ព័ត៌មានជាតិ
អង្គការ-សមាគម ១០ ចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច ដើម្បីរួមគ្នាលើកស្ទួយកុមារ និងជនពិការ
នាយកដ្ឋានសុខុមាលភាពកុមារ សហការជាមួយនាយកដ្ឋានសុខុមាលភាពជនពិការ បានរៀបចំពិធីចុះកិច្ចព្រមព្រៀងគម្រោងកម្មវិធី (MoU) រវាងអង្គការសមាគមចំនួន ១០អង្គការ ដើម្បីលើកស្ទួយសិទ្ធសេរីភាពកុមារ និងជនពិការ ជាពិសេសទប់ស្កាត់ការជួញដូ និងអំពើហឹង្សារតែម្ដង។
ពិធីនេះធ្វើឡើង នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២នេះ ដែលមានការចូលរួម ពីលោកនាយកមូលនិធិជនពិការ លោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរស.អ.យ រាជធានី ខេត្ត លោក លោកស្រី នាយក-នាយិកាអង្គការ លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តីជាច្រើនរូបផងដែរ។
ក្នុងនាមលោកវង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោក តូច ចាន់នី អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេស បានថ្លែងនូវសាទរ និងគាំទ្រចំពោះការចុះកិច្ចព្រមព្រៀងគម្រោងកម្មវិធី (MoU) រវាងអង្គការសមាគមចំនួន ១០អង្គការ រួមមានអង្គការទឹកនៃជីវិត អង្គការអលឃីដស៍ អង្គការផ្ទះមីគី អង្គការCIFA សមាគមកុមាររីករាយ អង្គការសេរីភាពកម្ពុជាអូស្រ្តាលី អង្គការមូលនិធិគ្រួសារសម្រាប់កុមារ អង្គការស៊ីអូម៉ាល់ អង្គការជនមានពិការភាពសិលាកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវត្រីកោណ ជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាឪកាសនេះ។
លោក តូច ចាន់នី បានថ្លែងបន្តថា ការចុះកិច្ចព្រមព្រៀងនេះ មានអត្ថប្រយោជន៍ណាស់ ដែលជាការរួមគ្នាលើកស្ទួយសិទ្ធិសេរី ចំណេះដឹង ជំនាញ ដល់ជនពិការ និងកុមារតែម្ដង ស្របតាមទិសដៅយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរខ្ពស់ចំពោះកុមារ និងជនពិការតែម្ដងដោយមិនឲ្យពួកគេនៅឯកាឡើយ៕
អត្ថបទដ៖ វិមាន





-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង