Connect with us

ព័ត៌មានជាតិ

លោកឃឹម ហ្វីណង់​បក​ស្រាយ​ប្រវត្តិ​បន្ថែម​រង្វង់មូល​​ធំ​បំផុត​​ជាប់កំណត់ត្រា​នៅ​ស្រុក​ខ្មែរ

បានផុស

នៅ

ពលរដ្ឋ​និង​អ្នក​ដំណើរ​ងឿង​ឆ្ងល់ និង​ក្រឡេក​មើល​រង្វង់​មូល​ដ៏​ធំ​មិន​ធ្លាប់​ឃើញ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ ៦៧ ឆ្ពោះ​ទៅ​ឧទ្យានជាតិ​ភ្នំ​គូលែន និង​ទៅ​ស្រុក​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ។

ការ​ពិត​រង្វង់​មូល​ដ៏​ធំ​កម្រ​មាន​អ្នក​ដឹង​នេះ មាន​ប្រវត្តិ​ជាង ១០ ឆ្នាំ​មក​ហើយ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ប​ន្ទា​យ​ស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប។

នេះ​រឿងរ៉ាវ​ខ្លះ​ៗ​នៃ​រង្វង់​មូល​នៅ​ស្រុក​បន្ទាយ​ស្រី៖​

  • ស្ថាបនា​ឡើង​ក្នុង​សម័យ​អតីត​អភិបាល​ខេត្ត​សៀមរាប ឯកឧត្តម ស៊ូ ភិរិន្ទ ក្នុង​ឆ្នាំ ២០១១
  • ធ្លាប់​ប្រើប្រាស់​ជា​កន្លែង​ជួយសង្គ្រោះ​ជីវិត​ពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ នៅ​គ្រា​ទឹកជំនន់​​ឆ្នាំ​២០១១
  • ជា​រង្វង់​មូល​ធំ​បំផុត​ជា​កំណត់​ត្រា​ក្នុង​ប្រទេស​កម្ពុជា​សាងសង់​លើ​ផ្ទៃដី​ទំហំ ២ ហិតា

លោក​ឃឹម ហ្វីណង់ បាន​ប្រាប់​កម្ពុជា​ថ្មី​តាម​ទូរសព្ទ​នៅ​រសៀល​នេះ​ថា​ តាម​លោក​ដឹង​ពី​មុន​រង្វង់​មូល​នេះ​ជា​ដី​លំនៅ​ដ្ឋាន​របស់ប្រជា​ពលរដ្ឋ ក្រោយ​អាជ្ញាធរ​ត្រូវ​ស្ថាបនា​ផ្លូវ​ថ្មី​ បាន​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ពលរដ្ឋ​រួច​ហើយ​សល់​ដី​ក៏​ខាង​អាជ្ញាធរ​សម្រេច​ធ្វើ​រង្វង់​លើ​ដី​ទាំង​មូល​តែ​ម្តង។

លោក​អភិបាល​ស្រុកបញ្ជាក់​ថា​ រង្វង់​មូល​នេះ​ គ្រោង​រៀបចំ​ឡើងវិញ តែ​មិន​ដឹ​ង​ត្រូវ​កាត់​បង្រួម​ឬ​យ៉ាង​ណា​ទេ ដោយសារ​វា​ស្ថិតនៅ​ក្រោមការ​គ្រប់គ្រង​របស់ក្រសួង​សាធារណការនិង​ដឹក​ជញ្ជូន៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម