Connect with us

ព័ត៌មានជាតិ

កង​រាជអាវុធហត្ថ​មិនត្រូវ​ ភ្លេចខ្លួន​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​ដាច់ខាត​ចំពោះ​ជំងឺរាតត្បាតកូវីដ១៩​

បានផុស

នៅ

មេបញ្ជាការរង​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មុន​នេះ​បន្តិច​បាន​ចេញ​បទបញ្ជា​ដ៏​តឹងរឹង​បំផុត​ជាថ្មី​ម្ដងទៀត​ ដោយ​គ្មាន​ការយោគយល់​អ្វី​ទាំងអស់​ ដោយ​តម្រូវ​ឲ្យ​អនុវត្តន៍​ជា​កំហិត​ គឺ​ហាម​ដាច់ខាត​មិន​ឲ្យ​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់ ​ភ្លេចខ្លួន​ខ្វះ​ការប្រុងប្រយ័ត្ន​ ដោយ​ចូល​ធ្វើ​ការ​គ្មាន​ពាក់​ម៉ាស ឬ​មិន​ឆ្លង​ការ​ត្រួតពិនិត្យ​កម្ដៅ ឬ​បាញ់ថ្នាំ​សម្លាប់​មេរោគ សំអាត​ដៃ​ដោយ​ទឹក​អាកុល ឬ​ទឹក​លាងដៃ​នោះ​ទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តែ​បើ​មាន​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់ ​មិន​ព្រម​អនុវត្ត​តាម​បទបញ្ជា​ខាង​លើ​នេះ ​ទេ​ដាច់​ខាត់​មិន​អនុញ្ញាត​ឲ្យ​ចូល​អង្គភាព​ហើយ​កត់​ឈ្មោះ អត្តលេខ​បញ្ជូន​មក​លេណដ្ឋាន​បន្ទាន់​ ដើម្បី​មាន​វិធានការ​តាម​បទ​ពិន័យ​ដោយ​មិន​អនុគ្រោះ​ឡើយ​។

​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ថ្លែង​ថា គ្រប់​នាទី​ទាំងអស់​មិន​មាន​មន្ត្រី​អាវុធហត្ថ​ណា​ម្នាក់​ហ៊ាន​អនុវត្ត​ផ្ទុយ​ពី​ការ​ណែ​នាំ​របស់​ក្រសួងសុខាភិបាល​នោះ​ទេ​។ លោក​បាន​បន្ត​ថា មន្ត្រី​អាវុធហត្ថ​គ្រប់ៗ​រូប​ ត្រូវតែ​បន្ត​ធ្វើ​ការ​ត្រួតពិនិត្យ​សុខភាព វាស់​កម្ដៅ ពាក់​ម៉ាស គម្លាត បុគ្គល គម្លាត​សង្គម បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ ដល់​នាយទាហាន នាយទាហានរង ពលទាហាន​អាវុធហត្ថ មុន​ពេល​ចូល​កន្លែងធ្វើការ​ដោយ​គ្មាន​ការ​ធ្វេសប្រហែស​ឡើយ ដើម្បី​បង្ការ​ទប់ស្កាត់ ពី​ជំងឺឆ្លង covid- 19 ដោយ​គ្មាន​ធ្វេសប្រហែស​មួយ​នា​ទីណា​ឡើយ​។​

​សូម​បញ្ជាក់​ថា ជា​ទម្លាប់​រាល់ថ្ងៃ​កម្លាំង​ក្នុង​ទីបញ្ជាការ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ក្រោក​ពី​ព្រលឹម​នាំគ្នា​រួសរាន់​ងូតទឹក ស្លៀកពាក់ រង់ចាំ​ទទួល​បទបញ្ជា ចេញ​បេសកកម្ម ការពារ សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូន​សិស្សានុសិស្ស​ឆ្លង​ផ្លូវ​ចូល​សាលារៀន បងប្អូន​ប្រជាពលរដ្ឋ គណៈប្រតិភូ​ជាតិ និង​អន្តរជាតិ ក្នុង​ភូមិ​សាស្ត្រៗ រាជធានី​ភ្នំពេញ។ នៅ​ពេល​រសៀល​កម្លាំង​អាវុធហត្ថ​ ក៏បាន​ឆ្លៀតពេល​សម្រាក​ពី​ការងារ នាំគ្នា​ធ្វើ​លំ​ហាត់ប្រាណ ដើម្បី​សុខភាព​។​ ​ក្រៅពី​នេះ ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏ដូចជា​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ បន្ត​ចេញ​ល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយ​សម្រួល​ចរាចរណ៍ ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​លើ​ដងផ្លូវ ដែល​កំពុង​សម្រាន្ត​លង់លក់​ក្នុង​គេហដ្ឋាន តាម​ភូមិសាស្ត្រ​ខណ្ឌ​រៀងៗ​ខ្លួន ដោយ​ស្មារតី​ស្មោះត្រង់​ជាប់​ជានិច្ច​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ១០ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម