Connect with us

ព័ត៌មានជាតិ

កសិករ​ស្រុក​ជលគីរី​ថា ​ប្រមូល​ផលស្រូវ​បាន​ទាប​ ខណៈ​តម្លៃ​ក៏ចុះ​ថោក​

បានផុស

នៅ

កសិករនៅភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានត្អូញត្អែរពីការប្រមូលទិន្នផលស្រូវបានតិច ខណៈតម្លៃស្រូវក្នុងទីផ្សារក៏ចុះថោកក្នុងមួយគីឡូលក់បានតែ ៧៥០ រៀល ទូទាត់ជាមួយការទិញជីដាក់ស្រែ និងប្រេងសាំងមិនចំណេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ដ្រី យ៉ាត យ៉ាន អាយុ ៤៥ ឆ្នាំ ជាកសិករនៅឃុំភូមិព្រៃគ្រី បានឱ្យដឹងថា នាងមានដីស្រែ ២,៥០ ហិកតាឆ្នាំនេះការធ្វើស្រែប្រាំងដោយបានដាក់ជីខុស ដោយទិញជីដែលមានតម្លៃថោកមកដាក់ស្រែ ពេលប្រមូលគឺបានស្រូវតែ ១៦០ បាវ ខុសពីឆ្នាំមុនប្រមូលផលបានដល់ទៅ ២៣០ បាវ ដោយស្រូវក្នុងមួយបាវៗ មានទម្ងន់ពី ៧៥ ទៅ ៨០ គីឡូ។

បើគិតជាតោនវិញ គឺឆ្នាំមុនទទួលផលក្នុង ១ហិកតាបាន ៨តោន ប៉ុន្តែឆ្នាំនេះទទួលផលបានក្នុង១ហិកតា តែ៥តោនប៉ុណ្ណោះ។ ចំណែកតម្លៃក្នុងទីផ្សារវិញឆ្នាំនេះស្រូវ ១ គីឡូលក់បានតែ ៧៥០ រៀល ខុសពីឆ្នាំមុនលក់បានថ្លៃពី៩០០រៀល ដល់១០០០រៀល។

ដោយឡែកស្ត្រីជាកសិករម្នាក់ទៀតឈ្មោះស្រីអូន អាយុ ៣៥ ឆ្នាំរស់នៅភូមិព្រៃគ្រី ឃុំព្រៃគ្រីបាននិយាយឲ្យដឹងថា ឆ្នាំនេះជីខ្មៅឡើងថ្លៃគឺក្នុង ១ បាវ តម្លៃ ២២ម៉ឺនរៀល គាត់ក៏បានកាត់បន្ថយការដាក់ជីក្នុងស្រែ។

ដូច្នេះពេលប្រមូលផល គឺបាត់ធា ទទួល ផលបានទាប ដោយក្នុង១ហិកតា ប្រមូលផលបានតែ ៦០ បាវ ខុសពីឆ្នាំមុនដាក់ជីច្រើន ក្នុង១ ហិកតា ប្រមូលផលបានដល់ទៅ ៨០ បាវ។

ចំណែកថ្លៃជួលម៉ាសុីនច្រូតស្រូវក្នុង ១ហិកតា ថ្លៃ៣៥ ម៉ឺនរៀលសម្រាប់ស្រូវឈរ តែបើស្រូវដួលដេកវិញនោះពិបាកច្រូតក្នុង ១ ហិកតាគេយក ៣៨ ម៉ឺនរៀល។ ចំពោះរូបគាត់ការទទួលផលបានទាបដូច្នេះ គឺមិនចំណេញនោះឡើយ។

ក្រុមកសិករបានបញ្ជាក់ថា ការធ្វើស្រែក្នុងសម័យបច្ចុប្បន្ននេះ ការភ្ជួររាស់ក៏ជួលត្រាក់ទ័រ ការច្រូតកាត់ក៏ជួលម៉ាស៊ីនច្រូត គឺត្រូវចំណាយប្រាក់ទាំងអស់។ បូកផ្សំនឹងជីក៏ឡើងថ្លៃ ប្រេងបូមទឹកដាក់ស្រែក៏ឡើងថ្លៃ ដូចនេះកសិករភាគច្រើនដែលមានដីស្រែតិចតួចនោះ គឺមិនចំណេញនោះឡើយ។ ចំពោះតម្លៃស្រូវក្នុងទីផ្សារវិញពេលស្រូវសំបូរចុះថោក ពេលស្រូវមានតិចគឺឡើងដែលនេះគឺជាក្រិតក្រមលើទីផ្សារសេរី។

តារាងតម្លៃស្រូវសើមរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញផ្សាយនៅថ្ងៃទី ១៤ ខែមីនា បង្ហាញថា តម្លៃស្រូវសើម ប្រភេទស្រូវអូអឹម និងស្រូវអ៉ីអ៊ែ នៅខេត្តកំពង់ឆ្នាំង មានតម្លៃចាប់ពី ៨០០ រៀល ដល់ ៨២០ រៀល៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម