ព័ត៌មានជាតិ
ទូតបារាំង ៖ ថ្ងៃនេះជាខួបលើកទី ៣០ឆ្នាំ នៃការដាក់ពង្រាយកងកម្លាំងអ៊ុនតាក់ នៅកម្ពុជា
ស្ថានទូតបារាំងប្រចាំកម្ពុជា តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានឲ្យដឹងថា នៅថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២នេះ គឺជាខួបលើកទី ៣០ឆ្នាំ នៃការដាក់ពង្រាយកងកម្លាំងអ៊ុនតាក់ នៅកម្ពុជា។ បើតាមស្ថានទូតបារាំង «ថ្ងៃនេះ យើងរំលឹកខួបលើកទី ៣០ឆ្នាំ (ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៩២) នៃការដាក់ពង្រាយកងកម្លាំងយោធា របស់អាជ្ញាធរបណ្តោះអាសន្ន នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់)»។
ប្រភពដដែល បានឲ្យដឹងបន្តថា បន្ទាប់ពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ( ២៣ តុលា ១៩៩១) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ១៩៩២ បានសម្រេចបង្កើតអ៊ុនតាក់។ ចាប់ពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ១៩៩២ ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ កងយោធាចំនួន ១៥ ៩០០នាក់ មកពី ៤៧ប្រទេស បានមកបំពេញការងារ នៅក្នុងប្រតិបត្តិការដ៏ធំ នៃការរក្សាសន្តិភាពនេះ។
កងមួកខៀវបារាំងប្រមាណ ១៤០០នាក់ (ដែលចំនួនស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី) ត្រូវបានដាក់ពង្រាយនៅកម្ពុជា។ ប្រទេសបារាំង បានដើរតួនាទីសំខាន់ទាំង លើទិដ្ឋភាពយោធា និងការទូត ក្នុងបេសកកម្មមិនធ្លាប់មាន កាលសម័យនោះ។ នេះបើតាមការលើកឡើង របស់ស្ថានទូតបារាំងប្រចាំកម្ពុជា ដដែល។
ស្ថានទូតដដែល បានបញ្ជាក់ទៀតថា ក្នុងអំឡុងពេលនោះដែរ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានផ្តល់តួនាទីដល់អ៊ុនតាក់ ក្នុងការបណ្តុះបណ្តាលអ្នកដោះមីនកម្ពុជា និងគ្រប់គ្រងការសម្អាតមីន។ ក្នុងអំឡុង នៃការបណ្តុះបណ្តាលរយៈពេល ៨ខែ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ត្រូវបានបង្កើតឡើង (CMAC)។
ក្នុងនោះដែរ អ្នកដោះមីនកម្ពុជាប្រមាណ ១៤០០នាក់ ទទួលបានការបណ្តុះបណ្តាលពីអ៊ុនតាក់។ ក្នុងវិស័យនេះហើយ ដែលកងមួកខៀវបារាំង បានបង្ហាញឲ្យឃើញជាពិសេសនូវជំនាញរបស់ខ្លួន ពោលគឺការដោះមីន និងការបណ្តុះបណ្តាល ស្តីពី ការដោះមីន៕
អត្ថបទ៖ ឃួន សុភ័ក្រ





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ