ព័ត៌មានជាតិ
រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩នៅកម្ពុជា នឹងចេញជារូបរាងនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ
លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩ អាចនឹងចេញជារូបរាងនៅចុងឆ្នាំ២០២២នេះ ឬនៅដើមឆ្នាំ២០២៣ខាងមុខនេះ។ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានអះអាងឲ្យដឹងបែបបេះ នៅក្នុងពេលអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ AstraZeneca ចំនួន៥២៣,១០០ដូសទៀតដែលជំនួយរបស់រដ្ឋាភិបាលហុងគ្រីកាលពីយប់ថ្ងៃទី១៥ ខែមីនាអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

លោកស្រីបានបន្តថា រាជរដ្ឋាភិបាល នឹងរៀបចំរោងចក្រវេខ្ចប់និងច្រកវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាហើយក្រសួងសុខាភិបាលបានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន និងភាគីចិនជាបន្តបន្ទាប់ដោយទទួលបានលទ្ធផលជាវិជ្ជមានមួយដំណាក់កាលហើយ។ ដូច្នេះ នឹងធ្វើការពិភាក្សាបន្តបន្ទាប់ទៀត។ លោកស្រីសង្ឃឹមថា « ការវិនិយោគរោងចក្រវេចខ្ចប់និងច្រកវ៉ាក់សាំងកូវីដ១៩នេះ អាចនឹងចេញចាលទ្ធផលនៅចុងឆ្នាំនេះឬនៅដើមឆ្នាំក្រោយ»។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីចុងឆ្នាំ២០២១កន្លងទៅ បានអះអាងថា កម្ពុជានឹងបើកដំណើរការរោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ប្រភេទ «ស៊ីណូហ្វាម»របស់ប្រទេសចិននៅក្នុងស្រុកជាលើកដំបូងនាឆ្នាំ២០២២នេះ។ សម្តេចហ៊ុន សែន អះអាងថា នៅពេលដែលកម្ពុជា មានរោងចក្រផលិតវ៉ាក់សាំងក្នុងស្រុក នោះក្តីកង្វល់អំពីបញ្ហាកង្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដែលជាទិសដៅអាទិភាព នឹងលែងជាបញ្ហាទៀតហើយ ពីព្រោះកម្ពុជានឹងអាចផ្គត់ផ្គងបានដោយខ្លួនឯងផ្ទាល់ និងអាចកាត់បន្ថយការដឹកជញ្ចូនតាមផ្លូវឆ្ងាយ ជាពិសេស វ៉ាក់សាំងអាចលក់ក្នុងតម្លៃសមរម្យជាងការបញ្ជាទិញពីក្រៅប្រទេស៕
ដោយ ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?