយ័ត្ន ដោយចូលធ្វើការគ្មានពាក់ម៉ាស ឬមិនឆ្លងការត្រួតពិនិត្យកម្ដៅ ឬបាញ់ថ្នាំសម្លាប់មេរោគ សំអាតដៃដោយទឹកអាកុល ឬទឹកលាងដៃនោះទេ។

តែបើមានមន្ត្រីអាវុធហត្ថណាម្នាក់ មិនព្រមអនុវត្តតាមបទបញ្ជាខាងលើនេះ ទេដាច់ខាត់មិនអនុញ្ញាតឲ្យចូលអង្គភាពហើយកត់ឈ្មោះ អត្តលេខបញ្ជូនមកលេណដ្ឋានបន្ទាន់ ដើម្បីមានវិធានការតាមបទពិន័យដោយមិនអនុគ្រោះឡើយ។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានថ្លែងថា គ្រប់នាទីទាំងអស់មិនមានមន្ត្រីអាវុធហត្ថណាម្នាក់ហ៊ានអនុវត្តផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ។ លោកបានបន្តថា មន្ត្រីអាវុធហត្ថគ្រប់ៗរូប ត្រូវតែបន្តធ្វើការត្រួតពិនិត្យសុខភាព វាស់កម្ដៅ ពាក់ម៉ាស គម្លាត បុគ្គល គម្លាតសង្គម បាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ដល់នាយទាហាន នាយទាហានរង ពលទាហានអាវុធហត្ថ មុនពេលចូលកន្លែងធ្វើការដោយគ្មានការធ្វេសប្រហែសឡើយ ដើម្បីបង្ការទប់ស្កាត់ ពីជំងឺឆ្លង covid- 19 ដោយគ្មានធ្វេសប្រហែសមួយនាទីណាឡើយ។


សូមបញ្ជាក់ថា ជាទម្លាប់រាល់ថ្ងៃកម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានក្រោកពីព្រលឹមនាំគ្នារួសរាន់ងូតទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនសិស្សានុសិស្សឆ្លងផ្លូវចូលសាលារៀន បងប្អូនប្រជាពលរដ្ឋ គណៈប្រតិភូជាតិ និងអន្តរជាតិ ក្នុងភូមិសាស្ត្រៗ រាជធានីភ្នំពេញ។ នៅពេលរសៀលកម្លាំងអាវុធហត្ថ ក៏បានឆ្លៀតពេលសម្រាកពីការងារ នាំគ្នាធ្វើលំហាត់ប្រាណ ដើម្បីសុខភាព។ ក្រៅពីនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្ត្រខណ្ឌរៀងៗខ្លួន ដោយស្មារតីស្មោះត្រង់ជាប់ជានិច្ច៕
អត្ថបទ៖ វិមាន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C