ព័ត៌មានជាតិ
សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រាប់កងនាវាជប៉ុន៖ សន្តិភាពកម្ពុជា រកបានដោយលំបាកខ្លាំងណាស់
សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា សន្តិភាពដែលកម្ពុជារកបានមកនេះ ពិតជាលំបាកលំបិនខ្លាំងណាស់ ក្រោមនយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ហើយការចូលរួមរបស់អ៊ុនតាក់ គ្រាន់តែជាចំណែកមួយប៉ុណ្ណោះ ក្នុងការស្វែងរកសន្តិភាពនៅប្រទេសកម្ពុជា។

ការថ្លែងនេះ ធ្វើឡើងនៅក្នុងពិធីស្វាគមន៍ការមកដល់របស់នាវាកងកម្លាំងស្វ័យការពារជើងទឹកជប៉ុននេះ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ។
នៅក្នុងឱកាសនោះដែរ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់នៅក្នុងអង្គពិធីថា ធាតុពិតនៃប្រវត្តិសាស្ត្រ សច្ចភាពដ៏ត្រឹមត្រូវ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា គឺទើបតែជាង ២០ឆ្នាំក្រោយនេះទេ ដែលអនុវត្តនយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទេសក៍ឯក បាននាំមកនូវសន្តិភាពពេញលេញនៅគ្រប់ទិសទីជូនជាតិមាតុភូមិ។ នេះជារឿងពិតរបស់កម្ពុជា ទម្រាំបានសន្តិភាពពេញលេញ កម្ពុជាឆ្លងកាត់ការលំបាកលំបិនច្រើនណាស់។

សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ៣០ឆ្នាំកន្លងទៅនេះ កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា អ៊ុនតាក់ បានមកបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា គឺជាការឈានមួយជំហានក្នុងការស្វែងរកសន្តិភាព ប៉ុន្តែបេសកម្មទាំងនោះ បានតែមួយចំណែកតូចប៉ុណ្ណោះ ដោយកម្ពុជានៅពេលនោះ បាននៅសេសសល់តំបន់ត្រួតត្រា នៅមានការប្រយុទ្ធគ្នា ការគំរាមកំហែងគ្នា ចែកតំបន់គ្នា មិនទាន់បានដោះស្រាយចប់សព្វគ្រប់នោះទេ បើទោះបីជាមានការបោះឆ្នោតនៅឆ្នាំ១៩៩៣ ក៏ដោយ។ ដោយតំបន់មួយចំនួន ត្រូវបានត្រួតត្រាដោយភាគីផ្សេងៗគ្នា ដែលយើងបាននិយាយថា នៅពេលនោះមិនទាន់មានសន្តិភាពពេញលេញនោះទេ។
សម្ដេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ទោះបីជា៣០ ឆ្នាំកន្លងផុតទៅ ប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យក្តី ប៉ុន្តែរាជរដ្ឋាភិបាល កងទ័ព និងប្រជាជនកម្ពុជា នៅតែចងចាំជានិច្ចចំពោះការចូលរួមរក្សាសន្តិភាពរបស់ជប៉ុន និងបានបំពេញបេសកម្មនៅប្រទេសកម្ពុជា ហើយអ្វីដែលកាន់តែចងចាំទៀតនោះ គឺការពលីជីវិតរបស់មន្ត្រីពីររូបនៅក្នុងការបំពេញបេសកម្ម នៅប្រទេសកម្ពុជា។

សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់កងនាវាជប៉ុនមកកាន់កម្ពុជានៅពេលនេះ គឺជាការបង្ហាញនូវការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែជិតស្និទ្ធ និងរីកចម្រើនថែមទៀត។ ជាមួយគ្នានោះ សម្ដេចពិជ័យសេនា បានថ្លែងអំណរគុណដល់មេបញ្ជាការកងនាវាជើងទឹកជប៉ុន ដែលបានប្ដេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកងទ័ពជើងទឹកកម្ពុជា។
ប្រមុខការពារជាតិរូបនេះបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២២នេះ កងស្វ័យការពារជើងទឹកជប៉ុន បានចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុចំនួន ១២លើក ដែលមាននាវាសរុបចំនួន ២៧គ្រឿង និងបានហ្វឹកហ្វឺនរួមគ្នា លើវិស័យមនុស្សធម៌ សុខាភិបាល គ្រោះមហន្តរាយ និងប្រឆាំងភេវកម្ម សំដៅធ្វើកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ការចូលចតរបស់កងនាវាជើងទឹកជប៉ុននៅពេលនេះ ទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពស់បំផុតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយសម្ដេចតេជោ នឹងជួបសំណេះសំណាលជាមួយកងនាវិកទៀតផង៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៦ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១២ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អង់គ្លេស បិទអាកាសយានដ្ឋាន Heathrow ដោយសារអគ្គិភ័យ បង្កផលប៉ះពាល់ដល់ការធ្វើដំណើរទូទាំងពិភពលោក