Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូត​វៀត​ណា​ម​សម្ដែង​នូវ​ការ​កោតសរសើរ​ពី​ការអភិវឌ្ឍ​រាជធានី​ភ្នំពេញ និង​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ

បានផុស

នៅ

ភ្នំពេញ​ ៖ លោក ង្វៀន ហ៊ុយ​ថាំង (H.E. Mr. NGUYEN HUY TANG) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សម្ដែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​របស់​រាជ​ធានី​ភ្នំពេញ ក្នុង​រយៈពេល​៤ទសវត្សរ៍​នេះ ពិសេស​២​ឆ្នាំ​ចុង​ក្រោយនេះ​កម្ពុជា​អាច​គ្រប់គ្រង​បាន​នូវ​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ រក្សាបាន​នូវ​សេដ្ឋកិច្ចជាតិ​ល្អ ប្រជាជនមាន​ជីវភាព​ល្អប្រសើរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសំដែង​នូវ​ការកោតសរសើរ​បែបនេះ របស់​លោក ង្វៀន ហ៊ុយ​ថាំង បាន​ធ្វើឡើង​ខណៈ​ដែល​លោក​បាន​ជួប​សម្ដែង​ការគួរសម​ជាមួយ​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១៥​ខែ​មិនា​ឆ្នាំ​២០២២​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោក ង្វៀន ហ៊ុយ​ថាំង បាន​មានប្រសាសន៍ថា ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​៤​ទសវត្សរ៍​នេះ​ពិតជា​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ខ្លាំង បើ​ប្រៀបធៀប​ពី ៤០​ឆ្នាំមុន​គឺ​ដូច​មេឃ​ហើយនឹង​ដី ។ បន្ថែម​ពីលើ​នេះ​លោក​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​កម្ពុជា បាន​ជួប​នៅ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដូច​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា កម្ពុជា​អាច​គ្រប់គ្រង​បាន​នូវ​ជំងឺ​កូ​វីដ​-១៩​នេះ​យ៉ាង​ល្អ ជាមួយនឹង​ការរក្សាបាន​នូវ​សេដ្ឋកិច្ចជាតិ​និង​ជីវភាព​ប្រជាពលរដ្ឋ​យ៉ាង​ល្អប្រសើរ​។

លោក​បន្តថា សម្រាប់​រាជធានី​ភ្នំពេញ គឺ​ការរៀបចំ​ក្រុង​បានល្អ​ប្រសើរ ហើយ​ទំនាក់ទំនង​រវាង​ទីក្រុង​ភ្នំពេញ​និង​ទីក្រុង រវាង​ប្រទេស​និង​ប្រទេស កម្ពុជា​-​វៀតណាម ឃើញថា មាន​សាមគ្គីភាព មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ រឹត​មាំ​និង​ខ្លាំងក្លា​។

លោក​បញ្ជាក់ថា លោក​នឹងធ្វើ​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​រួមចំណែក​រក​ធ្វើយ៉ាងណា​ឲ្យ​ប្រទេស​ទាំងពីរ​កម្ពុជា​និង​វៀតណាម​មាន​ទំនាក់ទំនង​មាន​សាមគ្គីភាព​គ្នា​តែ​រឹងមាំ​នៅពេលដែល​លោក​មក​ធ្វើជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ។ ​លោក​ក៏បាន​សូមឱ្យ​រាជធានី​ភ្នំពេញ​និង​ទីក្រុង​ហូជីមិញ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​គ្នា​ឲ្យ​បាន​ច្រើន​ដើម្បី​ផ្ដល់​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ពិសេស​គឺ​ការ​ផ្សារភ្ជាប់ បណ្ដុះបណ្ដាល​យុវជន​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​មាន​ទំនាក់ទំនង មាន​កិច្ច​សហប្រតិបត្តិការ​ការងារ​ជាមួយ​ល្អ​និង​រឹងមាំ។

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើង​ដែលថា ប្រទេស​កម្ពុជា​ក៏ដូចជា​រាជធានី​ភ្នំពេញ បាន​ធូរស្រាល​ដោយ​ជំងឺ​កូ​វីដ​-១៩​ហើយ ហើយ​យើង​ក៏បាន​បើក​ប្រទេស​ឲ្យ​ដំណើរការ​ឡើងវិញ​ហើយ​ដែរ ធ្វើអោយ​យើង​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការធ្វើទំនាក់ទំនង​រវាង​កម្ពុជា​និង​វៀតណាម ក្នុងការ​រឹតចំណង​សាមគ្គីភាព ឲ្យ​កាន់​តែមាន​ភាពរឹងមាំ​ថែមទៀត​។

លោក​បញ្ជាក់​ផងដែរ​ថា នៅពេលដែល​ប្រទេស​យើង​ទាំង​២​មាន ទំនាក់ទំនង​សហប្រតិបត្តិ​ការណ៍​ល្អ ការរស់នៅ​ជាមួយគ្នា​ដោយ​ភាពស្មោះត្រង់ យោកយល់​គ្នា នោះ​ប្រទេស​ទាំងពីរ នឹងមាន​សាមគ្គីភាព​គ្នា​កាន់តែ​ល្អ​និង​រឹងមាំ​យូរអង្វែង​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ២៩ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៦ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម