ព័ត៌មានជាតិ
២ខែដើមឆ្នាំនេះ ពន្ធដារប្រមូលចំណូលបានជាង ៥០០លានដុល្លារ
លោក គង់ វិបុល បានបញ្ជាក់ថា រយៈពេល ២ខែ ឆ្នាំ ២០២២ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ៥១២,២៦លានដុល្លារ ស្មើនឹង ១៨,១៧% នៃផែនការច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២១ កើនឡើងចំនួន ៩៤,៧៤លានដុល្លារ ស្មើនឹង ២២,៦៩%។
តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែកុម្ភៈ ឆ្នាំ ២០២២ របស់អគ្គនាយកពន្ធដារ កាលពីថ្ងៃទី ១៤ ខែ មីនា បានឲ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញមានចំនួន ២២៣,៩៦លានដុល្លារ ស្មើនឹង ៧,៩៤% នៃផែនការច្បាប់ ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២២។ បើធៀបចំណូលចំណូលពន្ធអាករប្រចាំខែកុម្ភៈ ឆ្នាំ ២០២១ កើនឡើង ២៣,៧១លានដុល្លារ ស្មើនឹង ១១,៨៤%។
សូមបញ្ជាក់ថា ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ចំនួន ៥ប្រភេទ បានបន្តរក្សាកំណើនគួរកត់សម្គាល់ បើធៀបនឹងខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ១៩០,១៥ ប៊ីលានរៀល កើនឡើង ២៣,៦១ ប៊ីលានរៀល ស្មើននឹង១៤,១៨% , តម្លៃពន្ធបន្ថែមមានចំនួន ២៥២,៧៨ ប៊ីលានរៀល កើនឡើង ១៣,២៣ ប៊ីលានរៀល ស្មើនឹង ៥,៥២%, អាករពិសេសមានចំនួន ១០៥,៦៧ប៊ីលានរៀល កើនឡើង ១៥,៥០ ប៊ីលានរៀល ស្មើនឹង ១៧,១៩%, ពន្ធលើប្រាក់បៀវត្សមានចំនួន ៩៨,៤២ប៊ីលានរៀល កើនឡើង ១៨,៥១ ប៊ីលានរៀល ស្មើនឹង ២៣,១៧% និងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៦៣,២៣ប៊ីលានរៀល កើនឡើង ៩,១៨ប៊ីលានរៀល ស្មើនឹង ១៦,៩៨%។
ជាមួយគ្នានេះ លោក គង់ វិបុល បានរំលឹកពាក់ព័ន្ធនឹងអនុលោមភាពសារពើពន្ធបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់ថា កន្លងមក មានសហគ្រាសមួយចំនួនតូចមិនបានចុះបញ្ជីឲ្យបានត្រឹមត្រូវ និងរហូតបង្កើតជាផែនការគេចវេះពន្ធ រៀបចំកិច្ចសន្យា និងវិក្កយបត្រក្លែងក្លាយ ក្នុងគោលដៅកាត់បន្ថយការបង់ពន្ធ អាចនឹងក្លាយជាគោលដៅនៃការស៊ើបអង្កេតចំពោះបទល្មើសព្រហ្មទណ្ឌ និងករណីធ្ងន់ធ្ងរអាចឈានដល់បទល្មើសសម្អាតប្រាក់៕
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ