ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្ម ចែករំលែកព័ត៌មានអំពីតម្រូវការទីផ្សារ ចំពោះផលិតផលនាំចេញទៅក្រៅប្រទេស
មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានផ្សព្វផ្សាយចែករំលែក នូវព័ត៌មានសំខាន់អំពីអ្វីដែលជាតម្រូវ ការលើទីផ្សារ ចំពោះផលិតផលមានគុណភាពស្តង់ដារ ទាំងការនាំចូលនៅនឹងកន្លែង និងតាមបណ្តាផ្សារទំនើបៗ ជាពិសេសនាំចេញទៅទីផ្សារក្រៅប្រទេស។
ក្នុងក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ការរស់នៅក្នុងកាលៈទេសៈកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២២ និង ២០២៣ ដោយត្រឡប់ទៅរកមាគ៌ា នៃកំណើន និងការអភិវឌ្ឍដោយចីរភាពឡើងវិញ ក្រសួងពាណិជ្ជកម្ម កំពុងផ្តោតការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្សព្វផ្សាយផ្តល់ព័ត៌មាន ពីឱកាសស្វែងទីផ្សារលក់ផលិតផល ដែលប្រជាពលរដ្ឋធ្វើអាជីវកម្មសព្វថ្ងៃ។
ក្នុងសិក្ខាសាលា ស្តីពី ការលើកកម្ពស់ផលិតផលខ្មែរ លោកលោក តាន់ យុវរដ្ឋ អគ្គនាយករង នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នាព្រឹកថ្ងៃទី ១៥ ខែមីនានេះ បានឲ្យដឹងថា ក្រសួងនឹងត្រួសត្រាយផ្លូវ ជូនផលិតករ សិប្បករ សមាគម អាជីវករ ពាណិជ្ជករ សហគ្រាសតូច និងមធ្យមទុកជាទុន ក្នុងការធ្វើអាជីវកម្មស្របតាមតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន។
លោក តាន់ យុវរដ្ឋ បានបន្ថែមថា ស្រពពេលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញការផលិត ការផ្គង់ផ្គង់ក្នុងស្រុក និងការនាំចេញ បណ្តាផលិតករ សិប្បករ អាជីវករ ពាណិជ្ជករ សហគ្រិន ដែលជាប្រតិបត្តិករ គឺគប្បីខិតខំបន្ថែមលើការពង្រឹងសមត្ថផាពដាំដុះ ចិញ្ចឹម ផលិត កែច្នៃ វេចខ្ចប់ផលិតរបស់ខ្លួនឲ្យមានគុណភាព សោភ័ណ្ឌភាព សុវត្ថិភាព ស្របតាមស្តង់ដារ។ ទៀតសោត ត្រូវដាក់ឈ្មោះម៉ាក ឬយីហោឲ្យបានត្រឹមត្រុវ រួមមានថ្ងៃខែឆ្នាំផលិត និងផុតកំណត់ប្រើប្រាស់ ជាដើម។
លោកអគ្គនាយករង បានពន្យល់ទៀតថា រាល់ការពង្រឹង និងពង្រីកផលិតផលរបស់ខ្លួន ដែលមានស្រាប់ឲ្យកាន់តែមានស្តង់ដារ លើការប្រកួតប្រជែង ជាមួយផលិតផលនាំចូលពីក្រៅប្រទេស ហើយវាអាចរួមចំណែក លើកកម្ពស់ផលិតផលខ្មែរ ដោយសំដៅបង្កើនប្រាក់ចំណូល និងកាត់បន្ថយការធ្វើចំណាក់ស្រុក ទៅធ្វើការក្រៅប្រទេសខុសច្បាប់។
ដោយឡែកលោក សេក សំអុល នាយករងរដ្ឋបាលខេត្តកោះកុង ក៏ទទួលស្គាល់ដែរ ពីចំណុចខ្វះខាតមួយចំនួន ចំពោះការពង្រឹងគុណភាពផលិតផល ដោយថ្លែងថា វិស័យសហគ្រាសធុនតូច និងមធ្យម និយាយជារួមសំរាប់កម្ពុជា និងនិយាយដោយឡែកសម្រាប់ខេត្តកោះកុង គឺកំពុងមានការរីកចំរើនជាបន្តបន្ទាប់ តែការផលិតរបស់យើងនៅមានកម្រិត និងពុំទាន់ធានាតម្រូវការប្រើប្រាស់នៅឡើយ នាំឲ្យមានការហូរចូល នូវផលិតផលបរទេសជាច្រើន ដែលរាប់ទាំងទំនិញឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។
លោកនាយករងរដ្ឋបាលខេត្តកោះកុង បានអះអាងថា ផលិតករ សិប្បករ និងអាជីវករ ក្នុងស្រុកក៏មានការជួបប្រទះការលំបាក ក្នុងការប្រកួតប្រជែងផលិតផលរបស់ខ្លួន ជាមួយផលិតផលនាំចូល។ ការប្រឈមទាំងនេះ បណ្តាលមកពីកត្តាជាច្រើន ដូចជាបរិបទ នៃការចូលរួមនៅក្នុងពាណិជ្ជកម្មពិភពលោក ការធ្វើសមាហរណកម្ម ចូលទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងតម្រូវការរបស់អ្នកប្រើប្រាស់ដែលមានការផ្លាស់ប្តូរខ្លាំង។
ដូចនេះ ផលិតករក្នុងស្រុក ត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការវេចខ្ចប់ប្រកបដោយ អនាម័យ ការដាក់ស្លាក ស្របតាមបទដ្ឋានបច្ចេកទេសផលិតផល និងតម្លៃដែលប្រកបដោយភាពអាចប្រកួតប្រជែងជាមួយផលិតផលនំាចូលបាន។
លោកជឿជាក់ថា កិច្ចការទាំងអស់នេះ ពិតជាត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពីសំណាក់ផលិតករ ពាណិជ្ជករ និងកត្តាសំខាន់ ដែលមិនអាចខ្វះបានទៀតនោះ គឺការចូលរួមគាំទ្រទិញ និងទិញផលិតផលក្នុងស្រុក ពីប្រជាជនយើង ដើម្បីជួយឲ្យផលិតករក្នុងស្រុក អាចមានលទ្ធភាពប្រកួតប្រជែង និងពង្រឹងការធ្វើទំនើបកម្ម ផលិតផលរបស់ខ្លួនបាន៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?