ព័ត៌មានជាតិ
រដ្ឋមន្រ្តីការពារជាតិ ទទួលស្វាគមន៍នាវាជើងទឹករបស់ជប៉ុន នៅខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ នាវាជើងទឹករបស់ជប៉ុនចំនួនពីរគ្រឿង ដែលមានឈ្មោះ JS URAGA និង JS HIRADO បានចូលចតនៅកំពង់ផែពហុបំណងក្នុងខេត្តព្រះសីហនុ ដើម្បីអបអរសាទរខួប ៣០ឆ្នាំ នៃការបញ្ជូនកម្លាំងរក្សាសន្តិភាពជប៉ុន មកកាន់ប្រទេសកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញទៅទទួលស្វាគមន៍ការមកដល់នេះ និងមានការចូលពីលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាផងដែរ។
តាមកម្មវិធីដែលបានគ្រោងទុក នៅពេលល្ងាចនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងជួបសំណេះសំណាលជាមួយមេបញ្ជាការ និងនាវិក ព្រមទាំងរៀបចំអាហាពេលល្ងាចទទួលពួកគេផងដែរ។
នៅអំឡុងពេលចូលសំចតនៅកម្ពុជានេះ នឹងមានកម្មវិធីមួយចំនួនដូចជា ពិព័រណ៍ពិសេសលើនាវា JS URAGA និងការសម្តែងលំហាត់សុច្ឆន្ទៈកម្លាំងនាវិកស្វ័យការពារជើងទឹកជប៉ុន ដោយមានការពន្យល់អំពី ឧបករណ៍បោសសម្អាតមីន, ពិព័រណ៍ មុជទឹកដោយអ្នកមុជទឹកកម្ចាត់អាវុធជាតិផ្ទុះ និងការតាំងពិព័រណ៍ប្រព័ន្ធកម្ចាត់មីនជាដើម។ មេបញ្ជាការ ព្រមទាំងកងនាវិកលើនាវាស្វ័យការពារជើងទឹកជប៉ុនទាំងអស់ ក៏នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកំពង់ផែសមុទ្ររាមផងដែរ។
ទាក់ទងព្រឹត្តិការណ៍នេះ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាបានគូសបញ្ជាក់ដែរថា ការមកដល់នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននេះ ដើម្បីអបអរខួបលើកទី៣០ នៃការបញ្ជូនកងរក្សាសន្តិភាពរបស់ប្រទេសជប៉ុន មកបំពេញបេសកកម្មនៅកម្ពុជា។ ការបញ្ជូនកងរក្សាសន្តិភាពរបស់ជប៉ុននាពេលនោះ គឺជាការបញ្ជូនចេញក្រៅប្រទេសជាលើកដំបូងរបស់ជប៉ុន។ ស្ថានទូតជប៉ុន បានបង្ហាញក្តីសង្ឃឹមថា តាមរយៈខួបនៃការបញ្ជូនកងកម្លាំងរក្សាសន្តិភាពមកកាន់កម្ពុជានេះ កម្ពុជា និងជប៉ុន នឹងបន្តអភិវឌ្ឍនូវទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា នាវា URAGA លេខ៤៦៣ មានបណ្ដោយ ១៤១ ម៉ែត្រ ទទឹង ២២ ម៉ែត្រ ជម្រៅនាវា ១៤ ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ មានទម្ងន់ផ្ទុក ៥ ៦៥០ តោន និងផ្ទុកនាវិកចំនួន ១២៦ នាក់ និងនាវា HIRADO លេខ៣០៥ មានបណ្ដោយ ៦៧ ម៉ែត្រ ទទឹង ១១ ម៉ែត្រ ជម្រៅនាវា ៥,២ ម៉ែត្រ ជម្រៅទឹក ២,៧ ម៉ែត្រ មានទម្ងន់ផ្ទុក ៦៩០ តោន និងមាននាវិកចំនួន ៥៤ នាក់។ នាវាទាំងពីរគ្រឿងនេះ ដឹកនាំបញ្ជារួមដោយលោក Noguchi Yasushi មេបញ្ជាការកងពលធំទី១ បោសសំអាតមីន ប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ